+ម៉ោង7យប់
Jungkookអង្គុយនៅបន្ទប់ទទួលភ្ញៀវយ៉ាងស្ងៀមស្ងាត់បំផុត មុខមើលមិនយល់ដោយសារឈ្លោះជាមួយប្រពន្ធ រាងតូចមិនបានចេញមកក្រៅបន្ទប់សោះ ម្នាក់ៗក៏មិនទាន់បានញាំអីដែល នាយមិនសូវឃ្លានទេតែបារម្ភពីរាងតូចឯណោះវិញដែលខ្លាចថាឃ្លានបើតាំងពីព្រឹកមកទាន់បានបាយចូលពោះផង ។ បន្តិចក្រោយអ៊ំស្រីមើលថែផ្ទះក៏ចូលមក ជាមួយប្រអប់យូក្នុងដៃ ប្រហែលជាអាហារដែលគាត់ធ្វើយកមកអោយពួកគេហើយ
" អ្នកប្រុសពិសាអីហើយឬនៅ អ៊ំបានធ្វើអាហារមកអោយ " អ៊ំស្រីដាក់ប្រអប់យូចុះ មានពីរចំណែកទៀតផង
" អរគុណហើយអ៊ំ " Jungkook
" ហើយចុះប្រពន្ធអ្នកប្រុសនៅឯណា? " អ៊ំស្រីសួរឃើញJungkookនៅអង្គុយតែឯង" គេខឹងខ្ញុំនៅក្នុងបន្ទប់ឯណោះអ៊ំ មិនដឹងថាត្រូវលួងរបៀបណាទេ " Jungkook
" អ្នកប្រុសកុំអាលគិតអី យកអាហារអោយអ្នកប្រុសតូចញាំសិនទៅ " អ៊ំស្រី" បាទ! អរ~អ៊ំពេលខ្ញុំមកមិនបានយកសម្លៀកបំពាក់មកប្ដូរទេ អ៊ំជួយទៅទិញខោអាវប៉ុន្មានឈុតអោយផងបានទេ? នៅជិតនេះគួរតែមានផ្សារ " Jungkook
" ចា៎ចាំអ៊ំអោយកូនប្រុសអ៊ំទៅទិញ ហើយចុះចង់បានខោអាវរបៀបមិច " អ៊ំស្រីសួរបញ្ជាក់ ក្រែងលោពេលទិញមកស្លៀកមិនត្រូវ
" អ៊ំប្រហែលដឹងទំហំដែលខ្ញុំពាក់ហើយ បើTaeវិញមិនបាច់ធំពេកទេ អរហើយមិនបាច់យកខោអាវណាក្រាស់ៗពេកទេ នេះអ៊ំយកលុយរបស់ខ្ញុំទៅទិញទៅ " Jungkook ដកលុយសុទ្ធអោយគាត់
" ចា៎អ្នកប្រុស មិនយូរទេនឹងបានស្លៀកហើយ " អ៊ំស្រីទទួលលុយពីគេហើយទើបចេញទៅ ផ្ទះគាត់នៅជិតនេះចឹងហើយទើបងាយស្រួលដើរទៅដើរមក
នាយក្រោយពីអ៊ំចេញទៅផុតក៏យូរប្រអប់បាយទៅខាងលើបើកទ្វារចូលទៅក្នុងបន្ទប់តែក៏ឃើញTaeឈរនិយាយទូរសព្ទទើបនាយស្ទុះទៅយកមកភ្លាម
" ឯងកំពុងនិយាយជាមួយអ្នកណា? " Jungkook
" អោយទូរសព្ទមកខ្ញុំវិញ!! " Tae ភ្ញាក់ព្រើតពេលJungkookចូលកញ្ឆក់ទូរសព្ទពីគេ រាងតូចក៏ប្រតាយយកទូរសព្ទមកវិញ គេបានCallទៅJangwooមិនទាន់នឹងនិយាយស្រួលបួលផងរាងក្រាស់ក៏កញ្ឆក់យកទៅបាត់
VOCÊ ESTÁ LENDO
បងប្រុសចិត្តព្រះ ( ចប់ )
DiversosJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔