ភាគទី១៣: ប្រុសស្រីគ្មានភាពអៀនខ្មាស

2.7K 154 5
                                    

@Club

      រាង​សង្ហារម្នាក់អង្គុយអកស្រាមិនឈប់មិនឈរ ពេលនេះក៏​រាង​សឺៗ​តិច​ៗគេផឹក​រងចាំ​មិត្តមក​ តែផឹកអស់​ច្រើនដបហើយនៅតែមិន​ឃើញគេមក​ទៀត

" គេផឹក​រងចាំ​មិត្តមក​ ផឹកអស់​ច្រើនដបហើយនៅតែមិន​ឃើញគេមក​ទៀត

" យើងមកហើយ ទម្រាំតែមកបាន​ត្រូវដោះសាប្រាប់លោកប៉ា​ច្រើនណាស់ " Suga ដាក់ខ្លួនអង្គុយចុះជិតJungkook គ្រាន់តែមកដល់ក៏​រអ៊ូតែម្ដងមិន​ដូចចរិតពេលធ្វើការទេ

" យើងCallហៅយូរហើយទើប​តែមក ឯង​រវល់ធ្វើស្អី? " Jungkook សម្លឹងទៅមិត្តគេអុក​ស្រាទៅលើតុ​មួយទំហឹងជាមួយទឹកមុខ​មួម៉ៅ

" ហើយឯងទៅ​ធ្វើអីបានមុខ​មើលមិន​យល់បែបនេះ " Suga
" ឯងថាទៅយើងទៅធ្វើអី? ធុញពិតមែន " Jungkook រអ៊ូរទាំលើក​ស្រាអក​ដាច់ៗពីកែវ

" ឈ្លោះជាមួយស្រីឯងឬប្រពន្ធឯង​ " Suga ចាក់ស្រាដាក់កែវ​ផឹក​កំដរមិត្ត

" ប៉ុន្មានថ្ងៃនេះយើងនឹងគេ​ឈ្លោះគ្នារាល់ពេល ឯងគិតទៅ​ជីវិតប្ដីប្រពន្ធបែបនឹងវាយ៉ាងមិច យើងមិនចង់អោយគេ​លូកដៃរឿងយើងទេ " Jungkook

" ហាម​ប្រពន្ធមិនអោយលូក​ដៃរឿងឯងនឹងយើងថាមិនងាយទេ ល្មមឈប់ទៅឯងមិនមែននៅលាវ​ទៀតទេ " Suga

" យើងចង់លែងលះ " Jungkook និយាយឆៅៗទៅ គេលែង​ខ្វល់ហើយថាត្រូវមើលមុខ​មនុស្សចាស់បែបណា​នោះ បើរៀបការហើយ​ដូចអ្នក​ដទៃ ពួកគេនៅ​បក្សម្ខាងម្នាក់នៅមិនចង់ចាញ់គ្នាទៀត

" ហឺយ !អាគុក​ឯងកុំគិតឆៅៗបានទេ បើឯង​លែងលះមែន​មិត្តភាពប៉ាឯងនឹង​ប៉ាក្មេក​ឯង​គិតយ៉ាងមិច ហើយរឿងរៀបការនេះឯងមិនបាន​ជំទាស់ទេ អ្នកខុសគឺឯង​ខ្លួនឯងនឹង​ " Suga

" មកពីយើង​ចង់ផ្ចាញ់ផ្ចាលជាមួយគេ  ពីមុនយើងគិតមិនបានដិតដល់ឯងនៅ​ជាមួយគ្នាទើបដឹង ដូចភ្លើងនឹង​​​​​​​​ទឹក​ អោយតែជួបមុខគ្នាគឺចង់តែឈ្លោះ មិន​ដូចជា​ស្រីស្នេហ៍យើងទេចេះ​ផ្គាប់ចិត្តយើងបានល្អណាស់ " Jungkook

" បើលែងលះគ្រាន់តែ​ចង់អោយ​ប្រពន្ធឯង​យក​ចិត្តទុកដាក់ ចុះឯងមិនយក​ពេលយល់​ពីគ្នាទៅវាមិនល្អទេឬ  " Suga

បងប្រុសចិត្តព្រះ ( ចប់ )Donde viven las historias. Descúbrelo ahora