ភាគទី១២:ឈ្លោះគ្នា

2.5K 140 4
                                    

__New Day__

នៅម៉ោង6ព្រឹក​Jungkook​ត្រលប់មកផ្ទះ​ដើម្បីរៀបចំ​ខ្លួនទៅធ្វើការ ព្រោះខោអាវ​ធ្វើការ​នៅ​ក្នុងបន្ទប់ទាំងអស់ ដៃក្រាស់បើកទ្វារចូលទៅក្នុង​បន្ទប់ បំណងយកតែ​ខោអាវ​ធ្វើហើយទៅ​ផ្លាស់នៅបន្ទប់ផ្សេង គេមិន​ចង់ឃើញ​Taehyung​ប៉ុន្មានទេ តែជៀសមិនផុត ។ Jungkookបើកយកខោអាវនឹង​កាបូបរួចរាល់ក៏រកថាចេញទៅវិញ តែចំពេលល្មម​Taeចេញពីបន្ទប់ទឹក

"............" Tae សម្លឹងមុខ​នាយជា​ប្ដីបន្តិចមុននឹងដើរហួសបើក​ទូយក​ខោអាវ គេ​នៅមិន​ទាន់បាត់ខឹង​Jungkookរឿងល្ងាចមិញ មនុស្សស្អីគ្មាន​ហេតុផលបែបនេះគេ​គិតខុសឬត្រូវដែលមក​រៀបការ​ជាមួយគេ គេ​មិន​ទាំងដែលស្ដាប់ខ្លួនបន្តិចផង។ Jkក្រោយ​ឃើញTae​ធ្វើប្រងើយ​ក៏​បើកទ្វារចេញទៅ និយាយមួយម៉ាត់ក៏មិន​និយាយ

" លោក​បង្ខំខ្ញុំដោយ​ខ្លួនឯងទេ Jiminនឹង​ម៉ាក់និយាយត្រូវទាន់ពេល​នៅ​សល់ខ្ញុំគួរតែ​ចាត់ការ​អោយ​ហើយមិន​អាច​បណ្ដោយអោយលោក​ធ្វើផ្ដេសផ្ដាសទេ " Tae សម្រេចចិត្តថាយកផ្លូវនេះ បើJkនៅមិន​កែប្រែ គេមាន​តែប្រើសិទ្ធជា​ប្រពន្ធពេញច្បាប់ចាត់ការគេ ធ្វើអោយគេដឹងថា​ការស្ដាយក្រោយនឹងបែបណា

+តុអាហារ

Taeចុះមក​ក្រោយគេ​ រាងតូចអង្គុយ​ចុះជិត​អ្នក​ជា​ប្ដីដោយ​មិនបាន​មើលមុខគេ​ អាហារពេល​ព្រឹកក៏ចាប់ផ្ដើម

" ជីវិតប្ដីប្រពន្ធពេល​រៀបការហើយគឺបែបនេះឈ្លោះ​ត្រូវជា​រឿងធម្មតាពួក​កូនកុំយកការ​ឈ្នះ​មក​បាំងមុខ វា​ធ្វើអោយ​ទំនាក់ទំនងប្ដីប្រពន្ធ​កាន់តែល្អក់កករនឹងគ្នា គួររៀនបើកចិត្តទទួលយកគ្នា ប៉ានឹងបាន​សប្បាយចិត្ត " Dad.Tae

" កូនមិនបានចង់​ឈ្លោះគ្នានោះទេ​លោក​ប៉ា តែដោយសាររឿងលុយគេមក​ខឹងមក​ស្រែកដាក់កូន ប៉ា​និយាយទៅកូនអ្នក​ខុសឬគេអ្នកខុសទៅ " Tae កាយវិការប្រងើយៗរបស់​គេ​បង្ហាញដល់គ្រប់គ្នា សម្ដីគ្រប់ម៉ាត់គឺនិយាយឌឺដងទៅJk បើគេ​ចេះគិត​សម្ដីខ្លួនគេ​គួរតែយល់ មនុស្សធំៗអស់ហើយមិនមែនដូចក្មេង​អោយតែឈ្លោះគ្នាគឺវៃគ្នានោះទេ

" ល្ហើយចោះ! ប៉ាមិនថាអី​ច្រើនទេ​តែJkកូន​ខុសពិតមែ​នដែលទៅ​និយាយស្រែកអោយ​ប្រពន្ធបែបនេះ រឿងលុយបើកូន​ចង់កាន់វិញគួរតែ​និយាយគ្នាតាម​សម្រួល " Dad.Tae

បងប្រុសចិត្តព្រះ ( ចប់ )Место, где живут истории. Откройте их для себя