Episode 22
« Happy Birthday To Me »
« ច៎ា អ្នកនាងថ្ងៃនេះគឺលោកប្រធានអត់បានមកធ្វើការទេអ្នកនាង » បុគ្គលិក
« អ៎ មិនអីទេចឹងខ្ញុំទៅវិញហើយ » Jennie និយាយចប់ក៏ដើរចេញទៅវិញ
« មែនហើយចុះនៅខុនដូនោះ » Jennie និយាយហើយក៏ឡើងឡានបើកសម្ដៅទៅខុនដូរបស់ Taehyung
មកដល់ខុនដូ
“ ក្រាក ” ពេល Jennie បើកទ្វារមកមិនឃើញមនុស្សទេតែបន្តិចក្រោយមក
« Happy Birthday To You » សម្លេង Taehyung និយាយ Happy Birthday លឺចេញពីបន្ទប់
« នេះ Taehyung ចាំ
ស៊ុបហ្វ្រាយខ្ញុំឬ » និយាយចប់ Jennie ក៏ឈូងដៃរៀបនឹងបើកទ្វារទៅហើយតែក៏« រីករាយថ្ងៃខួបកំណើតណា Eunji ឆ្នាំនេះអូន 25 ឆ្នាំហើយណា » តាមពិត Eunji ក៏ខួបកំណើតថ្ងៃនេះដែរទើប Taehyung មិនបានទៅរក Jennie ហើយក៏ភ្លេចថាថ្ងៃនេះ Jennie ប្រាប់ថាជាថ្ងៃពិសេសដែល បន្ទាប់ពីលឺឃ្លានេះហើយ Jennie ធ្លាក់ថ្លើមក្ដុកតែម្ដងដៃដែលឈូងទៅចាប់ដៃទ្វាររៀបនឹងបើកនោះក៏ដកមកវិញយ៉ាងលឿនរួចហើយក៏រត់ចេញទៅទាំងអារម្មណ៍សោកសៅ
នៅខុនដូរបស់ Jennie
ក្នុងបន្ទប់របស់ Jennie Jennie កំពុងតែធ្វើខួបកំណើតឲ្យខ្លួនឯងនៅកន្លែង Jennie ពេលនេះ Jennie អង្គុយនៅការ៉ូនៅក្បែរជើងគ្រែនឹងតុទាបមួយដោយនៅលើតុមាននំខេកតូចមួយនិងទូរស័ព្ទសភាពពេលនេះគឺងងឹតមានតែពន្លឺភ្លឺទៀននិង ពន្លឺព្រះចន្ទដែលជះតាមបង្អួចទូរស័ព្ទដែល Jennie ទុកនោះគឺចាំមើលសារថាមានអ្នកឆាតមកអបអរនាងដែលទេឬក៏ពាក្យជូនពរបន្តិចបន្តួចបន្ទាប់ពីនេះគឺសារពីរបានចូលមកក្នុងទូរស័ព្ទរបស់នាងគឺសាររបស់ក្រុមហ៊ុនមួយនិងសារមួយទៀតរបស់ Phat ដែលជាជំនិតរបស់ Jennie បានផ្ញើមកអបអរនាង
« ហ៉ឹកៗ » បន្ទាប់ពីឃើញសារមក Jennie ក៏ស្រាប់តែយំតែម្ដងទឹកភ្នែកមិនដឹងមកពីណាខ្លះទេមកចូលក្នុងខ្លួននាងឲ្យហូរចេញតែម្ដង
« Happy Birthday To Me » Jennie ច្រៀងអបអរថ្ងៃខួបរបស់នាងទាំងគ្មានក្ដីសុខបន្តិចទេតែនាងនៅតែប្រឹងញញឹមឲ្យចេញទាំងដែលទឹកភ្នែកនៅស្រកនៅឡើយ

BẠN ĐANG ĐỌC
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.