Episode 30
« ទុកថានេះជាកំហុសទីមួយរបស់បងទៅចុះមិនអីទេ »
« កុំចូលមកជិតខ្ញុំ » Jennie និយាយចប់ក៏បែរខ្នងដើរចេញទៅបន្តតែ Taehyung រត់មកអោបនាងពីក្រោយជាប់
« លែងខ្ញុំ » ទឹកភ្នែករបស់ Jennie ហូរមកទៀតហើយគឺស្រកឥតល្ហែ
« កុំបែបនេះអី Jennie យ៉ាងហោចណាស់ក៏គួរតែស្ដាប់ពាក្យបងបកស្រាយខ្លះដែល » Taehyung
« លែងខ្ញុំ ខ្ញុំមិនចង់ស្ដាប់ពាក្យដោះសាររបស់លោកទេ » Jennie ក៏រើចេញពីដៃរបស់ Taehyung រួច ហើយនាងក៏ដើរចេញទៅប៉ុន្តែ Taehyung មិនបានឲ្យនាងទៅដោយស្រួលៗ ទេ Taehyung តាមបកស្រាយហើយចាប់ដៃរបស់នាងជាប់ម្ដងទៀត Jennie ងាកមកក៏ទះ Taehyung មួយកំភ្លៀង
« បានហើយបើគ្រាន់តែលេងសើចចឹងកុំសារភាពអីល្អជាងហើយមួយទៀតបើនៅមិនទាន់អស់ចិត្តពីគេទៅរកគេទៅខ្ញុំគ្មានសិទ្ធិអ្វីទៅឃាត់ទេ » Jennie
« បានហើយកុំតាមខ្ញុំ ខ្ញុំហត់នឿយហើយចង់សម្រាកសុំអង្វរកុំមករញ៉េរញ៉ៃជាមួយនឹងខ្ញុំ » Jennie និយាយចប់ក៏ដើរចេញទៅ
« តើអូនជឿអ្វី ដែល Jewoo និយាយជាជាងជឿជាក់បងមែនទេ » Taehyung និយាយពីក្រោយ Jennie
« អត់ទេខ្ញុំអត់ជឿនាងទេតែខ្ញុំជឿលើភ្នែករបស់ខ្លួនឯង » Jennie ឈប់ដើរបន្តិចរួចហើយក៏តបនឹង Taehyung បន្ទាប់ពីនិយាយហើយ Jennie ក៏ដើរចេញទៅបាត់
បន្ទាប់មកក៏ជាពេលយប់ Taehyung ទៅភ្លឹបដើម្បីផឹក ពេលនេះ Taehyung ស្រវឹងខ្លាំងណាស់ព្រោះផឹកតាំងពីថ្ងៃដល់ពេលនេះយប់ហើយនៅមិនទាន់ឈប់ទៀតពេលកំពុងផឹកនោះក៏មាននារីម្នាក់បានដើរមករកគេនោះគឺ Eunji ប៉ុន្តែ Taehyung បែរជាឃើញ Jennie ទៅវិញតែមិនសូវច្បាស់
« នាងជាអ្នកណា Jennie មែនទេ » Taehyung សួរបែបមនុស្សស្រវឹង
« មិនមែនទេអូនគឺ Eunji ណា » Eunji
« Eunji អូនមកទីនេះធ្វើអី » Taehyung
« គឺអូនមករកបងនឹងហើយ មើលចុះផឹកឡើងស្រវឹងជោកជាំអស់ហើយ » Eunji
« អត់ទេបងអត់ទាន់ស្រវឹងទេ » Taehyung ប្រកែកថាខ្លួនឯងមិនបានស្រវឹងទេទាំងដែលពេលនេះគាត់ស្រវឹងសឹងតែទប់លំនឹងមិនចង់ជាប់ទៅហើយ
ВИ ЧИТАЄТЕ
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
ФанфікиKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.