ភាគទី១៨: នាងជាអ្នកណា?

2.7K 134 2
                                    

__Club__

        នៅក្នុងClubមួយ​កន្លែងដែលជា Clubល្បីជាងគេផងដែល Jungkookដាក់​ខ្លួនអង្គុយចុះ​ទាំងស្លៀកពាក់ខោអាវ​ធ្វើការ​ដដែល យប់នេះគេមកតែឯងទេSugaមិនបានមក​ជាមួយឡើយព្រោះជាប់​ជាមួយសង្សារ ហាមប្រាណមិនអោយមក​Clubទៀ

" ប្អូនស្រា​ក្រឡុក​មួយកែវ " Jungkook
" នេះស្រាក្រឡុករបស់​លោក " Staff

" ....... " Jungkook មិនមាត់ក៏​ទាញយកមក​ផឹក ពេល​អារម្មណ៍គេមិនល្អតែងតែមក​ទីនេះ​រំសាយអារម្មណ៍ ផឹកទោរទន់​ខ្លួនបាន​ត្រលប់ទៅវិញ រាល់តែលើកតែម្ដង

" តើខ្ញុំកំពុងគិតស្អីពេលនេះ មិចចេះតែនឹក​ឃើញគេ ហឺយ !គេជេរស្ដីឯង​ដល់ក្រឡក់​ខួរហើយអាKookអើយ! " Jungkook ជេរ​ប្រទេចអោយខ្លួនឯង តាំងពីព្រឹកមកគេនឹក​ឃើញតែសម្ដីរបស់Taeពេលនោះ ពីមុនមិនដែល​ខ្វល់ទេចុះពេលនេះគិតចង់​ផ្ទុះ​ខួរក្បាលទៅហើយ

" អើយ~~​ឆ្កួតមិន​ខានទេ " Jungkook ដាក់ដាច់ស្រា1កែវទៀត
" ប្អូនអោយ​ស្រាមួយកែវទៀត " Jungkook

" នេះលោក " Staff  រុញ​ស្រា​ក្រឡុកអោយទៅគេ​

Jungkookនៅអង្គុយ​ផឹករហូតទន់ខ្លួន​បើលេង​អស់យកៗបែបនេះបើមិន​ស្រវឹងទើបចម្លែក។ ម៉ោង9យប់គេក៏ចេញពីClubទៅផ្ទះវិញ

+ក្រាក

សំឡេងទ្វារនៃ​បន្ទប់បន្លឺឡើងដោយដៃរបស់Jungkook គេ​ដើរចូលបន្ទប់ទាំងទប់​ខ្លួនមិន​ចង់ជាប់ព្រោះថា​ស្រវឹងទោលទៅហើយ រីឯអ្នកគេង​នោះក៏ងើបឡើងមក​ដោយសារតែលឺ​សំឡេងទ្វាររបើក ដៃស្រឡូន​ក៏​ឈោងទៅបើក​ភ្លើងបន្ទប់

" ឯងមិនទាន់គេងទេ​ " Jungkook និយាយង៉ុលៗទៅអ្នក​ជា​ប្រពន្ធដែលកំពុងអង្គុយសម្លឹងមកគេ​នោះ

" ស្រវឹងទៀតហើយឬ " Tae សួរគេទាំងមុខស្មើ នះ​ខ្លួនមកត្រូវ​ឈឺក្បាលម្ដងទៀតហើយមែនទេមិចក៏មកមាន​ប្ដីបែបនេះ

" ហឹម~~ ព្រូស " Jungkook ដើរទៅរកពូក​ទម្លាក់​ខ្លួនឯងគេងលើជើង​របស់Tae ពេលនេះគេ​ស្រវឹងបើកភ្នែកលែងរួចទៅហើយ មិន​ទាំងចាំកន្លែងខ្លួនឯងគេងផង

" ន៎ែ~មិចមកគេង​កន្លែងនេះ ឆាប់​ងើបចេញទៅ " Tae រង្គើជើងតិច​ៗដាស់រាងសង្ហាជា​ប្ដីអោយងើប ស្រវឹងទន់ទោលខ្លួន​សូម្បីកន្លែង​ដេកក៏មិន​ចាំ នាំអំពល់ទុកដល់អ្នក​ដទៃរាល់លើក

បងប្រុសចិត្តព្រះ ( ចប់ )Donde viven las historias. Descúbrelo ahora