ភាគទី២៧: បងមិនស្មានថាឯងហ៊ានឡើងគ្រែជាមួយប្ដីបងទេ

3K 157 4
                                    

__New Day__

         រំលងទៅមួយយប់ហើយTaeក៏បានលាលោកលូត្រឡប់​ទៅSeoulវិញ ឯរឿង​ផ្កាលោកលូបាន​ស្នើអោយគេរក​កន្លែងផ្សេងទៅព្រោះផ្ការបស់​គាត់មិនអាច​កាត់លក់អោយគេបាននោះទេ បើរងចាំ​ប្រមូលសារថ្មី​នោះត្រូវប្រើពេល​រាប់ខែឯណោះ ចំណែកTaeក៏មិនបាន​ដក​លុយកក់ដែល​ គេនៅតែ​កម្មង់​ផ្កាពីលោកលូដដែល គ្រាន់តែពេលនេះគេត្រូវរកផ្កាពី​ចម្ការផ្សេងសិន។
ម៉ោង8ព្រឹកTaeក៏បាន​ជិះឡានមក​ដល់Seoulវិញ ជិះ​ប្រហែល20នាទីទៀតគឺដល់​ផ្ទះរបស់គេហើយ។ ក្រោយជិះដល់​មុខផ្ទះTaeក៏ឈប់​ឡាន បើកទ្វារយក​ប្រអប់ស្នោធំល្មម​ចេញមក ក្នុងនោះមាន​ដំណាប់ផ្លែឈើដែលលោកលូ​ផ្ញើ Taeបិទទ្វារ​ឡានហើយទើប​ចូលទៅខាង​ក្នុង។

Taeចាប់ផ្ដើម​ជួញ ចិញ្ចើមឆ្ងល់ពេល​ឃើញមានទ្រនាប់​ជើងកែងរបស់​មនុស្សស្រីក្នុងផ្ទះគេ មិន​បង្អង់​យូរក៏ឡើងទៅខាង សង្ឃឹមថាមិន​ដូចអ្វីដែលគេគិតទៅចោះ។​ ដៃស្រឡូន​ចាប់ផ្ដើម​បើក​ទ្វារបន្ទប់គេង​របស់គេ ចូលទៅមើលថាមាន​មនុស្សនៅក្នុងបន្ទប់ឬអត់ ព្រលឹងដែលនៅក្នុង​ខ្លួនបានហោះចេញអស់ ពេល​ឃើញមនុស្សប្រុសស្រីពីរនាក់​កំពុងគេងអោបគ្នានៅលើពូក​របស់គេ ដែលគ្មានអ្នកណាក្រៅពី​ប្អូនស្រីនឹង​ប្ដីរបស់គេ ក្នុងទ្រូងក៏ចាប់​ឈឺ​ជីបៗមក​

" អ្ហាយ~~Jeon Jungkook!! " Tae ស្រែកខ្ទរផ្ទះទាំង​មូល ភួយដែលពួកគេបាន​ដណ្ដប់ក៏ត្រូវទាញចេញដោ​យ​ដៃTae ទឹកភ្នែកក៏ស្រក់មក ឃើញប្ដីនឹងប្អូនគេ​ក្នុងសភាពបែបនេះអ្នកណាទ្រាំបាន​នោះ គេទៅតែយប់បែរជា​ហ៊ាន​ធ្វើរឿងបែបនេះ នៅក្នុងផ្ទះរបស់គេទៀត តិរច្ឆានណាស់

" បងប្រុស~ " Taehsu ប្រញាប់ទាញភួយមក​គ្របបិទបាំងខ្លួនវិញ ភ្ញាក់ផ្អើលនឹងវត្តមានអ្នកជាបងក្នុង​បន្ទប់

ឯJungkookក៏ក្រោកទាំង​ឈឺក្បាល គេញីក្បាលហើយទើបងាកទៅមើលTaeដោយមិន​ដឹងថាTaehsuនៅជិតខ្លួន

" Taehyungមកវិញហើយ " Jungkook សួរបែបមនុស្សមិនដឹងអី បម្រុងនឹងងើបចាប់​អារម្មណ៍ថាគេអត់​មាន​ខោអាវ ស្វាងចែសងាកមើលជុំវិញខ្លួន

" តើអ្នកទាំងពីរបាន​ធ្វើស្អីនៅលើ​គ្រែរបស់ខ្ញុំ ឈាម~! " Tae ស្រែកតឹងសរសៃក ច្បាស់ត្រង់​ឃើញឈាម​នៅលើពូករបស់គេ ក្នុងចិត្តកាន់តែច្របូកច្របល់លើសដើម

បងប្រុសចិត្តព្រះ ( ចប់ )Donde viven las historias. Descúbrelo ahora