ភាគទី3: សុំរៀបការ

2.8K 174 8
                                    

__Night__

Taeរៀបចំខ្លួនចេញពីហាង Eintaជាអ្នកបិទហាងជំនួស ព្រោះTaeមានណាត់ត្រូវទៅមុន។ រាងតូចដើរចូលភោជនីយដ្ឋានAដែលJungwooបានណាត់ taeដើរដំណើរមួយៗចូលទៅតាមរបៀបរបស់គេ បុគ្គលិកក៏ឈរចាំគេជាស្រេច

" សូមអញ្ជើញមកខាងនេះចា៎ " Staff នាំផ្លូវTaeទៅកន្លែងដែលចាងវ៉ូអង្គុយ អ្នកដែលអង្គុយនោះគ្រាន់តែឃើញក៏ងើបដើរមករកនាយតូច

" ថេហ៍មកហើយអង្គុយទៅ " ចាងវ៉ូ ទាញកៅអីអោយនាយតូច គេគ្រាន់តែឃើញថេហ៍មកសប្បាយចិត្តដល់ថ្នាក់ធ្វើខ្លួនមិនត្រូវ

" លោកចាំយូរទេ? សុំទោសដោយសារហាងមានភ្ញៀវច្រើនទើបដកឃ្លាមិនកើត " ថេហ៍
" គ្មានបញ្ហាទេ ចាំយូរប៉ុណ្ណាក៏ខ្ញុំចាំអោយតែថេហ៍ព្រមមក " ចាងវ៉ូ

" ហិហិ~សម្ដីលោកផ្អែមពេកហើយ " ថេយ៉ុង សើចតិចៗពេលលឺសម្ដីគេបែបនេះ តែមិនដឹងថាអាចធ្វើអោយអ្នកខាងនោះស្ទើរទប់ចិត្តមិនជាប់ ដោយសារស្នាមញញឹមស្រស់ស្អាតរបស់គេ

" និយាយចឹងលោកណាត់ខ្ញុំមកធ្វើអី មើលទៅការរៀបចំមិនមែនធម្មតាទេ មានអីពិសេសឬ ? " ថេយ៉ុង ងាកមើលជុំវិញខ្លួនព្រោះការរៀបចំខុសប្លែក មានភ្លើងទាននឹងផ្ការកុលាបពណ៌ក្រហមដាក់តាំងជុំវិញខ្លួនគេ មានWineនៅលើតុទៀត

" សម្រាប់ថេហ៍ ពេញចិត្តទេ " ចាងវ៉ូ
" សម្រាប់ខ្ញុំមែនទេ? ក្នុងឱកាសអ្វី? " ថេយ៉ុង សួរហាក់មិនយល់ តើគេរៀបចំដើម្បីខ្លួនធ្វើអី

ចាងវ៉ូ ងើបក្រេសពីកៅអីលុតជង្គង់ពីមុខថេយ៉ុង យកប្រអប់ពណ៌ខ្មៅមួយចេញមក បើបង្ហាញចិញ្ចៀនមួយវង់អោយថេយ៉ុងឃើញ

" Taeព្រមរៀបការជាមួយខ្ញុំទេ? " ចាងវ៉ូ និយាយទាំងញញឹមទៅ ថេយ៉ុងបានត្រឹមបើកភ្នែកធំមើលមកគេ

" ខ្ញុំដឹងថារឿងនេះពិបាកទទួលយក ព្រោះពួកយើងជាមនុស្សប្រុសដូចគ្នា តែខ្ញុំសន្យាថានឹងមើលថែថេហ៍ មិនអោយថេហ៍យំដោយសារខ្ញុំទេ ថេហ៍ព្រមរៀបការជាមួយខ្ញុំទេ? " ចាងវ៉ូ

" ចាងវ៉ូ ខ្ញុំ..... " ថេយ៉ុង ស្ទាក់ស្ទើក្នុងចិត្ត តើគួរនិយាយថាម៉េច ប្រាប់គេថាខ្លួនរៀបការរួចហើយ មិចនឹងអាចទទួលយកចិញ្ចៀនពីគេទៀត។

បងប្រុសចិត្តព្រះ ( ចប់ )Место, где живут истории. Откройте их для себя