ម៉ោង5ល្ងាច ដល់ម៉ោងដែរបុគ្គលិកត្រូវចេញពីធ្វើការ អ្នកខ្លះទៅផ្ទះដើម្បីសម្រាកពីការហត់នឿយ អ្នកខ្លះក៏ទៅដើរលេងកំសាន្តដើម្បីកាត់ស្រ្តេស។ចំណែកឯJungkook/Yoongiក៏បាននាំគ្នាធ្វើដំណើរមកផ្ទះ
« មកវិញហើយមែនទេប្ដីសម្លាញ់ ហត់ដែរទេថ្ងៃនេះ? »Jiminនៅពេលដែរឃើញស្វាមីរបស់ខ្លួនដើរចូលក៏ដើរទៅជិតជាមួយនិងសម្ដីយ៉ាងផ្អែមល្ហែម
« មិនហត់ទេ គ្រាន់តែឃើញមុខអូនគឺបាត់ហត់តែម្ដង »Yoongiក៏និយាយឡើងទាំងញញឹមយ៉ាងស្រស់ ទោះធ្វើការហត់យ៉ាងណាឲ្យតែបានឃើញមុខភរិយាហត់ខ្លាំងយ៉ាងណាក៏បាត់ដែរ
« បងថ្លៃ !! Taeគេទៅណាហើយ »Jungkookដែរស្ងាត់យូរក៏បានងាកទៅសួររករាងតូច
« នៅខាងលើ មិនដឹងកើតអីទេថ្ងៃនេះមកពីក្រុមហ៊ុនវិញគេស្ងៀមស្ងាត់ណាស់ »Jiminក៏ប្រាប់ពីសកម្មភាពនិងអន្តចរឹករបស់Taeនៅពេលដែរមកពីក្រុមហ៊ុនវិញគេក៏ប្រែជាស្ងៀមស្ងាត់មិននិយាយអ្វីសោះ
« នេះគេខឹងយើងមែនទេ? »Jungookពន្លឺឡើងតិចៗរួចនាយក៏ឡើងទៅខាងលើ
#Room🤍✨
ក្រាក..!
នាយកម្លោះក៏បានបើកទ្វារបន្ទប់ ក៏បានឃើញរាងតូចកំពុងតែអង្គុយរៀបចំសម្លៀកបំពាក់និងបត់សម្លៀកបំពាក់ដាក់ក្នុងទូរ។Taeនៅពេលដែរបានឃើញរាងក្រាស់គេក៏បានដើរទៅជិត
« ហត់ទេថ្ងៃនេះ? »Taeyungក៏បានដើរមកសួរនាយហើយជួយដោះក្រវ៉ាត់.កនិងអាវធំដែរនិងខ្លួននាយ ដើម្បីកុំនាយមានការទើសទាល់
« ឯងខឹងខ្ញុំមែនទេ? »Jungkookមិនបានឆ្លើយមិងសំណួររបស់រាងតូចទេនាយក៏សួររាងតូចវិញ ព្រោះនាយគិតថារាងតួចចឹងនាយនុងរឿងថ្ងៃមិញ
« អត់ទេ !! រឿងអ្វីដែរខ្ញុំត្រូវខឹងលោកនោះ »Taeyungក៏បានឆ្លើយតបទៅវិញងើបមុខមកញញឹមដាក់នាយដើម្បីឲ្យនាយប្រាកដចិត្តថាគេមិនបានខឹង
« ខ្ញុំគិតថាឯងខឹងនិងខ្ញុំរឿងថ្ងៃមិញ »
« ដូចខ្ញុំប្រាប់លោកអញ្ចឹង លោកចង់មានអ្នកណាក៏មានចុះប៉ុន្តែលាក់លៀមខ្លះទៅ ព្រោះលោកក៏ដឹងហើយថាខ្ញុំនិងលោករៀបការជាសាធារណៈអ្នកណាគេក៏ដឹង អញ្ចឹងលោកជាមួយនាងកុំសូវបញ្ចេញពេក កុំឲ្យមានពាក្យចចាមរាមមិនល្អ »Taeyungក៏និយាយឡើងប្រាប់នាយ រាងតូចពិតជាភរិយាដ៏ល្អម្នាក់មែនស្វាមីមានអ្នកក្រៅក៏មិនខឹងទៀត
YOU ARE READING
🖤ងារជាប្រពន្ធ🍃(Complete ✔️)
Actionតួនាទីជាភរិយា គឺមើលថែស្វាមី បារម្ភ យកចិត្តទុកដាក់ ទោះជាស្វាមីមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាភរិយានៅតែនៅក្បែរស្វាមីជានិច្ចទោះមានភាពសប្បាយឬមានទុក្ខអ្វីក៏ដោយ Jeon Jungkook X Kim Taeyung 🤍Anni - អេននី🦋