ភាគទី៤១: ប្ដីអញ្ចឹងឬ??

2K 119 3
                                    

      JiminនឹងTaeបាន​ជួបគ្នានៅក្នុងហាងកាហ្វេរ តាំងពីមក​ម្នាក់ៗមិនបាន​និយាយអីទេគឺត្រឹម​អោនមុខចុះ ព្រោះសុទ្ធតែមាន​កង្វល់រាងខ្លួន។

" Jiminយើង​គួរធ្វើយ៉ាងមិចទើប​សមទៅ~ " Tae ក្រោយពីស្ងាត់មិន​និយាយក៏សួរឡើង Jimin​អង្គុយទល់មុខក៏ងើបមើលមុខគេទាំង​ឆ្ងល់

" ឯង​ចង់និយាយពីអី? " Jimin
" Taehsuនាងមកវិញនៅយប់មិញ ថែមទាំង... " Tae ឆួលច្រមុះនិយាយមិនចេញ

" ឯង​និយាយមួយៗក៏បាន ថានាងមក​ធ្វើអី? " Jimin សម្រេចចិត្តថាទុក​រឿងខ្លួនឯងមួយឡែកមក​ស្ដាប់Taeនិយាយ

" នាងថែមទាំងមានកូន​ទៀត " Tae
" នាងមានកូន​ជាមួយអ្នកណាដល់​ថ្នាក់ឯងយំបែបនេះ ឬជាមួយលោកJungkook " Jimin ចេះតែស្មានទៅ បើនាងនៅទីនេះមានតែទាក់​ទង​ជាមួយJkនឹងហើយ

" អឹម~Jkជាប៉ារបស់​ក្មេង ហឹុក~ " Tae
" ថាមិច? ចឹងនាងមក​ដើម្បីទាមទារយកJungkookមែនទេ? នាង​បាន​និយាយអីខ្លះដាក់​ឯង​ទើប​យំបែបនេះ " Jimin ខ្លោចចិត្តអាណិតមិត្ត មាន​ប្អូនស្រីតែ​ម្នាក់តែរាប់មិនបាន ហើយឥឡូវលេចលឺមានកូន​ទៀត នាង​ជា​ផ្កាយគ្រោះដល់Tae​ច្បាស់ណាស់

" យើងធ្វើអីមិនចេញទេ ស្មានមិនដល់​ថារឿងអាច​ដល់ដំណាក់កាលនេះ យើគិតហើយថានឹងមានរឿងនឹ​ង​ឥឡូវកើតឡើងពិតមែន " Tae

" ចុះឯងចង់​ធ្វើអីបន្ដ " Jimin ឃើញមិត្តបែបនេះ​ចិត្តគេក៏មិន​ស្រួលដែល
" យើងគិតអីមិន​ចេញទេ~~ " Tae គ្រវីក្បាលមិនដឹងដោះស្រាយបែបណា

" បើឯង​ស្រលាញ់លោកJeonហើយគេក៏​ស្រលាញ់ឯង​នោះ ទៅ​និយាយជាមួយគ្នាទៅអាចបាន​ប្រសើរជាង​និយាយជាមួយយើង ជីវិតគ្រួសារតែងជួប​បញ្ហាអ្នក​ទី3បែបនេះហើយ " Jimin

" ហឹុកៗ~យើង​ចង់ឆ្កួតខ្លាំងណាស់ " Tae ក្រសោបមុខយំលែងខ្មាស​អ្នកណាទៀត Jiminឃើញបែបនេះក៏​ប្រញាប់លួងដោយសារមាន​ភ្ញៀវងាកមក​ច្រើនពេក

      ពេលដែល​និយាយហើយពួកគេក៏​បំបែកគ្នា Jimin​ត្រូវត្រឡប់​ទៅផ្ទះវិញបើនៅយូរMr.Parkនឹងមកតាម​ ចំណែកTaeមិនបានទៅផ្ទះទេតែទៅផ្ទះប៉ាម៉ាក់ ចង់គេចមិនអោយជួបJk មិនចង់​ឃើញប្អូនស្រីក្នុងសភាពស្ដ្រីពពោះ គេ​ពិបាកភ្នែកមើលណាស់

បងប្រុសចិត្តព្រះ ( ចប់ )Место, где живут истории. Откройте их для себя