ភាគទី:៣៩ អូនលះបង់ដើម្បីនាងច្រើនណាស់

2.2K 105 5
                                    

     នៅព្រឹកស្អែកTaeក៏ទៅមើលហាងតាម​ធម្មតា ចំណែកJungkookក៏ទៅធ្វើការតាម​ធម្មតាដែល តែនៅ​បារម្ភពីTae​បន្តិចបន្តូចព្រោះអ្នកជា​ប្រពន្ធចេះតែរកក្អូត ចង់បង្ខំអោយទៅពេទ្យ​ក៏មិនទៅ មានតែតាម​ប្រពន្ធសិនចាំរក​ឱកាសល្អលួងគេអោយទៅពេទ្យ។

" មិនដល់២​អាទិត្យទៀតកូនឡើងដំណែងហើយ មិចក៏មក​ធ្វើការទៀត? " Mr.Kim សួរទៅJk ពេល​គាត់ឆ្លងកាត់មកឃើញ

" មិនអីទេលោកប៉ា នៅសល់ពេល​ទៀតចឹងកូនក៏មិ​ន​ចង់ចំណាយពេល​អត់​ប្រយោជន៍ដែលមកជួយ​លោកប៉ាក៏ល្អ " Jungkook និយាយព្រមទាំង​ញញឹមទៅគាត់ ពេលនេះទំនាក់​ទំនងឪពុកក្មេកនឹងកូន​ប្រសាក៏បាន​ចុះសម្រុងគ្នាច្រើនហើយ

" ចឹងយប់នេះទៅផឹក​ជាមួយប៉ាទេ? " Mr.Kim សួរចង់សាក​ចិត្តគេ
" អត់ទេលោកប៉ាកូនត្រូវ​ទៅមើលTae ប៉ុន្មានថ្ងៃនេះ​ប្រពន្ធកូនឈឺ " Jungkook បដិសេធភ្លាមៗ

" Taehyungឈឺ​ធ្ងន់ធ្ងរដែលទេ មិចមិនតេទៅប្រាប់​ប៉ា " Mr.Kim
" សុំទោសប៉ាមកពីកូន​រវល់ពេក " Jungkook

" ប៉ាមិនថាអីទេ ធ្វើការ​បន្ដទៅប៉ាលែង​រំខានហើយ " Mr.Kim​ ថារួចគាត់ក៏ចេញទៅវិញបាត់

" ហឺយ~~ " Jungkook ផ្អែកទៅក្រោយដក​ដង្ហើមធំ ប៉ុន្មានថ្ងៃនេះគេចេះតែមាន​អារម្មណ៍ល្អ គិតច្រើនមិនដឹងមកពីអ្វី ជួនកាលក៏គេងមិនលក់ទៀត

+រឺងៗ~~

" អាឡូTae អូនCallមក​ធ្វើអី ? " Jungkook លើកទូរសព្ទ គ្រាន់តែដឹងថាជាTaeស្នាម​ញញឹមក៏លិចមក​ភ្លាម

( បងទំនេរទេ អូនចង់ទៅក្រុមហ៊ុនលោកប៉ា តែមិនហ៊ាន ) Tae
" ខ្លាចមែនទេ? " Jungkook សួរបែបអស់​សំណើចមានតែរឿងនឹងទេដែលTaeមិន​ហ៊ាននោះ

( អឹម~ បងចុះមកយកអូន​បន្តិចបានទេ ) Tae
" ចាំ​បន្តិចបងទៅដល់​ឥឡូវហើយ " Jungkook ដាក់ទូរសព្ទចុះរួច​ប្រញាប់ចេញទៅទទួលTae

" មក​ហើយតែមិនហ៊ាន នេះអូន​ជា​កូនប្រុសលោកCEO Kim Groupបានយ៉ាងមិច " Jungkook ចុះមកដល់​ឃើញTaeឈររេរ៉រមុខ​ក្រុមហ៊ុន ក៏​និយាយចំអកបន្តិចទៅ

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now