Episode 13 : ជួយផងប្រពន្ធចង់ប្រើអំពើហិង្សាដាក់ប្ដី !

5.7K 348 5
                                    

Jungkookស្ងាត់មាត់ឈឹងភ្លាមៗនៅពេលដែររាងតូចហាមនាយច្រើនបែបនេះហាមគ្រប់យ៉ាងតែម្ដង មើលទៅមុខនាយដូចជាចង់យំយ៉ាងមិចមិនដឹងទេមិនឲ្យយំយ៉ាងមិចបើយប់នេះមិនបានគេងអោបប្រពន្ធផងនិង ។ Taeyungមិននិយាយច្រើនក៏ដើរសំដៅទៅទូកសំអាងរបស់គេលាបSkin care បន្ទាប់ពលាបរួចអស់ហើយគេក៏ឡើងមកគេងនៅលើពូកហើយក៏មិនភ្លេចយកខ្នើយអោបមកដាក់ចន្លោះកណ្ដាល

« Tae..! »Jungkookចាប់ផ្ដើមពេបមាត់ដាក់រាងតូចមុខរករលីងរលោងទឹកភ្នែកដាក់គេធ្វើជាតួរកំសត់(អាណិតណាស់លោកអើយ😭)

« បិទមាត់ឈប់និយាយ ហើយបិទភ្នែកគេងទៅ »Taeyungក៏ងាកមកនិយាយជាមួយនាយហើយក៏គេងបែរខ្នងដាក់នាយ

« សុំអង្វរណា..កុំបែបនេះបានទេ បងគេងមិនលក់ទេបើមិនបានគេងអោបអូន »Jungkookក៏ក្រោកអង្គុយនិយាយលួងលោមរាងតូចដែរកំពុងគេងបែរខ្នងដាក់នាយ

« បងសុំទោសៗៗៗៗ ឈប់ខឹងបងទៅ »នាយលើកដៃសំពះរាងតូចនិយាយទាំងរករលីងរលោងទឹកភ្នែកមកផងអីផងថែមទៀត

« ស្អែកបងមិនទៅធ្វើការទេនៅកំដរអូនពេញមួយថ្ងៃ អូនចង់ទិញអីបានតាមចិត្ត »

« ពិតទេ? »Taeyungរាងតូចក៏ងាកមកយ៉ាងលឿននៅពេលដែរពាក្យនេះចេញពីមាត់របស់រាងក្រាស់ហើយក៏សួរបញ្ចាក់ខ្លាចថានាយនេះគ្រាន់តែនិយាយឲ្យគេបាត់ខឹងប៉ុណ្ណោះ

« ពិតប្រាកដណាស់ បងមិនកុហកអូនទេ សម្រេចថាឈប់ខឹងបងបានឬនៅ »

« ឈប់ខឹងក៏បាន ម៉ោះ..!មកគេងអោបវិញមក មិញនេះដូចជាឃើញចង់រលីងរលោងទឹកភ្នែកផងហី »Taeyungក៏ដកខ្នើយអោបចេញរួចខិតទៅអោបនាយ តាមពិតមិញនេះគេមិនបានគេងទេនៅសំងំស្ដាប់ថារាងក្រាស់នេះនិយាយលួងគេយ៉ាងមិចទៀត

« មកពីអូនខឹងបងយូរពេក »Jungkookទាញកាយតូចអោបយ៉ាងណែនរួចនិយាយទាំងពេបមាត់ដូចជាក្មេង

« បានហើយៗនេះយប់ជ្រៅហើយគេងទៅ »Taeyungក៏គេងកើយលើកដៃមាំដែរមានភាពកក់ក្ដៅ មិនប៉ុន្មាននាទីពួកគេក៏គេងលង់លក់បាត់ទៅ

The Morning🌅

ម៉ោង7ព្រឹកព្រះអាទិត្យចាប់ផ្ដើមរះឡើងចាំងពន្លឺយ៉ាងភ្លឺមកកាន់កណ្ដាលទីក្រុង ដើម្បីដាស់ដំណេកអ្នកគ្រប់គ្នាឲ្យភ្ញាកឡើង ។ ពន្លឺព្រះអាទិត្យក៏បានជះពន្លឺមកកាន់បង្អួចបន្ទប់របស់ប្ដីប្រពន្ធមួយគូដែរកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now