Episode 8
« មកទៅផ្ទះវិញជាមួយខ្ញុំ»
« អឺ...បាទអ្នកនាងនេះសោឡាន » Phat ក៏ហុចសោឡានឲ្យ Jennie
បន្ទាប់ពីបានសោឡានហើយ Jennie ក៏ឡើងឡានជិះទៅយ៉ាងលឿនដោយមិនខ្លាចគ្រោះថ្នាក់ដល់
ក្នុងកម្មវិធី
« ជម្រាបសួរលោកពូអ្នកមីនិងលោកតាដែល » Taehyung គ្រាន់តែចុះពីឡានភ្លាមក៏ដើរទៅជម្រាបសួរលោក Junseok លោកស្រី Nadi និងលោកតា Yujun តែម្ដង
« អ៎ Taehyung នេះនាំតែ Jewoo មកទេអីហើយចុះ Jennie មកឬនៅ » លោក Junseok គ្រាន់តែឃើញ Taehyung មកដល់ភ្លាមក៏សួររក Jennie
« អ៎បាទសុំទោសផងដោយសារតែខ្ញុំគិតថាអ្នកនាង Jennie មិនមកទើបរៀបចំឡានសម្រាប់តែជិះជាមួយអ្នកនាង Jewoo តែប៉ុណ្ណោះ » Taehyung
« មិនអីទេចឹង » លោក Junseok
« មិនអីយ៉ាង Taehyung ឯងជាគូរដណ្តឹងរបស់ Jennie មិចក៏មកនាំ Jewoo មកវិញ » លោកតានិយាយទៅ Taehyung ទាំងម៉ួម៉ៅព្រោះ Taehyung មិននាំ Jennie មកជិះជាមួយ
« គឺ... » Taehyung និយាយមិនទាន់ចប់ផងក៏មានសម្លេងមកកាត់
« លោកប៉ានេះ Jennie និង Jewoo ជាចៅស្រីរបស់ប៉ាទាំងពីរតើបើ Taehyung គេចង់នាំអ្នកណាមកក៏បានណាមួយ Jennie នាងក៏មាន Phat ជូនមកដែលតើ » លោកស្រី Nadi
Taehyung គ្រាន់តែលឺបែបនេះភ្លាមក៏ទម្លាក់ទឹកមុខវិញគ្រាន់តែលឺថា Phat ជាអ្នកជូន Jennie មក
បន្ទាប់ពីនោះក៏មានឡានពណ៌ខ្មៅសេរីទំនើបមួយគ្រឿងបានមកឈប់នៅជិតឡានរបស់ Taehyung នោះគឺជាឡានរបស់ Jennie
« នេះចៅ Jen មកហើយអីហា » លោកតា Yujun គ្រាន់តែឃើញ Jennie ភ្លាមក៏ដើរទៅ Jennie ហើយអ្នកដែលនៅក្នុងកម្មវិធីនេះសុទ្ធតែសម្លឹងមើល Jennie ឡើងភ្លឹកសឹងតែមួយកម្មវិធីតែម្ដង
« ច៎ាសលោកតា » Jennie
« ចឹងតោះចូលក្នុងទៅកម្មវិធីចាប់ផ្ដើមនៅ 5 ទៀតហើយ » លោក Yujun
នៅពេលដែល Jewoo ឡើងលេងព្យាណូអ្នកដែលលេងមិនឲ្យគេឃើញឡើយគឺលេងនៅខាងក្រោយវាំងននលើកឆាកតន្ត្រីចាប់ផ្តើមលេង Jewoo លេងព្យាណូបានល្អដែលតើនៅទីនោះមាន Jennie និងអ្នកស្រី Nadi ជាអ្នកមើលការខុសត្រូវឲ្យ Jewoo
KAMU SEDANG MEMBACA
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
Fiksi PenggemarKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.