•ខ្ញុំKim Taehyung ជាកូនប្រុសច្បងរបស់គ្រួសារត្រកូលKim កើតមកមិនមែនមានតែម្នាក់ឯង តែមានប្អូនស្រីភ្លោះរបស់ខ្ញុំម្នាក់ទៀត នាងឈ្មោះ Kim Taehsu បើនិយាយពីចរឹកពួកយើងគឺខុសគ្នាស្រឡាស់ ប៉ាម៉ាក់តែងតែនិយាយថាខ្ញុំជាបងប្រុសដ៏ល្អម្នាក់សម្រាប់ប្អូនស្រី នឹងមនុស្សគ្រប់គ្នា ខ្ញុំមិនដែលច្រណែនអ្វីដែលប្អូនស្រីមាន ឈ្នានីសនាងឡើយ អោយតែនាងចង់បានអ្វីខ្ញុំនឹងអោយ តាមដែលនាងត្រូវការ។ ក្រោយមកខ្ញុំត្រូវគ្រួសារចាប់បង្ខំអោយរៀបការជាមួយមនុស្សម្នាក់ ជំនួសប្អូនស្រីព្រោះការប្រកែកដាច់អហង្ការរបស់នាង ព្រោះនាងមិនបានស្រលាញ់ទើបធ្លាក់មកដល់ខ្ញុំ ដោយចាស់ៗមិនអាចលុបចោលការសន្យាបាន។ មិនយូរមិនឆាប់ ១ខែទៀតគឺដល់ថ្ងៃរៀបការហើយ អ្វីដែលខ្ញុំមិនចង់គិតពីអ្នកដែលត្រូវរៀបការជាមួយខ្ញុំគេមិនមែនជាមនុស្សប្រុសល្អគ្រប់១០ គេធ្លាប់មានរឿងអាស្រូវមានកូនជាមួយមនុស្សស្រីម្នាក់ទៀតផង តែគេមិនទទួលស្គាល់។ ដោយសារតែខ្ញុំជាមនុស្សប្រុសទើបមិនខូចខាតច្រើន មិនអោយគ្រួសារខាងគេអាប់ឱនកេរ្តិ៍ឈ្មោះ តែដឹងឬអត់ គេពិតជាមនុស្សគ្រអឺតក្រទមណាស់ សូម្បីខ្ញុំក៏មិននិយាយរកដែល ថែមទាំងមិនបដិសេធការរឿងរៀបការនេះទៀត តើគេគិតអីក៏ខ្ញុំមិនដឹង។ jeon Jungkook ជាមនុស្សដែលខ្ញុំត្រូវរៀបការ ហើយជាកូនប្រុសតែម្នាក់របស់ត្រកូលJeon ជាអ្នកមានមុខមាត់ស្មើរនឹងគ្រួសារខ្ញុំដែល គេជាមនុស្សប្រុសហុឺហារ ព្រាននារី គ្មានសីលធម៌ និយាយជារួមអាចថាខ្ញុំមិនចូលចិត្តគេក៏ថាបាន។
ពេលពួកយើងជួបគ្នាលើកដំបូងនៅផ្ទះលោកចន ញាំអាហារពេលល្ងាចគេមិនបានមើលមកខ្ញុំ ក្នុងនាមជាគូដណ្តឹងបែរជាបោះសម្ដីគួរអោយស្អប់ ថាខ្ញុំគួរអោយខ្ពើមរអើមចំពោះមុខមនុស្សចាស់ ខ្ញុំខំទប់ចិត្តព្រោះនៅមុខប៉ាម៉ាក់គេ ខ្ញុំយល់មុខមាត់តែមិនបានយល់មុខគេទេ តែសួរថាពួកយើងធ្លាប់ស្គាល់គ្នាទេ គឺអត់! ម៉េចក៏គេនិយាយបែបនេះមកលើខ្ញុំ។ ទង្វើបែបនេះកើតឡើងជារឿយៗរាល់ពេលចេញទៅក្រៅជាមួយគ្នា ខ្ញុំមិនមែនជាមនុស្សសូវនិយាយស្ដីទេទើបមិនស្និទ្ធស្នាល គេតែងចេញចរឹកព្រានពេលនៅជាមួយខ្ញុំដូចជាឃើញស្រីមិនបាន ទាក់យកសុំលេខទូរស័ព្ទ ហើយក៏ទៅដើរលេងជាមួយគ្នាបាត់ ទុកអោយខ្ញុំជិះតាក់សុីត្រលប់ទៅវិញ។ ក្រោយមកមិនប៉ុន្មានក៏ដល់ថ្ងៃរៀបការ មានភ្ញៀវច្រើនណាស់ចូលរួមនឹងព័ត៌មានល្បីពីថ្ងៃរៀបការរបស់យើង ហើយពេលនេះខ្ញុំកំពុងស្និតក្នុងបន្ទប់តែងខ្លួន.....
YOU ARE READING
បងប្រុសចិត្តព្រះ ( ចប់ )
RandomJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔