Episode 34 : ចង់ទៅក្នុងបេះដូងរបស់បង><

2.7K 199 4
                                    

« Jeon JungAi!!!! ឯងឆាប់មកនិយាយជាមួយបងភ្លាមហេតុអីឯងរឹងក្បាលបែបនេះ »Jungkookស្រែកប្អូនស្រីដែរឡើងទៅបន្ទប់តាំងៗមិនងាកមកសូម្បីតែបន្តិវទាល់តែសោះក្មេងនេះនិយាយមិនចេះស្ដាប់គ្នាពិតមែន

« Jung!!បានហើយណាទុកឲ្យនាងសម្រួលអារម្មណ៍សិនទៅ »Taeyungក៏ចូលទៅសម្របសម្រួលនឹងលួងលោមឲ្យស្វាមីឲ្យត្រជាក់ចិត្ត

« អូនមើលគេចុះកាន់តែធំកាន់តែនិយាយមិនស្ដាប់ បងជាបងគេណានិយាយឲ្យគេល្អមិនមែននិយាយឲ្យគេអាក្រក់ឯណា »Jungkookនិយាយទាំងអសឮសង្ឃឹមនឹងមានអារម្មណ៍ថាអន់ចិត្តខឹងនឹងប្អូនស្រីនាយជាខ្លាំងខំនិយាយឲ្យល្អហើយបែរមិនស្ដាបៀនៅចចេសថែមទៀត

« បានហើយៗសម្រួលអារម្មណ៍ទៅណា ចាំអូនទៅនិយាយជាមួយនាងឲ្យណា »

« ហុឹមមម...អូនចាំជួយយកអាហារឲ្យនាងញុាំបន្ថែមផងមុននេះនាងញុាំបានតែបន្តិចទេ បងទៅធ្វើការហើយណា សឺត!!! »Jungkookដកដង្ហើមមួយធំចោលសម្រួលអារម្មណទាញកាបូបធ្វើការមករួចក៏មិនភ្លេចផ្ដាំឲ្យរាងតូចជួយយកអីឲ្យប្អូនស្រីរបស់នាយញុាំដែរព្រោះមុននេះនងញុាំបានតែបន្តចប៉ុណ្ណោះនិយាយរួចនាយឱនថើបថ្ពាល់រាងតូចមួយខ្សឺតរួចក៏ដើរចេញទៅបាត់

ពាក្យថាជាបងប្រុសឬមាននាមមានថាជាបងប្រុស ទោះបីជាសម្ដីរបស់គាត់មិនល្អតែងតែស្ដីថាឲ្យយើងប៉ុន្តែគាត់និយាយនេះចង់ឲ្យយើងល្អ ហើយបងប្រុសក៏មិនដែរខឹងនឹងប្អូនម្ដងណាឡើយទោះដឹងថាប្អូនខុសក៏នៅតែលើកលែងមិនយកទោសពីប្អូន បងប្រុសតែងតែបារម្មណ៍សុខទុក្ខប្អូនជានិច្ចទោះគាត់ស្ដីឲ្យយ៉ាងណាក៏ដោយក៏គាត់នៅតែបារម្មណ៍ពីប្អូនរបស់ខ្លួនដែរ។

បន្ទាប់ពីជុងហ្គុកទៅធ្វើការបាត់ រាងតូចក៏បានរៀបចំចានទុកហើយក៏បានធ្វើម្ហូបថ្មីមួយមុខទៀតដើម្បីយកទៅឲ្យជុងអានៅក្នុងបន្ទប់ ។

        តុក!តុក!

« JungAi!នេះបងណាបើកទ្វាឲ្យបងបន្តិចមកណា »Taeyungដៃម្ខាងកាន់ថាសអាហារដៃម្ខាងទៀតគោះទ្វាឲ្យនាងតូចបើកទ្វារ

      ក្រាក!

នាងតូចក៏បានបើកទ្វារមើលទៅទឹកមុខរបស់នាងគឺមិនស្រស់ទាល់តែសោះ ប្រហែលទើបតែយំហើយៗមើលទៅភ្នែកឡើងក្រហមនឹងហើមអស់ទៅហើយ

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now