រឿងអាពាហ៍ពិពាហ៍បោកប្រាស់

134 1 1
                                    

Episode 36

« បើមាននិស្ស័យពួកយើងនឹងជួបគ្នាម្ដងទៀត »

« Taehyung ពិតជាបងមែន » Jennie ក៏ទាញបុរសម្នាក់នោះបែរមកមុខនាង Jennie ឃើញហើយវាពិតណាស់ពិតជាដូចខ្លាំងណាស់ដូច Taehyung គ្មានខុស Jennie ក៏អោបបុរសម្នាក់នោះទាំងទឹកភ្នែកនាងពិតជានឹក Taehyung ខ្លាំងណាស់

« ហឹកៗ ហេតុអីក៏បងនៅទីនេះហេតុអីមិនប្រាប់អូនថាបងនៅរស់ » Jennie នៅតែឲ្យបុរសនោះជាប់

« អត់ទោសអ្នកនាង អ្នកនាងលែងខ្ញុំបានទេ ខ្ញុំមិនមែន Taehyung ដែលអ្នកនាងនិយាយទេ អ្នកនាងប្រហែលច្រលំមនុស្សហើយ » បុរសនោះព្យាយាមរុញ Jennie ចេញពីខ្លួនរបស់គេ

« អត់ទេអូនអត់បានច្រលំទេពិតជាបងមែន Taehyung បងចាំអូនទេអូនគឺ Jennie ណា » Jennie ប្រលែងឈប់អោប រួចនាងក៏ក្រសោបមុខរបស់បុរសនោះជាប់នាងច្បាស់ខ្លួនឯងខ្លាំងណាស់មុខនេះកែវភ្នែកនេះរូបរាងនេះនិងសម្លេងនេះពិតជា Taehyung មិនថាបុរសនោះខំប្រឹងប្រកែកយ៉ាងណាក៏នាងនៅតែថាគេជា Taehyung របស់នាងដែល

« ខ្ញុំមិនមែន Taehyung ទេអ្នកនាងខ្ញុំឈ្មោះ Ji Yoosung ហើយខ្ញុំក៏មិនដែលស្គាល់អ្នកនាងដែល » Yoosung

« អត់ទេច្បាស់ណាស់ខ្ញុំមិនអាចច្រលំទេប្រាប់មកបងជា Taehyung របស់អូន បើមិនចឹងហេតុអីក៏បងគេចមុខពីអូនមិនចង់ឲ្យអូនឃើញមុខបង ហ៉ឹកៗ » Jennie

« ខ្ញុំថាអ្នកនាងពិតជាច្រលំធំហើយ ខ្ញុំមិនមែនគេចមុខពីអ្នកនាងទេ ប៉ុន្តែដោយសារតែខ្ញុំប្រញាប់ » Yoosung ក៏លើកហេតុផលមកនិយាយ

« ហឹកៗ តើខ្ញុំច្រលំមែនឬ តែលោកពិតជាដូច Taehyung របស់ខ្ញុំខ្លាំងណាស់ » Jennie ក៏ប្រលែងដៃចេញពី Yoosung

« មែនហើយ លើលោកនេះមានមនុស្សមុខដូចគ្នាច្រើនទើបអ្នកនាងច្រលំ » Yoosung ក៏អោនមុខមកមើល Jennie

« ហឹកៗ ហេតុអ្វី ខ្ញុំពិតជាឆ្កួតហើយគាត់ទៅបាត់ហើយ មិចនឹងអាចមកវិញបានទៅ » Jennie

« អឺ បើអ្នកនាងមិនប្រកាន់ទេតើខ្ញុំអាចសួរបានទេ ថាបុរសដែលមានមុខមាត់ដូចខ្ញុំមានឈ្មោះថា Taehyung នោះត្រូវជាអ្វីនឹងអ្នកនាង » Yoosung

« គាត់ជាប្ដីរបស់ខ្ញុំគាត់ជាមនុស្សសំខាន់របស់ខ្ញុំគាត់ជាម្ចាស់បេះដូងរបស់ខ្ញុំគាត់ល្អណាស់ប៉ុន្តែគាត់អាក្រក់រឿងមួយគឺគាត់ទៅចោលខ្ញុំនិងកូន » Jennie

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now