រឿងអាពាហ៍ពិពាហ៍បោកប្រាស់

154 4 3
                                    

Episode 24

« ប្រពន្ធឬប្រពន្ធយ៉ាងម៉េចទៅណ៎គ្រាន់តែជាអាពាហ៍ពិពាហ៍បោកប្រាស់នឹង »

« Taehyung បងធ្វើអីនឹងលែងអូន » Jennie

« ប្រាប់មកអាម្នាក់នោះវាជាអ្នកណា » Taehyung ចោទសួរ Jennie ទាំងក្ដៅចិត្តណាស់ដូចភ្លើងកំពុងឆេះទោះយកទឹកមួយផែនដីមកចាក់ទៀតក៏ភ្លើងនិងវាក៏មិនរលត់ដែរ

« គាត់ជាអ្នកណាវាទាក់ទងអីនឹងបង !! គ្រែងអូនប្រាប់ហើយតើថាគេជាដៃគូរបស់អូន » Jennie

« ឥឡូវ Jennie អូនខ្លាំងដៃណាស់ » Taehyung

« មិនដឹងថាអ្នកណាគេខ្លាំងដៃជាងទេ » Jennie

« Jennie អូនកុំមកឌឺដាក់បងណា » Taehyung

« អូនអត់បានឌឺបងទេ អូនគ្រាន់តែនិយាយតើ » Jennie តបទាំងងាកមុខចេញពី Taehyung នេះគេឌឺនាងបានហើយចុះនាងឌឺគេមិនបានមែនទេ

« Jennie អូនបែរមុខមករកបងហើយមើលភ្នែករបស់បងឲ្យចំមក » Taehyung ចាប់ខ្លួនរបស់ Jennie បង្វែរមករកគេ

« មើលហើយចង់យ៉ាងម៉េចទៀត ចង់ឲ្យថើបទៀតតើមែនអត់ » Jennie

« ហឹម...ស្ដាប់បង Jennie អូនកុំភ្លេចថាបងជាប្ដីរបស់អូនស្របច្បាប់ » Taehyung ដកដង្ហើមធំបន្ធូរអារម្មណ៍បន្តិចទើបនិយាយ

« ប៉ុន្តែពួកយើងអត់ទាន់ចុះអតាស៉ីឯណា » Jennie

« អូនចង់ចុះឬ » Taehyung

« មិនមែនទេ មិចនេះបងថាហើយបងជាប្ដីរបស់អូនតែអូនក៏ជាប្រពន្ធរបស់បងដែលតើ » Jennie

« កុំមកនិយាយចឹងដាក់បងអូនគ្មានសិទ្ធមានប្រុសផ្សេងឡើយដឹងទេ » Taehyung

« ហេតុអីបងមានបានរឿងអីដែលខ្ញុំមានមិនបាននោះ ហើយណាមួយពួកយើងក៏អត់ស្រលាញ់គ្នាដែរ ពួកយើងរៀបការដើម្បីបំពេញតម្រូវការរបស់ចាស់ទុំនៅក្នុងគ្រួសារប៉ុណ្ណោះ » Jennie និយាយទាំងមុខស្មើគ្មានរសជាតិបន្តិចសោះ

« Jennie » Taehyung ស្រែកខ្លាំងៗ ដាក់ Jennie

« បងស្ដាប់ខ្ញុំឲ្យបានច្បាស់ មុនដំបូងបងបានធ្វើល្អដាក់អូនការពារអូនឲ្យអូនលង់នឹងជឿជាក់លើបងអូនខំតែគិតថានឹងជ្រើសយកបងទៅហើយតែហេតុអីពេលនេះបងបែរជាប្រែក្លាយជា Kim Taehyung ដែលអាក្រក់ហើយឯណាហាស Kim Taehyung ដែលអូនធ្លាប់ស្គាល់មុននឹងរៀបការនោះ » Jennie

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now