Episode 30 : ខ្ញុំស្មានតែលោកភ្លេចខ្ញុំហើយតើ..!

3.5K 247 3
                                    

នៅពេលព្រឹកព្រលឹមស្រាងJungkookក៏បានងើបនៅម៉ោង6 ដើម្បីប្ដូរខោទឹកនោមឲ្យកូនស្រីក៏បានចុះទៅធ្វើអាហារព្រឹកសម្រាប់រាងតូច។ បន្ទាប់ពីហើយអស់ក៏ចូលដល់ម៉ោង7ល្មម នាយក៏បានលើកអាហារមកដល់បន្ទប់ដាក់លើតុ។

« អូនសម្លាញ់! ក្រោកឡើងញុាំអាហារពេលព្រឹក »Jungkookក៏បានដាស់រាងតូចឲ្យភ្ញាក់ឡើងដើម្បីឲ្យគេញុាំអាហារពេលព្រឹក

« ហុឹមមមម....Jungបងមិនទៅធ្វើការឬ? »Taeyungបង្វែខ្លួនមកតិចៗរួចក៏សួរទៅកាន់រាងក្រាស់មិចមិនទាន់ទៅធ្វើការរាល់ដងឲ្យតែម៉ោងប្រាំពីរទៅហើយថ្ងៃនេះមិចនៅយូរម្ល៉េះ

« បងឲ្យអូនញុាំអាហារពេលព្រឹកសិន ក្រោកមកយឺតៗណាបងនាំអូនទៅមុជទឹក »Jungkookគ្រារាងតូចឲ្យងើបយឺតៗកុំឲ្យប៉ះពាល់ដល់កន្លែងវះ រួចនាយក៏លើកបីរាងតូចថ្នមៗដើរចូលទៅក្នុងបន្ទប់ហើយនាយក៏មុជទឹកឲ្យរាងតូច (ច'ណែនណាស់😭)

15នាទីក្រោយមកនាយក៏មុជទឹកសម្អាតខ្លួមផ្លាស់សម្លៀកបំពាក់ឲ្យរាងតូចរួចជាស្រេចរួចបីរាងតូចឲ្យគេងលើពូកវិញងើបមកអង្គុយរួចនាយយកតុមកដាក់ពីមុខរាងតូចដើម្បីឲ្យគេញុាំអាហារពេលព្រឹក។

« បើចង់ចុះទៅក្រោមត្រូវហៅអ្នកបម្រើឲ្យមកជួយណា កុំដើរទៅខ្លួនឯង »Jungkookមុននឹងលើកថាសអាហារទៅដាក់ខាងក្រោមវិញមកនាយក៏ងាកប្រាប់ទៅរាងតូចបើសិនចង់ចុះទៅខាងក្រោមត្រូវហៅអ្នកបម្រើឲ្យមកជួយ

« អូនបានធូរខ្លះហើយតើ »
« ស្ដាប់បងអូនបានធូរ ប៉ុន្តែមិនទាន់ជាពិតប្រាកដទេ »

នាយនិយាយរួចក៏យកថាសអាហារទៅនៅខាងក្រោម រួចហើយបាននិយាយផ្ដែផ្ដាំបញ្ជាទៅអ្នកបម្រើឲ្យមើលថែរាងតូវនិងនាងតូចថេយ៍ស៊ូឲ្យបានល្អ។

« បងទៅធ្វើការសិនហើយណាប្រពន្ធសម្លាញ់ សឺត!!! Daddyទៅធ្វើហើយណាកូន »Jungkookថើបថ្ពាល់ភរិយាមួយខ្សឺតហើយទៅរកកូនស្រីដែរគេងនៅលើគ្រែធ្វើមុខម៉ក់ៗសម្លឹងមកនាយ

       JK's GP

កម្លោះសង្ហារJeon Jungkookជាម្ចាស់ក្រុមហ៊ុនក៏បានដើរចូលក្រុមហ៊ុមដោយដំណើរយឺតៗយ៉ាងមានអំណាចសម្លឹងមើលទៅបុគ្គលិកជាមួយកែវភ្នែកកំណាច ដើម្បីមើលពីការធ្វើការរបស់បុគ្គលិក

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now