ភាគទី២៣: មនុស្សប្រុសមិនចេះស្កប់ស្កល់

2.6K 121 5
                                    

+មន្ទីរពេទ្យ

     Jungkookចុះពីឡានពេលមក​ដល់មន្ទីរពេទ្យ គេមក​ដើម្បីផ្សំថ្នាំបំបាត់ការឈឺចាប់នឹងហើមអោយTae មុននឹងមកក៏បាន​សួរTaeដែល តែសួរអីក៏មិ​ន​ព្រមឆ្លើយទើបដាច់​ចិត្តមក​ខ្លួនឯង គិតទៅ​ប្រពន្ធគេម្នាក់នេះក៏រឹង​ក្បាលណាស់ដែរ និយាយជាមួយគេគឺត្រគោះ​បោះបោកតែដល់ពេល​អាម្នាក់នោះមកជួបក៏ទន់ភ្លន់ ញញឹមមិនបាត់ គិត​ឃើញពេលណាគេចង់តែទៅដាល់​អា​ម្នាក់នោះអោយបែកមាត់ រំសាយកំហឹង​ប្រចណ្ឌប្រពន្ធចោល

     តែ​ចៃដន្យ​អីEintaក៏មក​មន្ទីរពេទ្យដែលធ្វើអោយ​ពួកគេជួបគ្នា អារម្មណ៍ដែល​មួម៉ៅរឿងTaeមិនមាត់រក​ក៏រលាយបាត់ EintaឃើញJkហើយថានឹងដើរចេញព្រោះមិនចង់​ឃើញមុខនាំអោយនាងគិតច្រើន តែJkបែរជា​ដើរទៅតាមនាង

" អ្នកនាង​ដើរគេចមុខខ្ញុំធ្វើអី ប៉ុន្មានថ្ងៃនេះមិន​ឃើញអ្នកនាង​Onlineសោះ មានរឿងអីមែនទេ " Jk ដើរតាម​ពីក្រោយនាងសួរនាងមិន​ឈប់ រហូតមក​ដល់កន្លែងចតឡានមុខ​មន្ទីរពេទ្យ

" អត់ទេ​គ្រាន់តែមាន​រឿងផ្ទាល់ខ្លួនត្រូវដោះ​ស្រាយប៉ុណ្ណោះ ចុះលោកមក​មន្ទីរពេទ្យធ្វើអី ? " Einta សួរទៅគេវិញ បើទៅទាំងបែបនេះមិនសម និយាយរាក់ទាក់គ្នាបន្តិចក៏ល្អ

" គ្រាន់តែមក​ផ្សំថ្នាំអោយ​មនុស្សម្នាក់ប៉ុណ្ណោះ អ្នកនាង.... " Jk រកនឹង​និយាយទៅហើយតែEintaបានកាត់

" ចឹង​ខ្ញុំទៅសិនហើយ​ " Einta ប្រញាប់បើកទ្វារឡានចូលទៅតែJkបាន​ចាប់​ដៃជាប់

" អ្នកនាងគេចពីខ្ញុំ? " Jk ចង​ចិញ្ចើមសួរ កាយ​វិការបែបនេះគេច​ច្បាស់ណាស់​ ដូចមិន​ចង់និយាយជាមួយគេចឹង

" អត់នោះទេ គ្រាន់តែខ្ញុំប្រញាប់ទៅធ្វើការ " Einta ដោះសាជាមួយគេ បើប្រាប់តាមត្រង់ថានាងគេច​មក​ពីកំពុងកាត់​ចិត្តពីJkនោះ ដូចកំពុងសារភាពចឹង ចឹងមានតែកុហក

" នាងបែបនេះខ្ញុំមិន​សប្បាយចិត្តនោះទេ ខ្ញុំបារម្ភពីនាងណាស់​ប៉ុន្មានថ្ងៃនេះ មនុស្សស្រីដែល​ខ្ញុំកំពុងចាប់​អារម្មណ៍ កំពុងគេចពីខ្ញុំ​បែបនេះមាន​អារម្មណ៍ថា​ដូចស្រលាញ់គេតែម្ខាងចឹង " Jk ស្រាប់តែចេញចរិតព្រាន​មកទៀត លាក់មិនបានយូរនៅនឹងមុខ​មនុស្សស្រី ចង់បានមិនចេះស្កប់ស្កល់ ទាំងដែលមុននេះគេ​រំលឹកឈ្មោះTaeរហូត គ្រាន់តែឃើញអ្នកផ្សេងក៏ភ្លេចបាត់

បងប្រុសចិត្តព្រះ ( ចប់ )Opowieści tętniące życiem. Odkryj je teraz