« បានហើយៗឈប់យំទៅណា ក្រោកឈរឡើងសារជីវិតថ្មីកាត់ចិត្តពីគេម្នាក់នោះណាស្ដាប់បង »Taeyungខំប្រឹងនិយាយលួងលោមផ្ដល់នូវដំបូន្មានល្អៗទៅដល់នាង
« តែ..ពេលនេះបងប្រុសខឹងខ្ញុំខ្លាំងណាស់បងថេយ៍...ហិកៗៗ...ខ្ញុំ...ខ្ញុំ...មានមុខឯណាទៅជួបគាត់ទៅ »JungAiចាប់ផ្ដើមយំសារជាថ្មីព្រោះនាងគ្មានមុខឯណាទៅជួបនឹងបងប្រុសរបសៀនាងទៀតទេព្រោះនាងពិតជាខ្មាស់បងៗរបសៀនាងខ្លាំងណាស់នាងពិតជាមិនគួរអ្វើបែបនេះទាល់តែនាងពិតជាស្ដាយពេលវេលាខ្លាំងណាស់ដែរនាងទៅធ្វើតាមមនុស្សថោកទាបបែបនេះ
« ស្ដាប់បងណា៎...គ្មានបងប្រុសឯណាស្អប់ប្អូនស្រីខ្លួនឯងនោះទេ អ្វីដែរសំខាន់ឯងដឹងកំហុសខ្លួនឯងហ៊ាបទទួលកំហុសខ្លួនឯង ទៅសុំទោសពួកគាត់ទៅពួកគាត់ច្បាស់ជាលើកលែងទោសឲ្យណា »
« ចាស៎ »
ក្រឡេកមកមើលខាងនាយកម្លោះទាំងពីរវិញម្ដង កំពុងតែរិះរកមធ្យោបាយដើម្បីធ្វើឲ្យក្រុមហ៊ុនមានការដំណើរការដូចដើមឡើងវិញ ប៉ុន្តែទោះខំគិតនឹងរកគ្រប់មធ្យោបាយយ៉ាងណាក៏គ្មានបានការអាចជួយបាននោះដែរព្រោះឯកសារសំខានៗរបស់ក្រុមហ៊ុនបានធ្លាក់ទៅលើដៃរបស់Jang Araអស់ទៅហើយ
ក្រាក..!
ស្រាប់តែពេលនោះJungAiក៏បានបើកទ្វារចូលមកព្រមជាមួយនឹងTaeដើរអមជាមួយផងដែរ ។
« ឯងមកមានការអី? »
« ខ្ញុំ..ខ្ញុំ...សុំទោសបងប្រុស..ខ្ញុំខុសហើយ. ហិកៗៗ..អ្ហឹកៗ...បងលើកលែងឲ្យខ្ញុំទៅណាខ្ញុំខុសហើយបងប្រុស »JungAiស្ទុះទៅឱបបងប្រុសរបស់ខ្លួននិយាយទាំងទឹកភ្នែកម្ដងទៀតព្រមទទួលកំហុសរបស់ខ្លួនឯងគ្រប់យ៉ាងដែរបានធ្វើ
« ហិកៗៗ...អ្ហឹកៗៗ...ខ្ញុំសុំទោសៗៗ...ខ្ញុំនាំទុកដល់ពួកបងហើយ...ហិកៗៗ..ខ្ញុំមិនសមជាប្អូនស្រីពួកបងទេ »
« ក្មេងចម្កួត! ឈប់យំបងមិនខឹងឯងទេ...ឈប់យំទៅណា គ្មានបងប្រុសឯណាទៅខឹងស្អប់ប្អូនស្រីដ៏គួរឲ្យស្រឡាញ់បែបនេះនោះទេ »បងប្រុសទាំងពីរនាំគ្នាមកឱបនាងដោយនិយាយសម្ដីយ៉ាងស្រទន់នេះហើយគឺជាបងប្រុស។ នាមជាបងប្រុសទោះបីជាប្អូនធ្វើខុសយ៉ាងណាក៏មិនដែរខឹងឬស្អប់ប្អូននោះឡើយពោលគឺមានតែនិយាយប្រៀបប្រដៅឲ្យប្អូនចេះកែតម្រូវនូវចំណុចដែរខ្វះខាត
YOU ARE READING
🖤ងារជាប្រពន្ធ🍃(Complete ✔️)
Actionតួនាទីជាភរិយា គឺមើលថែស្វាមី បារម្ភ យកចិត្តទុកដាក់ ទោះជាស្វាមីមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាភរិយានៅតែនៅក្បែរស្វាមីជានិច្ចទោះមានភាពសប្បាយឬមានទុក្ខអ្វីក៏ដោយ Jeon Jungkook X Kim Taeyung 🤍Anni - អេននី🦋