Episode 35 : ស្រឡាញ់គេម្នាក់ឯង💔🥀

2.7K 207 4
                                    

« ក្មេងអើយក្មេង »

និយាយចប់ពួកគេទាំងពីរក៏ាបាននាំគ្នាឡើងឡានធ្វើដំណើរទៅដើរលេងជាមួយគ្នាយ៉ាងសប្បាយរីករាយតែម្ដង ។

នៅល្ងាចក៏ឈានចូលមកដល់នាងតូចជុងអាក៏បានប្រញ៉ាប់ប្រញាលមកផ្ទះឲ្យបានលឿនមុនបងប្រុសទាំងបីររបស់នាង ប៉ុន្តែពិតជាខកបំណងខ្លាំងណាស់នៅពេលដែរមកដល់គឺឃើញបងប្រុសទាំងពីររបស់នាងឈរនៅមុខផ្ទះឈរចាំនាងតែម្ដង។

« ទើបមកពីនាងល្អិត »Yoongiក៏សួរដោយសំឡេងស្រាលៗសង្កត់សំឡេងទាំងក្នាញ់នឹងកំពូលប្អូនស្រីរបស់នាយ

« គឺ..គឺ...គឺ...ខ្ញុំទើបតែនឹងមកពីញុាំអីជាមួយមិត្តបងប្រុសចេះសួរចឹងទៅកើត »JungAiខំប្រឹងនិយាយយកលេសដោះសារនិយាយបែបធម្មតាដូចជាគ្មានដឹងរឿងអ្វី

« ឯងប្រាកដទេ? »

« មិចក៏បងសួរបែបនេះ?បងលែងទុក្ខចិត្តខ្ញុំហើយមែនទេ?ខ្ញុំយល់ហើយសម្ដីខ្ញុំពួកបងមិនដែរជឿស្រាប់ហើយ »JungAiតាមពិតទៅនាងនិយាយបែបនេះមិនមែនខឹងអីនោះទេគឺគ្រាន់តែជាលេសមួយដើម្បីគេចវេសពីសំណួររបស់បងប្រុសទាំងពីររបស់នាងប៉ុណ្ណោះ

« ក្មេងម្នាក់នេះនិយាយមិនស្ដាប់ទាល់តែសោះ »Jungkookក្រវីក្បាលទាល់ព្រោះមិនដឹងថាត្រូវនិយាយនិងស្ដីឲ្យនាងដូចម្ដេចទៀតនោះទេបើប្រាប់ហើយនៅតែមិនស្ដាប់បែបនេះ

« បងកុំបារម្មណ៍អីណា នាងធំហើយប្រាកដជាចេះដឹងពីអ្វីដែរគួរនឹងអ្វីដែរមិនគួរធ្វើ »

« អូនកុំកាន់ជើងនាងបែបនេះរហូតបានទេ?អូនកាន់ជើងរហូតដល់នាងលែងស្ដាប់បងហើយណា »Jungkookហាក់ដូចជាចង់ខឹងនឹងប្រពន្ធរបស់ខ្លួនព្រោះតែគេនេះតែងតែនិយាយកាន់ជើងជុងអាមករហូតបើបែបនេះនាងម្ដេចនឹងស្ដាប់នាយទៅ

« អញ្ចឹងអូនខុសមែនទេ????អូនមិនមែនចេះតែកាន់ជើងនាងខុសរបៀបនោះទេ អូនដឹងច្បាស់ណាស់ប៉ុន្តែបងក៏ដឹងថាប្អូនស្រីខ្លួនឯងមានជំងឺអ្វីនៅក្នុងខ្លួនដែរមែនទេ?ចុះហេតុអ្វីបងតែងតែស្ដីថាឲ្យនាងបែបនេះ?បងស្រឡាញ់ប្អូនដែរឬអត់នឹង? »Taeyungទ្រាំមិនបានក៏រ៉េវមួយខ្សែដាក់ទៅនាយវិញយ៉ាងចាស់ដៃដោយមិនបាត់មួយម៉ាត់តែម្ដង ។ តាមមើលទៅគេពិតកាន់ជើងនឹងនៅខាងជុងអាបងរហូតពិតមែនប៉ុន្តែរាងតូចធ្វើនេះដោយសារតែមានហេតុផលនឹងការចាំបាច់ទើបគេធ្វើបែបនេះ

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now