__Morning__
Taeបានភ្ញាក់ពីគេងតាំងពីម៉ោង5ទាបភ្លឺដើម្បីរៀបចំខោអាវទៅBusan ខោអាវដែលបានរៀបចំគឺមិនច្រើននោះទេ គេទៅតែមួយយប់ចឹងរៀបចំតែពីរបីសម្រាប់ប៉ុណ្ណោះដាក់ក្នុងសាកាដូ ពេលរៀបចំរួចរាល់Taeក៏ចុះទៅក្រោមធ្វើអាហារពេលព្រឹក បន្តិចក្រោយJungkookក៏ចុះមក
" ឯងទៅនៅម៉ោងប៉ុន្មាន " Jungkook ផ្ដើមសួរនាំក្រោយពីអង្គុយចុះញាំអាហារ
" បន្តិចទៀត! " Tae" ទៅដល់កុំភ្លេចCallប្រាប់យើង! " Jungkook
" ចាំបាច់ដែលមែនទេ? ណាមួយពេលខ្ញុំទៅដល់នឹងគ្មានពេលCallទៅលោកដែល " Tae" ឆ្លៀតមិនបាន!! " Jungkook លើកចិញ្ចើមសួរ គ្រាន់តែយកទូរសព្ទCallមកបន្តិចខាតអស់ប៉ុន្មាន
" លោកចេះតែយ៉ាងមិចនឹង? ហេតុអីចូលចិត្តខ្វល់ខ្លាំងម្ល៉េះ នេះខ្ញុំទៅធ្វើការណាមិនមែនទៅដើរលេងទេ " Tae សួរទាំងមុខស្មើ ប្រុសម្នាក់នេះដូចជាគិតថាគេទៅដើរលេងចឹង ហើយទៅដល់Busanក៏មិនប្រាកដថាគេនឹងបានសម្រាកដែរ ប្រាកដជាត្រូវដើរមើលចម្ការផ្ការាប់សិបហត្ថានោះហើយ ចឹងមានពេលឯណាCallមកនោះ
" ប្ដីគ្រាន់តែចង់ដឹងថាប្រពន្ធទៅដោយសុវត្ថិភាពឬអត់ បើឯងគិតថាវាមិនសំខាន់មិនបាច់Callមកទេ! យើងឆ្អែតហើយសុំទៅធ្វើការហើយ " Jungkook ងើបក្រេះចេញពីតុយកកាបូបធ្វើការដើរចេញទៅទាំងមុខមិនរីក មិនយល់ដែលថាខ្លួនឯងកើតអីបានចេះតែសួរដេញដោល បារម្ភពីTaeរហូតបែបនេះ
" ញាំមិនអស់ផងថាឆ្អែត! " Tae ធ្វើមុខឆ្ងល់កាន់តែមិនយល់ទៀត គេថាឆ្អែតទាំងដែលម្ហូបនៅពេញចាន ហើយចេញទៅទាំងទឹកមុខបែបនេះទៀត អាចមកពីJkខឹងនឹងគេទេដឹង
ក្រោយពីញាំអាហារពេលព្រឹករួចTaeក៏ឡើងឡានបើកទៅBusan។ នៅតាមផ្លូវគេជាប់និយាយទូរសព្ទជាមួយMrs.Kimរហូត អាចថាមកពីគាត់បារម្ភទើបCallទៅ គាត់មិនទុកចិត្តអោយកូនទៅតែម្នាក់ឯងទេ ទៅBusanផ្លូវឆ្ងាយគួរសម បើក2 3ម៉ោងទើបដល់ ។ Taeបិទកាសនៅត្រចៀកទុកហើយបត់ចូលផ្សារមួយកន្លែងជាប់ផ្លូវបត់ចូលផ្ទះលោកលូ នៅ5គីឡូទៀតដល់ហើយ
YOU ARE READING
បងប្រុសចិត្តព្រះ ( ចប់ )
RandomJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔