Episode 4
« មែនហើយខ្ញុំឆ្កួតគឺឆ្កួតដោយសារមនុស្សរាល់គ្នា »
« ហាស៌ » គ្រាន់តែឮបែបនេះភ្លាមគេក៏ស្រែកឡើងទាំងភ្ញាក់ផ្អើលរួចក៏ដើរចូលទៅក្នុងសាល
« លោក Taehyung » Phat ដែលជាជំនិតរបស់ Jennie បានពោលឈ្មោះ Taehyung ដែលកំពុងតែដើរយ៉ាងលឿនសម្ដៅមកក្នុងសាល
« មិចក៏មិននាំនាងទៅមន្ទីរពេទ្យ » Taehyung និយាយទាំងភាពម៉ួម៉ៅរួចក៏លើកបី Jennie ទៅក្នុងឡានពេទ្យដែលមកដល់មុខក្រុមហ៊ុន
--- មន្ទីរពេទ្យ ---
« Phat តើមានរឿងអីហេតុអីកូនស្រីរបស់យើងទៅជាយ៉ាងនេះ » លោក Kim Junseok “ គីម ជុនសុខ ” ចោទសួរ Phat ដែលជាជំនិតរបស់ Jennie
« គឺ...... » មិនបាននិយាយអីផងក៏មានដំណើររាងចំណាស់ដើរមកគឺលោក Kim Yujun “ គីម យូជុន ” ដែលជាលោកតានៅក្នុងគ្រួសារ Kim និង Kim Jewoo បានធ្វើដំណើរសម្ដៅមក
« ហេតុអីបានជាចៅស្រីរបស់យើងក្លាយជាបែបនេះតើមានរឿងអី » នៅពេលដែលដើរមកមិនចាំយូររាងចំណាស់ក៏ចោទជាសំណួរមកសួរអ្នករាល់គ្នាដែលនៅទីនេះ
« គឺចេះទេទានប៉ុន្តែខ្ញុំក៏មិនដឹងច្បាស់ដែលគឺពេលដែលប្រជុំចប់ហើយអ្នកនាង Jennie បានឲ្យខ្ញុំជូនដំណើរលោក Lee Hayu ទៅខាងក្រោមបន្ទាប់ពីខ្ញុំទៅគឺនៅសល់តែអ្នកនាង Jewoo និងលោក Taehyung តែប៉ុណ្ណោះដែលនៅជាមួយអ្នកនាង Jennie នៅក្នុងសាលប្រជុំ » Phat
« នេះឯងចង់ចោទប្រកាន់យើងមែនទេ » Jewoo និយាយទាំងខឹងទៅកាន់ Phat
« ខ្ញុំមិនបានមានន័យចឹងទេបាទ » Phat និយាយហើយក៏អោនមុខចុះ
« បានហើយ Jewoo ឈប់ទៅយើងដឹងថាឯងនិងម្ដាយរបស់ឯងមិនដែលមានភាពល្អដាក់ចៅ Jen របស់យើងទេគឺបង្កបញ្ហារហូតហើយពួកឯងមិនដែលត្រូវគ្នាថែមទាំងឯងនៀគក៏ដឹងពីស្ថានភាពជំងឺរបស់ចៅ Jennie ដែលតើ » លោកតា Yujun
« លោកតាបានហើយវាជាកំហុសរបស់ខ្ញុំ » Taehyung និយាយដោយទទួលស្គាល់កំហុស
« នេះឯងគឺជាអ្នកណាគេ » លោកតាបានសួរទៅកាន់អ្នកកម្លោះដែលនិយាយមកខ្លួនមិញនេះ
« បាទលោកតាខ្ញុំគឺ Kim Taehyung » Taehyung និយាយទាំងទឹកមុខញញឹមទៅកាន់លោកតាដែលសួរយ៉ាងគួរសម
ESTÁS LEYENDO
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanficKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.