នៅម៉ោង3ល្ងាចTaehyungបានទៅលេងMrs.Jeonដល់ផ្ទះ ក៏បានតេហៅJkអោយទៅទីនោះដែល តាំងពីរៀបការមកTaeដឹងថាJkមិនបានទៅលេងពួកគាត់នោះទេ ណាមួយគេចង់ចំណាយពេលញាំអាហារពេលល្ងាចជាមួយប៉ាម៉ាក់ក្មេក ទោះJkមិនទៅក៏គេទៅម្នាក់ឯងដែល។ ចំណែកJkពេលដែលTaeតេទៅថាទៅលេងប៉ាម៉ាក់គេ មិនបានប្រកែកឡើយយល់ព្រមនឹងទៅព្រោះគេខានទៅលេងពួកគាត់យូរហើយ តែចាំពេលគេធ្វើការចប់សិនទើបបានទៅ
" ជម្រាបសួរអ្នកម៉ាក់ " Tae លើកដៃសំពះមនុស្សចាស់ដែលមកចាំទទួលគេនៅមាត់ទ្វារ
" កូនទិញអីមកច្រើនខ្លាំងម្ល៉េះTae មោះម៉ាក់ជួយកាន់ " Mrs.Jeon ចូលទៅកាន់របស់របរទាំងនោះ" កូនបានទិញគ្រឿងទេសនឹងសាច់មកថ្ងៃនេះកូនចង់ខ្ចីផ្ទះបាយរបស់ម៉ាក់ធ្វើម្ហូប " Tae ដើរដំណើរម្ដាយក្មេកចូលទៅក្នុង មើលទៅថ្ងៃនេះគេសុំធ្វើជាចុងភ្លៅផ្ដាច់មុខហើយ
" នោះប្រាកដជាបាន ចាំម៉ាក់អោយពួកគេធ្វើជាកូនកាំបិត! ហើយចុះJkមិនមកជាមួយកូនទេ? " Mrs.Jeon ងាកមើលឆ្វេងស្ដាំមើលJk តែមិនឃើញ
" Jkល្ងាចបន្តិចទើបមកដល់ កូនបានCallទៅគាត់រួចហើយ " Tae
" ស្មានថាកូនម្នាក់នេះមិនមកទៅហើយ មិនចឹងម៉ាក់នឹងទៅអូសគេដល់កន្លែងមិនខាន " Mrs.Jeon" បាទ~ចឹងកូនសុំទៅធ្វើម្ហូបសិនហើយ ពេលប៉ានឹងJkមកដល់នឹងបានញាំតែម្ដង " Tae យកថង់បន្លែសាច់ពីដៃMrs.Jeonចូលទៅផ្ទះបាយ ចាត់ការរឿងម្ហូបយប់នេះ
ម៉ោង6:30 Mr.Jeonក៏មកដល់ គាត់បានឡើងទៅខាងលើផ្លាស់សម្លៀកបំពាក់ធ្វើការចេញហើយចុះមកក្រោមវិញ គ្រាន់តែឃើញមុខTaeគាត់បែរជាប្រើសម្ដីទន់ភ្លន់និយាយជាមួយគេ ពួកគាត់ទាំងពីរសុទ្ធតែពេញចិត្តនឹងTae មិនថាក្នុងកាលៈទេសៈណាគាត់អាចនឹងនៅខាងកូនប្រសាម្នាក់នេះក៏ថាបាន
" ពួកកូនរស់នៅផ្ទះថ្មីយ៉ាងមិចដែល " Mr.Jeon អង្គុយចុះនៅតុអាហារជាមួយប្រពន្ធនឹងកូនប្រសារងចាំJkមក
" គ្មានអ្វីពិបាកនោះទេលោកប៉ា នៅផ្ទះថ្មីក៏ស្រួលម្យ៉ាងដែល " Tae រៀបរឹកពារនិយាយតបទៅមនុស្សចាស់អោយបានសមរម្យ ពិសេសMr.Jeonផ្ទាល់។ បើនិយាយថារស់នៅផ្ទះថ្មីយ៉ាងមិចនោះវាគ្មានអីផ្លាស់ប្ដូរពេលនៅផ្ទះប៉ាម៉ាក់របស់Taeនោះទេ ( ស្រួលឈ្លោះគ្នាចាស់ទុំអត់លឺ😌 )
DU LIEST GERADE
បងប្រុសចិត្តព្រះ ( ចប់ )
SonstigesJeon Jungkook × Kim Taehyung × Kim TaehSu 💔ស្នេហាត្រីក្រោណរវាងបងប្អូនបង្កើត💔