__2អាទិត្យក្រោយ__
ក្នុងរយះពេល2អាទិត្យនេះទំនាក់ទំនងប្ដីប្រពន្ធរវាងTaeនឹងJungkookកាន់តែល្អប្រសើរ Jkតែងចេញពីធ្វើការភ្លាមក៏មកផ្ទះជួបមុខប្រពន្ធ ឯរឿងស្រីស្នេហ៍ក៏គេមិនសូវទៅរកដូចមុនដែលតែមិនមែនថាឈប់សោះនោះទេ ដូចដឹងហើយថាមនុស្សម្នាក់ៗបើចង់កែប្រែខ្លួនឯងត្រូវការពេលវេលាយូរ ជួនកាលលឿនឬយឺតអាស្រ័យលើយើងដូចជាJungkookចឹង។ ចំណែកTaeក៏ទុកចិត្តនឹងបាក់ចិត្តតិចៗទៅលើប្ដីខ្លួនឯង មិនដូចពីមុនដែលស្អប់ដល់ថ្នាក់មិនចង់ឃើញមុខនោះទេ ហើយក៏ព្រមចាញ់ក្រោមពាក្យសម្ដីផ្អែមល្ហែមរបស់ប្ដី អាចសើចសប្បាយជាមួយគ្នា ទៅណាមកណាជាមួយគ្នាញឹកញយ ប៉ាម៉ាក់ទាំងសងខាងក៏រំភើបដែលពេលឃើញកូនចុះសម្រុងនឹងគ្នា គាត់សង្ឃឹមថាពួកគេនឹងមានក្ដីសុខបែបនេះរហូតទៅ។
នៅពេលល្ងាចJkបានឈានទៅយកTaeពីក្នុងហាងទៅញាំអីជាមួយគ្នានៅខាងក្រៅ មុខម្នាក់ៗក៏ស្រស់ព្រោះកំពុងរស់នៅមានសុភមង្គលគ្មានអ្នករំខានទៀត" អូនចង់ញាំអីកម្មង់ទៅ " Jungkook
" ចុះបងចង់ញាំអីអូនហៅអោយ " Tae ញញឹមស្រស់ដាក់អ្នកជាប្ដី" ប្រពន្ធបងញាំអីបងញាំហ្នឹង " Jungkook ប្រើសម្ដីផ្អែមទៅTaeធ្វើអោយគេមុខក្រហមឡើងមកតែម្ដង
" ឆឹស! កុំពូកែប្រើសម្ដីផ្អែមនៅទីនេះមិនល្អទេ " Tae
" បាទ " Jungkook បង្អូសសំឡេងទាំងសើចនឹងចរិតលោកប្រពន្ធ ឥឡូវនេះមិចក៏ពូកែអៀនខ្លាំងម្ល៉េះ" ខ្ញុំយកមួយ មួយនេះនឹងមួយនេះទៀត ហើយម្ហូបល្បីប្រចាំទីនេះផង " Tae ចង្អុលមុខម្ហូបប្រាប់ទៅStaffជាច្រើនមុខ ពេលរួចរាល់ក៏មីនុយទៅStaffវិញ
" មានដឹងខ្លួនទេថាឥឡូវអូនញាំច្រើនណាស់ មើលមាឌទៅចង់ក្លាយជាជ្រូកហើយ " Jungkook
" មាត់ខ្ញុំមិនមែនមាត់បង យ៉ាងមិចពេលអូនធាត់ទៅអាក្រក់មើលមែនទេ " Tae ពេបមាត់ដាក់មនុស្សមាឌធំ មើលប្ដីម្នាក់នេះនិយាយចោះធ្វើដូចគេមិនដឹង ចង់ហាមខ្លួនឯងមិនអោយញាំច្រើនដែលតែធ្វើមិនបាន ចេះតែឃ្លានឃើញអីញាំហ្នឹង តែដល់ប្ដីថាគេដូចជ្រូកនោះក៏ខឹងឡើង
YOU ARE READING
បងប្រុសចិត្តព្រះ ( ចប់ )
RandomJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔