Episode 11
« ឲ្យមានអារម្មណ៍យ៉ាងម៉េចបើពួកយើងមិនធ្វើអីគ្នាផងនឹងសូម្បីតែខ្លួននាងក៏ខ្ញុំមិនមើលចំផង »
« នេះយប់មិញខ្ញុំនិងលោកគឺ... » Jennie
« មែនហើយនាងក៏មិនអន់ដែរត្រូវការឲ្យខ្ញុំរំលឹកការចងចាំដែលទេ » Taehyung
« បានហើយឈប់និយាយរឿងនឹងទៅខ្ញុំលែងចង់ដឹងហើយ » Jennie
« ចុះបើដឹងថាយើងទាំងពីរបានធ្វើអីជាមួយគ្នាហើយគួរធ្វើមិចទៅអាចនឹងអឺ...ឆាប់រៀបការឲ្យលឿនដែលទេ » Taehyung និយាយទាំងញញឹមគែមមាត់
« មិនបាច់ទេបំភ្លេចរឿងនេះចោលទៅ » Jennie ក៏ទាញភួយយកមករុំខ្លួនហើយរៀបនឹងដើរសម្ដៅទៅបន្ទប់ទឹកតែក៏ត្រូវ Taehyung ទាញដៃហើយរុញផ្ដួលទៅលើពូកហើយគេក៏ទ្រោមខ្លួនពីលើ Jennie លក្ខណៈថាពេលនេះ Taehyung នៅលើ Jennie
« ហេតុអីខ្លាចៗ ម្ល៉េះបើពួកយើងបាន... » ដំបូង Jennie ខំបិទភ្នែកព្រោះគិតថា Taehyung អោនមកថើបតែតាមពិតគេអោនមកខ្សឹបដាក់ត្រចៀកនាងសោះ
« ខ្ញុំប្រាប់ថាឲ្យឈប់រំលឹករឿងនឹងទៅបំភ្លេចចោលចុះ » Jennie រុញ Taehyung ចេញពីខ្លួនហើយទើបនិយាយ
« ដៃខ្លាំងម្ល៉េះបានហើយយប់មិញនាងស្រវឹងខ្លាំងណាស់ចូរមុជទឹកទៅហើយនេះសម្លៀកបំពាក់សម្រាប់នាងមុជហើយចុះទៅញ៉ាំបបរនៅខាងក្រោម » Taehyung និយាយហើយក៏ដើរទៅរកសម្លៀកបំពាក់ស្លៀកពាក់ហើយក៏ចុះទៅមុន Jennie
បន្តិចក្រោយមក Jennie ក៏ចុះមក
« មិចក៏លោកដឹងសាយដែលខ្ញុំស្លៀក » Jennie
« រឿងអីខ្ញុំមិនដឹងនោះបើយប់មិញខ្ញុំស្ទាបគ្រប់កន្លែងហើយនឹងដឹងសាយរបស់នាងពាក់គឺ S តូចណាស់ » គ្រាន់តែលឺ Taehyung និយាយបែបនេះភ្លាម Jennie ក៏លេបទឹកមាត់ក្អឿកៗតែម្ដង
បន្ទាប់ពីញ៉ាំបបររួចអស់
« តើយប់មិញខ្ញុំនិងលោកពិតជា...មែនអីខ្ញុំគ្មានអារម្មណ៍ថាមានអ្នកណាមកប៉ះពាល់រាងកាយរបស់ខ្ញុំសោះ » Jennie ស្រាប់តែសួរ Taehyung បញ្ជាក់ពីរឿងយប់មិញតែម្ដង
« ឲ្យមានអារម្មណ៍យ៉ាងម៉េចបើពួកយើងមិនធ្វើអីគ្នាផងនឹងសូម្បីតែខ្លួននាងក៏ខ្ញុំមិនមើលចំផង » Taehyung បែរជាបដិសេធថាគេអត់បានធ្វេីអី Jennie ទេព្រោះថាគេក៏ជាសុភាពបុរសម្នាក់ដែលមិនគេងចំនិញលើ Jennie ទេទើប Jennie ធូរចិត្តមកវិញ
ESTÁS LEYENDO
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanficKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.