ភាគទី៤

2.6K 148 1
                                    

__Morning__

Taehyung​គេងនៅលើពូកមិនទាន់​ភ្ញាក់ថ្ងៃនេះគេគេងយូរ​ព្រោះយប់មិញគេងយប់​ជ្រៅពេក។ ដោយសារតែគេគេង​ពីរនាក់Jkមិន​ទម្លាប់ ណានៅខ្លាចJk​លូកលាន់គេនៅពេលគេងលក់ទៀត ទើបគេងបើកភ្នែក​ដល់រាងក្រាស់គេងលក់ បានគេគេងតាមក្រោយ

" ឈឺកណាស់ ហឺុយ~~ " Tae អង្អែលកញ្ចឹងកខ្លួនឯងព្រោះតែឈឺពេកដូចគេង​លើដុំថ្មចឹង​យប់មិញ

" .............. " Tae ក្រឡេកឃើញJkចេញពី​បន្ទប់​ទឹកក៏​ធ្វើខ្លួនធម្មតារួចចុះពីលើពូក
" មិនសួរ​ថាដៃ​បង​កើតអីទេ? " Jk ផ្ដើមនិយាយព្រោះរាងតូច​ធ្វើ​ដូចមិន​ខ្វល់នឹងគេ តែមនុស្សគេនេះពូកែ​រក​រឿងឈ្លោះណាស់

" ដៃលោកកើតអី ?ខ្ញុំចាំបាច់ត្រូវសួរ​ដែលឬ? " Tae និយាយបញ្ឆិតទៅវិញ
" អឺយ~ មិច​ក៏​ស្ពឹកខ្លាំងម្ល៉េះគ្រាន់តែត្រូវប្រពន្ធគេង​លើមួយយប់សោះ " Jk គ្រលាស់​ដៃតិច​ៗនិយាយបំណងអោយរាងតូចលឺ តែមិនខុសទេយប់មិញTaeគេងលើដៃគេមែន មិនដឹងហេតុអីទើប​រមៀលមកគេង​បែបនេះ

" លោកថាមិច? " Tae ងាកមកមើលរាងក្រាស់វិញ
" គ្មានអីទេ! " Jk ញាក់មិនដឹងអីទាំងដែល​គេ​អ្នកផ្ដើមនិយាយមុន រួចដើរចេញពី​បន្ទប់ធ្វើមិនដឹង

" យប់មិញខ្ញុំគេង​លើដៃរបស់គេ ចឹងទើប​ឈឺក​ដល់ម្លឹង ហឺយ !មិចក៏ទៅគេង​ក្បែរគេទៅវិញTaehyung~ " Tae ដើរចុះ​ដើរឡើង ខ្លួនជាអ្នក​និយាយថាហាម​មិនអោយគេឆ្លងដែន តែបែរជា​ខ្លួនឯង​ជាអ្នកឆ្លងដែនទៅវិញ....

" Taehsu​ទើបតែចេញពី​បន្ទប់មែនទេ? " Jk ចេញមក​ក៏ឃើញ​Taehsu​ដើរកាត់​បន្ទប់គេ
" មែនហើយ គិតថាទៅ​Soppingបង​ថ្លៃទៅជាមួយគ្នាទេ " Taehsu ញញឹម​ទាក់ទាញទៅវិញ មុននឹងចុះទៅក្រោម​ដំណើរគ្នា

" ចាំជួបគ្នានៅផ្សារទំនើប ទៅជាមួយគ្នាមិនល្អទេ " Jk
" ល្អ " Taehsu

" Jk Taehsuចុះមក​ញាំអាហារពេល​ព្រឹកទៅ " Mom.Tae
" ចា៎ម៉ាក់ " Taehsu និយាយរួចក៏​អង្គុយចុះនៅតុអាហារ​ជាមួយJk

Taeរត់ចុះមក​ពីខាងលើទាំងប្រញាប់​ប្រញាល់ ដៃកាន់ទូរសព្ទនិយាយជាមួយនរណាមិនដឹង​ដូចមាន​រឿងបន្ទាន់

" អរ~យើងនឹងទៅ​ឥឡូវ " Tae កំពុងនិយាយទូរសព្ទជាមួយEinta
" Aww! Taeមិន​ញាំអាហារពេល​ព្រឹកសិនទេហេស៎? " Mom.Tae ឃើញគេដូចប្រញាប់ចេញទៅទើបសួរ

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now