The Morning 🌅
ពន្លឺព្រះអាទិត្យក៏បានរះឡើងបញ្ចេញពន្លឺយ៉ាងចែងចាំងចំកណ្ដាលទីក្រុង ហើយពន្លឺព្រះអាទិត្យក៏បានរះមកបញ្ចាំងមកកាន់មួយបង្អួចបន្ទប់របស់គូរស្វាមីភរិយាមួយគូរកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត
« Susi! ក្រោកឡើងព្រឹកហើយ »Hanseokបន្ទាប់ពីរៀបចំអាហារពេលព្រឹករួចមកនាយក៏បានយកឡើងមកទុកលើតុ រួចក៏ដាស់ស៊ូសុី
« ហុឹមមមមមមម »Susiបើកភ្នែកសន្សឹមៗម្ដងបន្តិចៗក្រោកឡើងយឺតៗពត់ខ្លួនពត់ប្រាណញញឹមយ៉ាងស្រស់ទៅកាន់ហានសុក
« ងើបឡើងក្មេងកម្ចិលកុំគេងយូរពេក »Hanseokច្បិចថ្ពាល់នាងបែបក្នក់ក្នាញ់និងចរឹកខ្ចីខ្ចូតគួរឲ្យស្រឡាញ់របស់នាងនេះណាស់ ពេលស្លូតនិយាយពីគួរឲ្យស្រឡាញ់ប៉ុន្តែដល់កាចវិញអាក្រក់ឃោឃៅជាងមនុស្សប្រុសទៅទៀត
« អូនងងុយណាស់ សុំគេងបន្តិចទៀតសិនហើយ »Susiពេបមាត់ធ្វើចរឹកខ្ចីខ្ចូតដូចកូនក្មេងរួចក៏ទម្លាក់ខ្លួនគេងលើពូកវិញ ហានសុកឃើញបែបក៏អស់សំណើចនិងនាងជាខ្លាំង
#SKIP
Jungkookក៏បានមកក្រុមហ៊ុននាយបានក្រោកតាំងពីព្រលឹមមកម្ល៉េះក៏ព្រោះតែថ្ងៃនេះនាយត្រូវមានការប្រជុំធំជាមួយនិងអ្នកជំនួញធំៗ
« ការប្រជុំចាប់ផ្ដើមនៅពេលណា »Jungkookបិទឯកសារទុកសួរទៅកាន់កូនចៅជំនិតពីរឿងការងារដែរត្រូវប្រជុំ
« គឺមួយម៉ោងទៀតចាហ្វាយ »Soobinក៏និយាយទាំងឱនគំនោបតាមទម្លាប់នាយដឹងពីឋានៈ
« រៀបចំឯកសារសំខាន់ឲ្យបានរៀបរយល្អ ដើម្បីចូលកិច្ចប្រជុំ »Jungkookមើលទៅម៉ោងជិតដល់នាយក៏បានប្រាប់ទៅជំនិតឲ្យរៀបចំឯកសារសម្រាប់ចូលកិច្ចប្រជុំ
មួយម៉ោងក្រោយមកនាយក៏ដល់ម៉ោងចូលកិច្ចប្រជុំនិយាយពីរឿងការងារគម្រោងនិងកិច្ចសហការចូលភាគហ៊ុនផ្សេងៗ ។ ក្រឡេកមកមើលTaeyungវិញម្ដងកំពុងអង្គុយបត់ខោអាវនិងខ្នើយភួយកូនស្រីរបស់គេឲ្យបានរៀបរយ ព្រោះគេគ្រប់ខែក្នុងខែនេះហើយរង់ចាំតែថ្ងៃសម្រាលតែប៉ុណ្ណោះ
« ជិតបានជួបគ្នាហើយណាកូនស្រីរបស់Mommy »Taeyungអង្អែលពោះរបស់ខ្លួនថ្នមៗទាំងញញឹមសប្បាយចិត្តជាខ្លាំងនៅពេលដែរជិតបានឃើញមុខកូនរបស់ខ្លូន
YOU ARE READING
🖤ងារជាប្រពន្ធ🍃(Complete ✔️)
Actionតួនាទីជាភរិយា គឺមើលថែស្វាមី បារម្ភ យកចិត្តទុកដាក់ ទោះជាស្វាមីមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាភរិយានៅតែនៅក្បែរស្វាមីជានិច្ចទោះមានភាពសប្បាយឬមានទុក្ខអ្វីក៏ដោយ Jeon Jungkook X Kim Taeyung 🤍Anni - អេននី🦋