Episode 32 : នាងហ៊ានណាស់!!

3.3K 226 3
                                    

       ក្រាក..!

ខណៈពេលនោះក៏ស្រាប់តែមានក្មេងស្រីម្នាក់វ័យ18ឆ្នាំបានបើកទ្វារត់ចូលមកស្ទុះឱបរាងក្រាស់សឹងតែនាយទប់លំនឹងមិនចង់ជាប់

« JungAi ! នេះមកពីកាលក្មេងកំហូច »

Jeon JungAiជាកូនស្រីពៅរបស់គ្រួសារត្រកូលJeon នាងបានទៅរស់នៅកាណាដាជាមួយមីងរបស់ដែរត្រូវជាបងស្រីរបស់ម៉ាក់របស់គេនឹងឯង ព្រោះថានៅពេលដែរម៉ាក់របស់នាងពពោះមានប្រផ្នូថានឹងមានគ្រោះប្រសិនជាកើតមករស់នៅទីនេះជាមួយនឹងគ្រួសារ ប៉ុន្តែទាល់តែនាងអាយុ18ឆ្នាំទើបនាងអាចមករស់នៅជុំជាមួយគ្រួសារវិញបាន ។ (តិចម្នាក់ៗជេរកូនឆីខ្ញុំ😾)

« គឺមកដល់យប់មិញ គេងផ្ទះរបស់ពូJin »JungAi និយាយទាំងសើចលិបភ្នែកដាកៀនាយ

« ចុះបានទៅជួបអ្នកម៉ាក់ឬនៅ? »
« នៅទេ! បងប្រុសចុះនេះអ្នកណាគេ? »JungAiចង្អុលទៅកាន់អេរ៉ាដែរកំពុងឱបដៃឈរសម្លឹងមើលនាងមិនដាក់ភ្នែក

« មិត្តរបស់បង ! ឥឡូវឯងទៅផ្ទះទៅជួបអ្នកម៉ាក់ទៅអ្នកម៉ាក់រអ៊ូនឹកឯងសម្បើមណាស់ក្មេងកំហូច »Jungkookឃើញក្រសែភ្នែកអេរ៉ាដូចជាមិនសូវស្រួលនាយក៏ប្រញ៉ាប់ដេញប្អូនស្រីរបស់នាយឲ្យទៅផ្ទះ

« អេស្រីស្អាតសុំAcc Fbមួយបានទេ »នៅពេលដែរជុងអារៀបនឹងដើរចេញទៅហើយអេរ៉ាក៏បានលូកចាប់ដៃនាងយ៉ាងហ៊ានតែម្ដង និយាយពីទឹកមុខវិញព្រានសាហាវតែម្ដងជាងមនុស្សប្រុសទៅទៀត

« កុំសង្ឃឹម! លែងភ្លាមប្រយ័ត្នធាក់បេុីងចេញពីក្រៅទៅ »JungAiងាកទៅសម្លឹកថ្លែងជាមួយកាយវិការឆ្នាស់ឆ្នើមដូចជាខ្លាញីមកសុំយ៉ាងមិចលោក ទើបជួបមិនបានមួយវិនាទីផងមកសុំអាខោនហ្វេសប៊ុក (ព្រានណាស់ប្រូរ៉ា😞)

« JungAiឯងថាចង់ឃើញមុខក្មួយនោះទៅឲ្យលឿនទៅ កុំនៅសុាំតាប៉ែជាមួយគេអីគេមិនសូវគ្រប់ទឹកប៉ុន្មានទេ »Jungkookឃើញបែបនេះមានអារម្មណ៍កាន់តែមិនស្រួលព្រោះថាទឹកមុខអេរ៉ាកំពុងតែគិតអ្វីលើប្អូនស្រីរបស់នាយហើយ ។ ជុងអាក៏មិននិយាយអ្វីដែរក៏ដើរចេញទៅបាត់ទាំងមួម៉ៅនឹងអេរ៉ាជាខ្លាំងបើតាមចិត្តខឹងចង់ធាក់ឲ្យបេុីងចេញក្រៅផង

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now