រឿងអាពាហ៍ពិពាហ៍បោកប្រាស់

121 3 1
                                    

Episode 20

« សាកទៅខ្ញុំមិនធ្វើសុភាពបុរសឲ្យនាងឃើញទៀតទេ »

« ព្រមបើកភ្នែកមើលប្ដីហើយឬ » អ្នកដែលជាស្វាមីក៏និយាយដោយភ្នែកសម្លឹងមើលនាងមិនដាច់សោះ

« បានហើយចេញទៅ » Jennie រុញ Taehyung ចេញពីនាងដោយដៃដែលរុញនោះគឺទៅរុញនៅពោះកង់ៗ របស់ស្វាមី ធ្វើឲ្យស្រីតូចអៀននឹងគេណាស់

« អូនមុខក្រហមម្ល៉េះមកគេងវិញមកបងមិនបានធ្វើអីឯណា » Taehyung បន្ទាប់ពី Jennie រុញចេញហើយក៏ឡើងទៅដេកលើពូកធ្វើមិនដឹងហើយថែមទាំងហៅ Jennie ឲ្យមកដេកជាមួយគ្នាទៀត

« បងស្លៀកពាក់សិនទៅ » Jennie នៅមិនទុកចិត្ត Taehyung ដដែលខ្លាចគេធ្វើអីផ្ដេសផ្ដាសដាក់នាង

« អត់ទេ បើអូនមិនចង់គេងចឹងមិនបាច់គេងទេកំដរបងទៅ » Taehyung កំពុងនិយាយអ្វីដែល Jennie ខ្លាចហើយ

« អត់អីទេអូនគេង ប៉ុន្តែសុំគេងនៅបន្ទប់ផ្សេងម្នាក់ឯងបានទេ » Jennie និយាយទៅ Taehyung ទាំងភ័យៗ

« មិនបានទេ » Taehyung បន្ទាប់ពីលឺសំណើររបស់ Jennie ហើយចាប់ផ្ដើមក្ដៅចិត្តភ្លាមៗ

« ហេតុអីមិនបាន » Jennie សួរ

« ចង់ឲ្យបងធ្វើអីឥឡូវនេះឬ... Ok ទៅគេងបន្ទប់ផ្សេងបានតែបងក៏ទៅដែល » Taehyung ស្រាប់តែគំរាម Jennie ភ្លាមៗ ចង់រត់ចោលប្ដីឲ្យប្ដីដេកម្នាក់ឯងយ៉ាងម៉េចកើតខ្វល់ប្រពន្ធនៅជិតមិនបានឡើយ

« Ok ក៏បានគេងក៏គេងទៅចឹង » Jennie បោះជំហានយឺតៗ ទៅរកគ្រែទាំងភ័យខ្លាចថាប្ដីធ្វើអីមិនល្អដាក់

« ធ្វើខ្លាចៗ ម្ល៉េះមក » Jennie មិនទាន់ដាក់ខ្លួនដេកផង Taehyung ស្រាប់តែទាញខ្លួនភរិយាមកអោប

« បងធ្វើអីទៀតហើយគេងធម្មតាទៅ » Jennie

« បងគេងធម្មតាហើយតើគ្រាន់តែអោបប្រពន្ធសោះខុសដែរ » លឺ Taehyung និយាយបែបនេះ Jennie ក៏សំងំគេងទៅ

លុះព្រឹកឡើង Taehyung និង Jennie ក៏រៀបចំខ្លួនរាងៗ ខ្លួនដើម្បីទៅធ្វើការ

« អូនមិនញ៉ាំអាហារពេលព្រឹកសិនទេអី » Taehyung សួរ Jennie ដែលរៀបនឹងឈានជំហានចេញទៅក្រៅទៅហើយ

« ហើយចុះបង » Jennie មិនឆ្លើយតបនឹងសំណួរតែក៏សួរបកវិញ

« បងទៅញ៉ាំអាហារនៅខុនដូរបស់បងជាមួយ Eunji » លក្ខណៈថា Taehyung និយាយធម្មតាទេតែ Jennie បែបជាគិតថា Taehyung ឌឺខ្លួនទៅវិញចឹងហើយ Jennie ក៏និយាយឌឺទៅ Taehyung វិញ

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Où les histoires vivent. Découvrez maintenant