Episode 13
« Eunji »
« ខ្ញុំហ៊ានតាំងពីដើមនឹង » Taehyung និយាយទៅ Jennie ទាំងមុខស្មើដែរត្រូវមួយកំភ្លៀងចេញពីដៃតូច Jennie មុននេះ
« លោកចេញទៅខ្ញុំមិនទៅជាមួយលោកទេ » Jennie ក៏ដេញឲ្យ Taehyung ចេញតែថាតួប្រុសនេះណាសុភាពបុរសក៏សុភាពបុរស មុខក្រាស់ក៏មុខក្រាស់ គេមិនព្រមទៅដោយគ្មាន Jennie ឡើយគេក៏ចាប់បី Jennie ឡើងឡានបើកទាំងទៅយ៉ាងលឿន
« លោកធ្វើអីនឹងដាក់ខ្ញុំចុះមិនទៅជាមួយលោកទេ » ចូលមកដល់ក្នុងឡានហើយនៅប្រកែកទៀតពេលនេះ Jennie កំពុងខឹងនឹង Taehyung ហើយនៅមិននៅមកលួចស្នាមថើបរបស់គេហ៎
« ខឹងធ្វើអីអនាគតពួកយើងជាប្ដីប្រពន្ធហើយប្រាកដជាធ្វើអីលើសនេះមិនខានទេ » Taehyung
« តែខ្ញុំប្រាកដណាស់ថាមិនឲ្យលោកប៉ះពាល់រាងកាយឬបៀតបៀនខ្ញុំឡើយ » Jennie នៅតែមាត់រឹងមិនឲ្យគេឌឺបានតាមចិត្តឡើយ
« ចាំមើលនាងប្រាកដដល់ថ្នាក់ណាទៅខ្ញុំនឹងចាំមើលនាងថាទ្រាំនឹងរាងកាយរបស់ខ្ញុំបានយូរប៉ុណ្ណា » Taehyung និយាយទាំងញញឹមចុងមាត់ជាប់មិនប្រលែងសោះចង់ដឹងថាពេលរៀបការរួចគេនឹងធ្វើអី Jennie បានទេ
« ហឹម~ » Jennie បែរមុខចេញពី Taehyung ខឹងណាស់តែហេតុអីនាងតែងតែទន់ចិត្តនៅពេលដែលគេលួងលោមឬក៏ធ្វើល្អដាក់ចឹងហើយឆាប់បាត់ខឹងគេលឿនទៀត
ពេលយប់ Taehyung បានយល់សប្តិឃើញនារីម្នាក់គេក៏ភ្ញាក់មកយ៉ាងលឿនក្នុងសុបិន្តរបស់គេគឺមាននារីម្នាក់ឈ្មោះ Eunji និងម្នាក់ទៀត Jennie បានដើរចេញពីគេទាំងពីរនាក់គេភ័យខ្លាំងណាស់រហូតភ្ញាក់
« Eunji » គេភ្ញាក់ឡើងក៏ស្រែកហៅឈ្មោះ Eunji តែម្ដងដឹងថានាងជាអ្នកណាទេគឺនាងគឺជា Lee Eunji សង្សាររបស់ Taehyung ដែលគេស្រលាញ់បំផុតតែក្រោយពីដឹងថា Taehyung មានគូរដណ្ដឹងហើយនាងបានចាកចេញពីគេទាំងមិនឲ្យដំណឹងអ្វីទាំងអស់គឺបាត់សូន្យឆឹងតែម្ដងតើវាជាកំហុសរបស់អ្នកណាជាកំហុសរបស់គេមែនទេឬក៏ជាកំហុសរបស់ Jennie ដែលនាងចូរមកក្នុងជីវិតរបស់ Taehyung ហើយបណ្ដាលឲ្យ Eunji ដែលគេស្រលាញ់ចាកចេញពីគេបែបនេះ Taehyung ក៏ក្រោកចេញពីបន្ទប់
![](https://img.wattpad.com/cover/323454788-288-k858145.jpg)
ESTÁS LEYENDO
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanficKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.