រឿងអាពាហ៍ពិពាហ៍បោកប្រាស់

148 4 3
                                    

Episode 38

« អត់ទេ អូនមិនឲ្យខ្លួនឯងជួបនឹងវិប្បដិសារីម្ដងទៀតឡើយ អូនស្ដាប់បងគ្រប់យ៉ាងអូនមិនចចេសរឹងរូសទៀតទេ ឲ្យតែបងនៅរស់វាជារឿងល្អបំផុតហើយ ទោះបងនៅជាមួយអ្នកណាស្រឡាញ់អ្នកផ្សេងក៏ដោយ »

បន្ទាប់ពីការស្រមៃបានចប់ចូលរយៈពេលមួយម៉ោងហើយ Soorin ក៏មិនទាន់មកទៀត Taehyung និង Eunji ក៏នាំគ្នាស្វែងរកប៉ុន្តែគឺគ្មានឃើញទេ កាត់មក Soorin វិញនាងចេះតែដើរៗ ទៅ ដើរសុខៗ នាងក៏ដឹងថាខ្លួនឯងវង្វេងផ្លូវហើយ គឺនាងមកដល់វីឡាមួយកន្លែងនាងបានអើតមើលតាមទ្វាររបស់ផ្ទះគឺឃើញ Jewoo Jennie និង Jeha កំពុងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ

« អ្នកម៉ាក់នោះអ្នកណាគេនឹង » Jeha ឃើញក្មេងស្រីកំសត់តូច Soorin នៅមុខរបងទ្វារផ្ទះក៏ប្រាប់ម៉ាក់

« អឺ ម៉ាក់មិនដឹងទេ ពួកយើងទៅសួរនាងទាំងអស់គ្នាទៅ » Jennie

« បងទៅចុះ ខ្ញុំទៅបន្ទប់ទឹកសិន » Jewoo ក៏ប្រកែកហើយក៏សុំខ្លួនទៅបន្ទប់ទឹក

« អឹម.. » Jennie

« ក្មួយស្រីក្មួយជាអ្នកណា » Jennie បើកទ្វាររបងផ្ទះហើយក៏និយាយជាមួយនឹង Soorin

« ខ្ញុំឈ្មោះ Ji Soorin » Soorin ធ្វើមុខមេងម៉ងដាក់ Jennie ហើយក៏ប្រាប់ឈ្មោះ

« ចុះហេតុអីក៏ក្មួយ Soorin មកនៅទីនេះ » Jennie អង្គុយចុះដាក់មុខសម្លឹងមើលទៅ Soorin ទាំងកែវភ្នែកស្រទន់និងញញឹមដាក់នាង

« គឺខ្ញុំមកដើរលេងណាអ្នកមីងប៉ុន្តែខ្ញុំគ្មានគ្នាលេងទេ » Soorin មិនបាននិយាយការពិតប្រាប់ Jennie ឡើយ

« អញ្ចឹងនាងមកលេងជាមួយខ្ញុំនិងម៉ាក់របស់ខ្ញុំទៅ » Jeha ក្មេងប្រុសតូចក៏បបួល Soorin ទៅលេងជាមួយគ្នា

« ពិតជាបានមែនទេ » Soorin ក៏សួរបញ្ជាក់

« ពិតណាស់ » Jeha ក៏ឆ្លើយបញ្ជាក់ដូចគ្នា

Soorin បានលេងជាមួយនឹង Jeha មួយសន្ទុះធំក្រោយមក

« Soorin ក្មួយមកលេងរាងយូរដែលហើយ គួរតែទៅផ្ទះម៉ាក់របស់ក្មួយប្រហែលជាបារម្ភហើយណា » Jennie ក៏ដាស់តឿនដល់ Soorin ឲ្យទៅផ្ទះ

« ខ្ញុំអត់ចង់ទៅផ្ទះទេ...ហឹកៗ » និយាយរឿងដល់ទៅផ្ទះ Soorin ក៏ចាប់ផ្តើមយំ

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now