Episode 33 : បងគ្មានសិទ្ធិប៉ះពាលទូរសព្ទខ្ញុំទេ!!

3.5K 217 1
                                    

#SKIP (កាត់ទៀត😹🤦🏻‍♀️)

JungAiកំពុងតែដើរតាមផ្លូវនឹងយួររបស់របរជាច្រើននឹងដៃ ហើយពេលនោះក៏ស្រាប់តែមានបុរសពីរនាក់បានដើរពីក្រោយនាងហាក់បីដូចជាកំពុងតែចង់ធ្វើអ្វីនាងយ៉ាងអញ្ចឹងនាងខំប្រឹងដើរយ៉ាងលឿនដើម្បីគេចពីបុរសពីរនាក់នោះ ប៉ុន្តែគេចមិនរួចទាល់តែសោះបុរសពីរនាក់នោះកាន់តែដើរមកកាន់តែកៀននាងទៅដោយគ្មានជម្រើសនាងក៏បានចូលឡានគេដើម្បីគេច

« អេ៎!! ហេតុអីនាងចូលឡានខ្ញុំ »Araក៏បានងាកទៅសួរនាងមិចសុខៗរត់ចូលឡានគេគ្មានសុំច្បាស់គេបន្តិចសោះអញ្ចឹង

« បិទមាត់សិនទៅ! មានគេចង់ធ្វើបាបខ្ញុំ »JungAiក៏ចង្អុលប្រាប់អេរ៉ាថាមានបុរសពីរនាក់នោះដើរតាមនាងដូចជាកំពុងចង់ធ្វើបាបនាង

« នាងនៅឲ្យស្ងៀមទៅពួកគេមើលមិនឃើញទេ ព្រោះកញ្ចក់ឡានរបស់ខ្ញុំពណ៍ខ្មៅទេ »Araចាប់ផ្ដើមញញឹមរួចក៏ងាកទៅញាក់ចិញ្ចើមទៅបុរសពីរនាក់នោះ ។ តាមពិតទៅវាសុទ្ធតែជាគម្រោងការរបស់អេរ៉ាប៉ុណ្ណោះគេធ្វើបែបនេះដើម្បីបោកបញ្ឆោតជុងអា (ខូចណាស់ប្រូអេរ៉ា😒)

« ពួកគេទៅបាត់ហើយនៅ »JungAiក៏ងើបមកតិច!សួរទៅកាន់អេរ៉ាថាបុរសដែរតាមនាងនោះទៅបាត់ឬនៅ

« ពួកគេទៅអស់ហើយ នាងអាចចេញទៅបាន »
« គឺ...គឺ...គឺ... »

« មានអីមែនទេ? »Araឃើញនាងដូចជាចង់និយាយអ្វីមួយមកកាន់គេប៉ុន្តែមើលទៅនាងនិយាយមិនចេញទាល់តែសោះដូចជាទាក់ៗជាប់ឌីសយ៉ាងមិចទេអេរ៉ាឃើញបែបនេះក៏សួរតែម្ដងទៅ

« អាចជូនខ្ញុំផ្ទះផងបានទេ? ខ្ញុំខ្លាចមិនហ៊ានទៅម្នាក់ឯងទេ »JungAiទម្រាំតែហាមាត់និយាយចេញបានគឺនាងចង់ឲ្យអេរ៉ានេះជូនទៅផ្ទះព្រោះនាងខ្លាចជួបរឿងដូចអម្បិញមិញនេះទៀត

« បានតើ! ចាំខ្ញុំជូននាងទៅផ្ទះ »Araឮបែបនេះក៏លួចញញឹមទាំងពេញចិត្តព្រោះថាគេនេះក៏គំពុងរង់ចាំឲ្យនាងនិយាយឲ្យគេជូននាងទៅផ្ទះដូចគ្នាដែរ

15នាទីក្រោយមកអេរ៉ាក៏បានជូនជុងអាមកដល់មុខរបងទ្វារផ្ទះរបស់នាង ។

« អរគុណហើយដែរបានជូនខ្ញុំទៅផ្ទះ »JungAiចុះមករួចក៏ងាកមកអរគុណអេរ៉ាទាំងញញឹមពង្រាយមន្តស្មេហ៍ធ្វើឲ្យអេរ៉ាចាប់ផ្ដើមបាក់ស្រឹបៗតែម្ដងហើយ

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now