ភាគទី២៤: ប្ដីប្រពន្ធគេងជាមួយគ្នាមិនបានទេ

2.6K 134 4
                                    

+ម៉ោង7យប់

" ហេឡូលោកពូលូ មាន​រឿងអីមែនទេ ទើប​Callមក​ទាំងយប់បែបនេះ " Taehyung ដាក់ខ្លួនអង្គុយក្រោយពីងូតទឹករួច គេ​កំពុងនិយាយជាមួយម្ចាស់ចម្ការផ្កានៅBusan ដែលជា​មូវរបស់គេ ផ្កាទាំងអស់​សុទ្ធតែដឹកមក​ពីនោះ

( ខ្ញុំតេទៅព្រោះមាន​រឿងជាមួយក្មួយ ចេះចោះក្មួយ​ឡើងមក​Busan​និយាយជាមួយពូដោយផ្ទាល់ល្អជាង​ក្មួយមាន​ពេល​ឬអត់​ថ្ងៃស្អែក ) លោកលូ

" រឿងសំខាន់មែនទេ? ចឹងចាំខ្ញុំរក​ពេល​សិន ថ្ងៃស្អែកប្រហែលមិនបាន​នោះទេ ចឹង​ខានស្អែកបានទេលោក​ពូ " Taehyung ជួញចិញ្ចើម មិនដែលសុខៗគាត់​តេមក​ចង់​ជួបគេ​ដោយផ្ទាល់ទេ ក្រែងតែមាន​បញ្ហាចាំបាច់ទើបតេមក

( ចឹង​ខានស្អែកពូចាំក្មួយ ប៉ុណ្ណឹងចោះ ) លោកលូ
" បាទជម្រាបលា " Tae ដាក់ទូរសព្ទចុះវិញ ស្របពេល​សំឡេងទ្វារបើកឡើង គ្មានអ្នកណាក្រៅពីJkនោះទេ ចេញទៅតាំងពីថ្ងៃមក​វិញយប់ ទម្លាប់មិនកែរ

" និយាយជាមួយអ្នកណា " Jungkook ចង់ដឹងចង់លឺពេល​ឃើញទូរសព្ទនៅក្នុងអ្នកជា​ប្រពន្ធ

" ........ " Tae មើលទៅគេ​ដោយចម្លែក ដែលឃើញគេចេះតែសួរនាំ ឃើញគេ​ធ្វើ​អី​បន្តិចក៏សួរ ខ្លាចគេទៅ​ធ្វើអីអាក្រក់មកទើប​សួរ​ច្រើនបែបនេះ

" គ្មានអីទេ! ចាត់ទុកថាយើងមិនបានសួរទៅ " Jungkook ស្រាប់តែដើរគេចពីភ្នែក​តូចទៅរក​ទូខោអាវ ទាញកន្សែងមក

" ហឹស!! កើតអីគេ " Tae កាន់តែឆ្ងល់លើសដើម​ទៀត សម្លឹងមើលខ្នងមាំពេលjk​ចូលបន្ទប់ទឹក

" យើងទៅកើតអីមក បាន​ជា​សួរ​ចង់ដឹងមិនឈប់បែបនេះ ហឺយ! " Jungkook គ្រាន់តែចូលមកដល់ក្នុង​បន្ទប់ក៏សួរខ្លួន ចេះតែ​ប្លែកៗមក​ មិនដឹងថាមក​ពីអីអោយ​ប្រាកដ

Taeដាក់​ខ្លួនគេងមិន​ចាំJkចេញមក គេ​ងងុយក្រោយពីលេបថ្នាំហើយ ក៏គេង​លក់ដូចមនុស្សសន្លប់ ចំណែកJkពេល​ងូតទឹកហើយក៏ចេញមកវិញជាមួយ​កន្សែងរុំត្រឹមចង្កេះដើរទៅជិតពូក

" នាងមិន​តបសារយើងទេ " Jungkook ទាញទូរសព្ទបើកមើលសារដែល​ផ្ញើទៅEintaតែមិន​ឃើញនាងតប​ ចូលមើលក៏មិន​ចូលទៀត។ ឯគេ​ឃើញចឹងហើយក៏ទម្លាក់ទូរសព្ទចុះឡើងទៅគេង​ទាំងស្លៀកកន្សែង រហូតគេងលក់ទៅ....។

បងប្រុសចិត្តព្រះ ( ចប់ )Where stories live. Discover now