Episode 18
« កំដរលើគ្រែ »
« ហេតុអីក៏ត្រូវគេងនៅកន្លែងផ្សេង » Taehyung បើកភ្នែកងាកមកនិយាយជាមួយ Jennie
« គឺៗ មិនអាចមានហេតុផលទេតែទៅគេងកន្លែងផ្សេងទៅ » ដៃតូចរបស់ Jennie ព្យាយាមរុញខ្លួនធំមាឌមាំរបស់ Taehyung ចេញតែមិនរួចសោះសូម្បីតែកម្រើកខ្លួនរបស់ Taehyung បន្តិចក៏អត់ដែល
« ចុះបើបងមិនចេញ » Taehyung នៅឆ្លៀតឆ្លើយឌឺ Jennie បានទៀត
« បើមិនចេញមែនទេបានខ្ញុំជាអ្នកចេញក៏បាន » Jennie រៀបនឹងឈានជើងដើរចេញហើយតែត្រូវដៃមាំមកទាញឲ្យមកគេងលើទ្រូងមាំរបស់គេ
« លែងណា លែង » ដៃ Jennie ខំរុញខ្លួននាយឲ្យចាកឆ្ងាយពីខ្លួនរបស់នាងណាស់
« គេងទៅ » Taehyung និយាយទៅ Jennie ទាំងខំបិទភ្នែកសំងំគេងតែថាដៃស្រីតូចណាចេះតែរំខានមិនឲ្យគេគេងលក់ស្រួលសោះ
« នៅឲ្យស្ងៀមឬក៏យប់នេះមិនចង់គេងទេ » Taehyung
« បានខ្ញុំគេងប៉ុន្តែលែងខ្ញុំបានទេ » Jennie ក៏ព្រមនិយាយគ្នាតាមសម្រួលជាមួយ Taehyung
« មិចនឹងឲ្យប្រលែងកើតទៅមិនងាយបានគេងអោបប្រពន្ធឯណា » Taehyung
« ចឹងឲ្យខ្ញុំទៅបិទភ្លើងសិនទៅ » Taehyung ដឹងថាបើឲ្យ Jennie ទៅបិទភ្លើងដឹងខ្លួនច្បាស់ណាស់ថានាងនឹងមិនព្រមឲ្យគេអោបនាងបានម្ដងទៀតទេតែ Taehyung នៅតែ Ok យល់ព្រមនឹង Jennie Taehyung ប្រលែង Jennie ហើយ ហើយ Jennie ក៏ទៅបិទភ្លើងហើយក៏សសៀរសសៀរមកគេងលើគ្រែដែលតែព្យាយាមគេងឲ្យឆ្ងាយពីគេ
Jennie គេងជិតលក់ហើយតែដៃ មាំមកស្រវ៉ារកនាងពេលចាប់បានហើយក៏ទាញមកអោប
« នែ នេះ... » Jennie ចង់និយាយតែ ដៃរបស់ Taehyung មកខ្ទប់មាត់នាងជាប់ ( បញ្ជាក់បន្តិច Jennie គេងបែរខ្នងដាក់ Taehyung ទេហើយ Taehyung អោប Jennie ពីខាងក្រោយ ) Jennie ក៏សម្រេចចិត្តគេងទាំងបែបនេះចុះខ្ចិលប្រកែកអីច្រើនបើប្រកែកទៀតព្រឹកស្អែកមិនទាន់បានដេកផង
--- ព្រឹកថ្ងៃថ្មីបានចូលមកដល់ឆ្លុះបញ្ចាំងឲ្យឃើញពីប្ដីប្រពន្ធមួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួត ---
ត្របកភ្នែកស្ដើងបានបើកឡើងយឺតពេលបើកមកអ្វីដែលឃើញមុនគេគឺមុខរបស់ Taehyung ដែលគេកំពុងគេងសម្លឹងមើលមកនាងដោយគេបានដឹងខ្លួនយូរហើយតែមិនក្រោកគេងអោបនាងយ៉ាងស្អិតព្រោះថា Jennie បានបែរខ្លួនមកអោបគេដែលតើបន្ទាប់ពីបើកភ្នែកមកឃើញ Taehyung ហើយ Jennie អៀនណាស់ក៏បិទភ្នែកសំងំធ្វើជាគេងលក់វិញ
BINABASA MO ANG
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.