Episode 6
« ហឹម~~ ឯងនេះជាប៉ាគេយ៉ាងម៉េចហ៎ាហ៊ានលើកដៃវ៉ៃសូម្បីតែកូនរបស់ខ្លួនឯងកំពុងមានជំងឺ »
« គ្មានផ្លូវដែលនាងអាចរត់គេចពីពិធីមង្គលការនេះបានទេ » Taehyung និយាយទាំងអោនមុខទៅជិត Jennie ដៃច្រត់ទៅលើសាឡុងដែល Jennie អង្គុយញញឹមចុងមាត់តិចៗ
« ដាច់ខាតខ្ញុំនឹងមិនរៀបការខ្ញុំនឹងផ្ដាច់ពាក្យឲ្យបានចាំមើលទៅ » Jennie សម្លក់ទៅ Taehyung ដែលកំពុងតែមើលមុខនាង
« ហឹម~~ » Taehyung ដកដង្ហើមធំបន្តិចរួចក៏លើកកាន់ដៃរបស់ស្រីតូច Jennie
« លែងដៃខ្ញុំចង់ធ្វើអី » ភ្នែកស្រីក្រមុំនៅតែប្រកាន់ជំហរសម្លក់សម្លឹងមុខនាយកម្លោះសង្ហារ Kim Taehyung ដដែលតែដៃក្រវាសចេញពីដៃនាយដែលចាប់កាន់នោះ
« ជុ ជុ ជុ ជុ នៅឲ្យស្ងៀមនេះនាងឈ្លោះគ្នាជាមួយលោកប៉ារហូតផ្ដាច់សេរ៉ូចេញពីដៃហើយរត់ចេញពីពេទ្យចឹងអ្ហី... » ភ្នែកអ្នកកម្លោះ Taehyung ក៏ចាប់ផ្ដើមសម្លឹងតបមើលភ្នែករាងតូចច្រឡឹងដែលកំពុងសម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែកនោះ
« អឹម » មិនបាននិយាយអីតបទៅ Taehyung ទេ Jennie គ្រហឹមនៅបំពង់កបន្តិចរួចងាកមុខចេញពី Taehyung ដែលសម្លឹងមកខ្លួនទាំងកែវភ្នែកស្រទន់ស្ទើរតែដាក់ស្នេហ៍មនុស្សស្រីគ្រប់គ្នាទៅហើយ “ សង្ស័យខ្លាចលង់ទេដឹង ”
« មកឲ្យដៃមក » Taehyung ក៏ហុចដៃឲ្យ Jennie ដាក់ដៃដែលផ្ដាច់សេរ៉ូនោះមកខ្លួន
« ហេតុអី » Jennie ក៏ងាកមកហើយសួរទៅ Taehyung
« ខ្ញុំលាបថ្នាំឲ្យ » Taehyung និយាយ Jennie ទាំងញញឹមរាយមន្តស្នេហ៍
Jennie មិនបាននិយាយអ្វីឡើយក៏ហុចដៃឲ្យគេលាបថ្នាំឲ្យទាំងភ្នែកមិនហ៊ានមើលមុខគេចំ
--- បន្តិចក្រោយមក ---
« រួចហើយ » Taehyung
« អរគុណ » អរគុណពីរម៉ាត់យ៉ាងលឿនសម្ដីគួរសមបន្តិចក៏គ្មាន
« អឹម...នេះសម្លៀកបំពាក់យកទៅពាក់សិនទៅ » Taehyung និយាយទៅ Jennie ទាំងពាក្យគួរសមដដែល
« អរគុណ » ពីរម៉ាត់ដដែលគ្មានជាតិជៅសោះ
បន្ទាប់មកទៀត
ČTEŠ
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfikceKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.