Episode 7
« ខ្ញុំគិតហើយថាបងស្រីនឹងមិនចាប់អារម្មណ៍នឹងកម្មវិធីរាត្រីស្រមោលសរនោះទេតែបងស្រីអាចនឹងចាប់អារម្មណ៍បើសិនជាបង Taehyung នឹងទៅដែល »
« អ្នកណាប្រាប់ប៉ា » លោក Junseok ពោលសួរទាំងភ្ញាក់ផ្អើលទៅកាន់លោកប៉ារបស់ខ្លួនចង់ដឹងណាថាអ្នកណាប្រាប់
« មិនបាច់ចាំអ្នកណាប្រាប់យើងទេ!ឯងស្គាល់យើងច្បាស់ហើយតើ Junseok » លោកតា Yujun
« ប៉ាមិនផ្លាស់ប្ដូរចរឹកដែលតាមដានក្រោយខ្នងចឹងសោះ » លោក Junseok
« បានហើយបងនិងលោកប៉ា Jennie កូនមកក៏ល្អហើយចូលទៅញ៉ាំអាហារជុំគ្នាទៅ » លោកស្រី Nadi និយាយទាំងសម្លឹងសម្លក់មុខរបស់ Jennie
បន្ទាប់ពីអ្នកទាំងអស់គ្នាញ៉ាំអាហាររួច
--- ក្នុងបន្ទប់ Jennie ---
« “ តុក...តុក ” Jennie កូនបើកទ្វារឲ្យប៉ាបន្តិចមក » លោក Junseok គោះទ្វារហៅកូនស្រីឲ្យបើកទ្វារឲ្យខ្លួន
« “ ក្រាក ” លោកប៉ាមកធ្វើអី » Jennie បើកទ្វារឲ្យលោក Junseok ហើយនិយាយទាំងទឹកមុខស្មើស្រពាប់ស្រពោន
« ប៉ាសុំទោសដែលវ៉ៃកូន » លោក Junseok ពោលពាក្យសុំទោសទៅកាន់ Jennie ដែលជាកូនប៉ុន្តែពាក្យមិនបាច់និយាយទៀតក៏ល្អដែរដោយសារ Jennie លែងត្រូវការហើយ
« ច៎ា » Jennie នៅរក្សាទឹកមុខស្មើធេងរបស់នាងដដែល
« តើប៉ាអាចចូលក្នុងបន្ទប់កូនបានទេ » លោក Junseok
« អញ្ជើញ » Jennie មិនផ្លាស់ប្តូរទឹកមុខសោះ
Jennie និងលោក Junseok មកអង្គុយលើពូក
« Jennie ប៉ាដឹងថាកូនស្អប់ Nadi និង Jewoo តែយ៉ាងណាពួកគេទាំងពីរក៏ជាបងប្អូនសាច់ញាតិជាមួយពួកយើងទៅហើយ » លោក Junseok ទាញដៃរបស់ Jennie មកកាន់ទើបនិយាយ
« និយាយចប់ហើយឬនៅ » Jennie ដកដៃចេញពីលោក Junseok
« Jennie ស្ដាប់ប៉ាសិនបានទេប៉ាដឹងថាកូនកំពុងតែខឹងប៉ាព្រោះរឿងពីម្សិលមិញ » លោក Junseok
« ខ្ញុំគ្មានអីត្រូវខឹងនឹងប៉ាទេប៉ាវ៉ៃខ្ញុំគឺត្រូវហើយ » Jennie ឆ្លើយទាំងគម្រូសគម្រើយ
KAMU SEDANG MEMBACA
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
Fiksi PenggemarKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.