Episode 22 : បើខ្ញុំស្លាប់រឿងនិងចប់មែនទេ..!

4.3K 291 9
                                    

        មន្ទីរពេទ្យ🏥

ហានសុកក៏បាននាំថេយ៍មកដល់មន្ទីពេទ្យ ហើយពេលនេះថេយ៍កំពុងតែនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មិនដឹងជាយ៉ាងមិចយ៉ាងម៉ាទេព្រោះចូលជិត2ម៉ោងហើយមិនទាន់ឃើញចេញមកវិញទាល់តែសោះ

      ក្រាក..!

ស្រាប់តែពេលនោះលោកដុកទ័រក៏បានចេញមកបន្ទាប់សង្រ្គោះថេយ៍រួច ហានសុកក៏ប្រញ៉ាប់ប្រញាល់ស្ទុះទៅសួរលោកដុកទ័រពីស្ថានភាពរបស់ថេយ៍

« លោកដុកទ័រប្អូនខ្ញុំយ៉ាងមិចហើយ »

« អ្នកជំងឺពេលនេះផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែដោយសារតែសម្ពាធនិងការគិតច្រើនពេកទើបធ្វើឲ្យគេខ្សោយ អញ្ចឹងគួរតែធ្វើអ្វីឲ្យគេសប្បាយៗជាមួយនិងគេ »លោកដុកទ័រក៏បានប្រាប់ពីស្ថានភាពជំងឺរបស់ថេយ៍

« បាទ! ខ្ញុំយល់ហើយ »Hanseokក្រោយបានឮពីស្ថានភាពរបស់ប្អូនហើយក៏ឱនគំនោបអរគុណលោកដុកទ័រ រួចនាយក៏ដើរចូលទៅមើលថេយ៍ដែរកំពុងគេងនៅលើគ្រែពេទ្យ

        ក្រាក..!

ពេលនោះអ្នកស្រីចនក៏បានបើកទ្វារចូលមកជាមួយនិងអ្នកស្រីគីមយ៉ាងលឿន ក្រោយពេលបានហានសុកខលមកថាថេយ៍សន្លប់មកពួកគាត់ក៏បានបករញ៉ាប់ប្រញាលមកយ៉ាងលឿន

« ថេយ៍! យ៉ាងមិចហើយ »

« គេមិនអីទេអ្នកមីងផុតគ្រោះថ្នាក់ហើយ ប៉ុន្តែដោយសារតែគេគិតច្រើនពេកហើយមួយវិញទៀតគេមានសម្ពាធទៀត អញ្ចឹងចង់ឲ្យអ្នកមីងជួយមើលគេផងកុំឲ្យគេគិតច្រើនទៀត »Hanseokក៏រៀបរាប់ពីអាការៈរបស់ថេយ៍

« ពុទ្ធោ!!! ថេយ៍កូនម៉ាក់ »អ្នកស្រីKimក្រោយពេលបានឮហើយគាត់ស្ទើតែទន់ជង្គង់អស់ទៅហើយ មិននឹកស្មានកូនរបស់គាត់ក្លាយទៅជាបែបនេះទាល់តែសោះ

« បងហានសុក! »ខណៈពេលនោះថេយ៍ក៏បានភ្ញាក់ឡើងទាំងធីងធោងហៅឈ្មោះអ្នកជាបងប្រុស

« ថេយ៍!ថេយ៍!ឯងយ៉ាងមិចហើយ »Hanseokឃើញគេភ្ញាក់បែបនេះក៏រហ៍សទៅជួយទ្រឲ្យគេអង្គុយផ្អែកនិងគ្រែ

« ថេយ៍!កូនយ៉ាងមិចហើយ »
« កូនមិនអីទេ »

ថេយ៍ក៏បាចេញពីមន្ទីរពេទ្យព្រោះថារាងតូចមិនសូវជាកើតអ្វីធ្ងន់ធ្ងរនោះទេ ហានសុកក៏បានជូនថេយ៍រហូតមកដល់ផ្ទះ

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now