រឿងអាពាហ៍ពិពាហ៍បោកប្រាស់

123 1 0
                                    

Episode 37

« តើឯងជាអ្នកណាជាកូនចៅរបស់អា Jinwon មែនទេ »

បន្ទាប់ពី Taehyung បានយំអស់ចិត្តហើយគាត់ក៏បានដើរទៅបាត់

មកដល់ផ្ទះមួយកន្លែងសមល្មមនឹងមានគ្រួសារតូចមួយរស់នៅដោយមានក្ដីសុខ Taehyung បានដើរចូលទៅក៏ឃើញថាមានក្មេងស្រីតូចម្នាក់រត់មករកនាយ

« លោកប៉ា ប៉ាមកពីណា... » ក្មេងស្រីបានហៅ Taehyung ថាលោកប៉ាលោកប៉ាពេញៗ មាត់ ដោយបញ្ជាក់យ៉ាងច្បាស់ថានាងជាកូនរបស់ Taehyung

« Soorin កូនស្រីរបស់ប៉ារកប៉ាមានការអីមែនទេ...?? » Ji Soorin ជាកូនស្រីរបស់ Taehyung និង Eunji នាងក៏ត្រូវជាបងស្រីរបស់ Jeha ផងដែរ Taehyung បានដូរឈ្មោះដូរត្រកូលថា Ji Yoosung ចំណែកឯ Eunji ឈ្មោះ Ji Seokwon

« គឺកូនរកលោកប៉ាដើម្បីលេងជាមួយនឹងណា ណាមួយអ្នកម៉ាក់សួររកប៉ាគាត់បារម្ភពីប៉ាណាស់ » Soorin

« អឺ..ហើយចុះម៉ាក់របស់កូននៅឯណា » Taehyung

« គាត់នៅខាងក្នុងរងចាំលោកប៉ាមកវិញ » Soorin

« អញ្ចឹងតោះពួកយើងទៅរកគាត់ទាំងអស់គ្នាទៅ » Taehyung ក៏លើកពរ Soorin ចូលទៅក្នុងផ្ទះ

« ច៎ា! » Soorin ក៏ឆ្លើយ

« Seokwon តើអូនកំពុងតែធ្វើអីនឹង » Taehyung ចូលមកដល់ក៏ឃើញ Eunji អង្គុយលើតុអាហារប៉ុន្តែគ្មានអាហារនៅលើតុទេនាងដូចជាកំពុងតែចាំអ្នកណាមកចឹងមុខស្អុយប៉ែ ដូចជាខឹងអ្នកណាដែលចឹង

« ហឺស.... » Eunji ងាកមុខចេញពី Taehyung គឺនាងកំពុងខឹងនឹងគេព្រោះ Taehyung ចេញទៅណាក៏មិនប្រាប់នាងបារម្ភណាស់

« Soorin កូនឡើងទៅលើបន្ទប់សិនទៅម៉ាក់មានរឿងនិយាយជាមួយប៉ារបស់កូនបន្តិច » Eunji ក៏ឲ្យ Soorin ឡើងទៅបន្ទប់វិញ

« អឹម... ចា៎ ម៉ាក់ » និយាយចប់ក្មេងស្រី Soorin ក៏ដើរឡើងទៅលើបាត់

« ហឹកៗ Taehyung តើបងទៅណា ហា ដឹងទេថាអូនបារម្ភនឹងបងណាស់ ប្រយ័ត្នតែគេរកឃើញបងទៅ » គ្រាន់តែ Soorin ចេញទៅបាត់ Eunji ក៏មកអោប Taehyung និងស្ដីបន្ទោសឲ្យគេផងដែរ ព្រោះវាពិតជាគ្រោះថ្នាក់ណាស់ ដោយសារតែពួកដែលចង់សម្លាប់ Taehyung និង Eunji នឹងសង្ស័យថាពួកគេមិនទាន់ស្លាប់
មើលតែពីសំបកក្រៅគិតថាគ្រួសារនេះរស់នៅមានក្ដីសុខណាស់ប៉ុន្តែបង្កប់ដោយការលាក់ខ្លួន ពួកគេដូរកន្លែងរស់នៅជាច្រើនមកហើយ

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now