Episode 39
« បង Jen បង Tae អ្នកម៉ាក់ នេះជាសំបុត្រអ្វីទៅ...?? »
« ពាក្យដែលបងចង់និយាយទៀតនោះគឺថាបងសុំទោស » រួចហើយ Taehyung ក៏និយាយរឿងគ្រប់យ៉ាងប្រាប់ទៅ Jennie
Jennie លឺហើយក៏អាណិត Taehyung ជាពន់ពេកមិននឹកស្មានថា 6 ឆ្នាំមកនេះ Taehyung ត្រូវរស់នៅយ៉ាងវេទនាចឹងសោះ« ហេតុអីក៏ក្លាយអូនមានគ្រោះថ្នាក់បងក៏ដឹងថាក្រុមហ៊ុនរបស់ Jinwon ធ្វើអីអូនមិនបានទេ ហើយក៏មានតែក្រុមហ៊ុន Kim J-Group ដែលដែរអាចរារាំង Jinwon បាន » Jennie
« ទោះអូនអាចការពារបានប៉ុន្តែបងមិនទុកចិត្តខ្លួនឯងទេ » Taehyung
« មិនអីទេ អូននឹងឲ្យ Jewoo បំផ្លាញ់ក្រុមហ៊ុនរបស់ Jinwon ចោលវានឹងគ្មានអំណាចទៀតទេណា ពួកយើងទៅផ្ទះយើងវិញ » Jennie
« បងពិតជាចង់ទៅណាស់ Jennie ប៉ុន្តែបងមិនអាចចោលមនុស្សពីរនាក់បានទេ Eunji នាងតែងតែនៅក្បែរបងរហូតមក Soorin ជាកូនស្រីរបស់បង » Taehyung
« ពួកគេអាចនៅជាមួយពួកយើងបានណា » Jennie
« ពិតមែនទេ ប៉ុន្តែ... » Taehyung
« មិនអីទេ អូនអាចទទួលយកបានគ្រប់យ៉ាងទោះបីជាយ៉ាងណាក៏ដោយឲ្យតែបងរស់នៅជាមួយអូននិងកូនណា » Jennie
« បងនឹងទៅនិយាយជាមួយ Eunji » Taehyung
« អឹម... » Jennie ក៏ងួកក្បាលយល់ព្រម
សកម្មភាពទាំងអស់មិញនេះ Eunji ក៏បានឃើញគ្រប់យ៉ាងទាំងអស់នាងក៏ក្ដាប់ក្រដាសលេខទូរស័ព្ទដែល Jennie ឲ្យទៅ Soorin ឡើងទួកអស់ហើយ Taehyung និង Jennie ក៏បានចូលមកក្នុងផ្ទះជាមួយគ្នានឹងចង់បបួល Eunji ទៅរស់នៅជាមួយ
« ខ្ញុំមិនទៅទេ បងនិងនាងរស់នៅជាមួយគ្នាចុះ » Eunji បានបដិសេធមិនទទួលយកសំណើនេះទេ
« ប៉ុន្តែ Eunji ចុះ.... » Taehyung និយាយក៏រាងរអៀសខ្លួនផងដែរ
« Soorin បងយកនាងទៅចិញ្ចឹមចុះអូនអាចរស់នៅម្នាក់ឯងបាន » Eunji និយាយកាត់ Taehyung និងស្នាមញញឹមតិចៗ ផងដែរ
« តើអូន OK ទេ? » Taehyung ក៏សួរ Eunji បញ្ជាក់
« អូន Ok ជានិច្ច » Eunji
កាត់ៗ រហូតដល់ពួកគេនិយាយគ្នាចប់ Jennie Taehyung Soorin ក៏ជិះចេញពីផ្ទះនេះគឺនៅតែ Eunji តែប៉ុណ្ណោះដែលនៅក្នុងផ្ទះនៅពេលដែល ពួកគេបើកឡានចេញទៅ Eunji ក៏សម្លក់ឡានដែលពួកគេជិះ ពីក្រោយរហូតដល់ផុតកន្ទុយភ្នែក
ESTÁS LEYENDO
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanficKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.