" អ្នកមីងJiminនៅឯណា? " Suga ស្រាប់តែលេចមុខមកក្នុងផ្ទះលោកPark សួរទៅMrs.Parkដែលឈររេរ៉រចាំគេនោះ។ មុននេះគេបានទទួលទូរសព្ទពីMrs.Parkអោយមកទីនេះ ទើបទុកក្រុមហ៊ុនចោល
" នៅខាងក្នុង " Mrs.Park បញ្ចេញទឹកមុខព្រួយបារម្ភដែលឃើញឪពុកកូនកំពុងឈ្លោះគ្នា គាត់គិតថាអោយSugaមកបកស្រាយទើបបាន
" ប៉ាចង់អោយកូនរៀបការពិតទេ? កូនសុំបដិសេធក្រៅពីSugaកូនមិនរៀបការទេ " Jimin
" ឯងចង់អោយយើងខឹងដល់ស្លាប់មែនទេ? " Mr.Park
" លោកពូបានហើយ Jiminមិនខុសទេតែជាខ្ញុំដែលខុស " Suga ចូលមកទាញខ្លួនតូចយកឬអោប ការពារខ្លាចលោកParkខឹងខ្លាំងអាចវាយJimin" អ្នកណាហៅឯងមក? ទីនេះមិនទាន់ដល់ពេលត្រូវអោយអ្នកដទៃលូកមាត់ទេ " Mr.Park សម្លុតដាក់Suga គាត់រឹតតែខឹងពេលឃើញSugaនៅទីនេះ
" បងស្ងប់អារម្មណ៍សិនទៅ Sugaគឺអូនជាអ្នកហៅមកទេ " Mrs.Park ចូលទៅជិតប្ដីនិយាយអោយគាត់ស្ងប់ចិត្តខ្លះ
" ខ្ញុំមិនមែនអ្នកដទៃទេតែខ្ញុំជាសង្សាររបស់Jimin លោកពូសម្រួលអារម្មណ៍សិនហើយចាំស្ដាប់ខ្ញុំ តើបានទេលោកពូ " Suga
" .......... " Mr.Park
" រឿងទាំងអស់ខ្ញុំជាអ្នកផ្ដើម ថ្ងៃនេះខ្ញុំមកទីនេះបានត្រៀមរួចហើយថាមិនលាក់ទៀតទេ ទោះបីលោកពូជំទាស់នឹងទំនាក់ទំនងមួយនេះតែខ្ញុំស្រលាញ់Jiminមិនបានលេងសើចទេ ទោះគេជាប្រុសឬស្រី អារម្មណ៍ខ្ញុំចំពោះJiminគឺជ្រាលជ្រៅណាស់ ដូចជាលោកពូនឹងអ្នកមីងចឹង បើលោកពូខ្លាចអាម៉ាស់មុខនោះខ្ញុំសុំសិទ្ធជាអ្នកទទួលរ៉ាប់រង មិនអោយកិត្តិយសលោកពូអាប់ឱនទេ " Suga និយាយព្រមទាំងអោនគំនាបសុំទោសគាត់ បើសិនគេដោះស្រាយតាំងពីដំបូងប្រហែលលោកParkមិនខឹងខ្លាំងចឹងទេ តែបើរឿងចឹងហើយត្រូវតែទទួលយក" ឯងការពារJiminមិនបានទេ បើយើងអោយពួកឯងទាក់ទងគ្នាថ្ងៃក្រោយមានអ្នកស្នងត្រកូលឯណាសម្រាប់ត្រកូលPark ចង់អោយគ្រួសាររលំដោយសារតែទំនាក់ទំនងឆ្កួតឡប់នឹងមែនទេ? ឯងគិតមិនយល់ទេថាវាខុសធម្មជាតិ " Mr.Park
DU LIEST GERADE
បងប្រុសចិត្តព្រះ ( ចប់ )
SonstigesJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔