រឿងអាពាហ៍ពិពាហ៍បោកប្រាស់

153 2 0
                                    

Episode 5

« នាងមើលទៅសភាពខ្លួនឯងនៅពេលនេះទៅ »

« Jennie ឯងនិយាយឆ្កួតឈប់និយាយទៅ » លោក Junseok បានតម្លើងសម្ដីដាក់ Jennie ខ្លាំង

« អត់ទេលោកប៉ាអ្នកម៉ាក់លោកទាំងពីរក៏ដឹងពីស្ថានភាពជំងឺរបស់បងស្រីដែលកុំថាឲ្យគាត់អី » Jewoo ធ្វើជានិយាយការពារបងស្រីមួយរំពេច

« អត់ទេមិនមែនយើងទេពួកឯងពីរនាក់ម្ដាយកូនឆាប់ចេញទៅលោកប៉ា អ្ហឹកៗ » ពេលនេះ Jennie និយាយលែងដឹងខុសត្រូវហើយនាងក៏ស្រាប់តែយំតែម្ដង

« “ ផាច់ ” Jennie ឯងឆ្កួតហើយឆាប់ដឹងខ្លួនឡើង » អត់មិនបានលោក Junseok ដែលជាឪពុកបង្កើតរបស់ Jennie បានទះកំភ្លៀងកូនស្រីបង្កើតមួយដៃ ដែលថ្មមតាំងពីតូចមិនដែលសូម្បីតែស្ដីបន្ទោសតែនេះ...នេះជាអ្វី

« លោកប៉ា.... » មួយដៃនេះធ្វើឲ្យនាងភ្ញាក់ខ្លួនឡើងតែក៏ភាន់ភាំងស្មារតីផងដែរ ដែលគាត់ហ៊ានលើកដៃវ៉ៃកូនស្រីរបស់ខ្លួនដែលមានជំងឺទៅរួច

« មែនហើយខ្ញុំឆ្កួត!!ឆ្កួតដោយសារអ្នករាល់គ្នា » នាងស្រែកដាក់លោក Junseok រួចក៏ផ្ដាច់សេរ៉ូពីដៃរួចក៏រត់ចេញទៅ

« J-Jen » មុនដំបូងបារម្ភចង់ហៅដែលតែក៏មិនហៅឲ្យឈប់វិញនៅបណ្ដោយឲ្យ Jennie រត់ចេញទៅទាំងសភាពមើលមិនយល់

« លោកប៉ាមិចមិនហៅបង Jen គាត់មានជំងឺប៉ាទៅប្រកាន់ធ្វើអី » Jewoo ដែលសមចិត្តនឹងអ្វីដែលខ្លួនបានឃើញក៏ប្រែជាទេពអប្សរក្លែងក្លាយនិយាយទាំងបារម្ភពីបងស្រីដែលមានជំងឺជាពន់ពេក

« ឲ្យគេទៅ..ទៅបន្តិចនឹងលែងអីហើយ ហើយបើកូនស្រីបែបនេះមិនមានជំងឺទេយើងកាត់ការយូរហើយមិនទុកក្នុងគ្រួសាររបស់យើងនាំឲ្យចង្រៃទេ » នេះលោក Junseok និយាយអី នេះ Jennie ជាកូនស្រីបង្កើតណាមិចក៏ហ៊ានមាត់និយាយសម្ដីទាំងនេះទៅរួច

--- កាត់មក Jennie វិញកំពុងតែដើរ!ដើរដូចជាមនុស្សគ្មានវិញ្ញាណចឹងនាងមិនដឹងជាទៅណាទេតែជើងចេះតែនាំដើររហូតរហូតគ្មានដឹងថាឡានបិះនឹងបុកទៅហើយតែបាន ចាប់ហ្វ្រាំងជាប់បន្ទាប់មកឡាននោះក៏ជំផ្លេរដាក់នាងដែលផ្ដល់សញ្ញាថាឲ្យនាងឈប់តែនាងដូចគ្មានលឺអ្វីចឹងពេលនេះឥឡូវនេះខួរគិតតែពីសម្ដីជេប្រទេចនាងពីលោកប៉ា ប្អូនស្រី និងម្ដាយចុងចិត្តព្រៃផ្សៃតែប៉ុណ្ណោះ ---

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now