Ep:03

475 61 2
                                    

"ទោះបីជេយ៍គេមានអាស្រូវជាមួយនាងមុខពីនោះក៏ដោយ តែហេតុអីបានជាកូនមិនពន្យល់ឬបកស្រាយខ្លះទៅ"
"ម៉ាក់ដឹងថាឯងលឺ ឯងឃើញពីអ្វីដែរអ្នកគាំទ្រស្រីម្នាក់នោះថាអោយឯង ដៀមដាមឯង ហេតុអ្វីឯងមិនតបមិនតអ្វីសោះ ឯងមិនឈឺទេឬហា៎ជុងវ៉ុនកូន..."អ្នកស្រីផាក
"ម៉ាក់ខ្ញុំមិនខ្វល់ពីរឿងនឹងទេ"
"ម៉ាក់ដឹងថាឯងមិនស្រឡាញ់ជេយ៍នោះទេ តែម៉ាក់សុំទៅចុះណា៎ ធ្វើយ៉ាងណា៎កុំអោយជេយ៍ទាក់ទងនឹងនាងនោះទៀតអោយសោះណា៎ ម៉ាក់សុំចុះណា៎ជុងវ៉ុន"អ្នកស្រីផាក
"បាទ!ខ្ញុំយល់ហើយម៉ាក់"ជុងវ៉ុន
"អឹម...ឯងប្រហែលជាហត់ហើយសម្រាកចុះម៉ាក់លែងរំខានឯងហើយណា៎..."
"បាទម៉ាក់!ជម្រាបលា"ជុងវ៉ុន
ទឺត ទឺត
ប្រព័ន្ធទូរស័ព្ទក៏បានផ្ដាច់
ជុងវ៉ុនមិនចង់គិតច្រើន ក៏ងើបទៅសម្អាតខ្លួនញ៉ាំបាយ រួចក៏ចូលគេងបាត់ទៅ...
Cut~
Morning....
Jungwonនៅឯក្រុមហ៊ុន yang global group
Notee:ក្រុមហ៊ុនyang global group មានវិបត្តិសេដ្ឋកិច្ចក្ដីតែមិនបាត់បង់ទៅណា៎នោះទេ ជុងវ៉ុននឹងឳពុកនាយនៅកាន់កាប់ដដែរតាំងពីលោកផាកជួយមក សេដ្ឋកិច្ចក្រុមហ៊ុនក៏បានកើនឡើងបន្តិចម្ដងៗឡើងវិញដែរបូកផ្សំជាមួយនឹងការខឹតខំរបស់ជុងវ៉ុន និង លោកយ៉ាងនោះក៏ធ្វើអោយកាន់តែប្រសើរឡើង
រឹង រឹង
ទូរស័ព្ទនៅលើតុធ្វើការរបស់ជុងវ៉ុនក៏បានរោត៍ឡើង
"អាឡូ??"
"លោកប្រុសយ៉ាង?ថ្ងៃនេះតើលោកទំនេរដែរទេ!?គឺថាថ្ងៃនេះលោកម្ចាស់ធំអោយទៅជួប"
-ច្បាស់ជាមកពីរឿងម្សិលមិញជាមិនខានហឹម រំខានប្រសាទខ្ញុំណាស់!ជុងវ៉ុន គិតរួចក៏រៀបចំខ្លួនដើម្បីទៅផ្ទះរបស់ លោកតារបស់ជេយ៍ «លោកប្រុសធំជាលោកតារបស់ជេយ៍"
"យល់ព្រម!ខ្ញុំទៅដល់រយៈពេលកន្លះម៉ោងទៀត"ជុងវ៉ុន
និយាយរួចជុងវ៉ុនក៏បើកឡានចេញពីក្រុមហ៊ុនទៅផ្ទះលោកតារបស់ជេយ៍បាត់ទៅ
កន្លះម៉ោងក្រោយមក~
•វិមានផាក
ជុងវ៉ុនពិតជាមកទៀងម៉ោងពិតមែន
-ជុងវ៉ុនជាមនុស្សម៉ត់ចត់នឹងរឿងអ្វីមួយដែរសំខាន់ខ្លាំងណាស់ ដូចនេះនាយមិនដែរខកនឹងការណាត់ជួបរបស់នរណាម្នាក់ឡើយ!
"សួស្ដីអ្នកប្រុសយ៉ាង!ពេលនេះលោកប្រុសធំកំពុងរងចាំអ្នកប្រុសនៅក្នុងបន្ទប់ធ្វើការរបស់គាត់"
"អ្នកចាត់ការ រំខានលោកជួយជូនខ្ញុំទៅទៅបន្តិច"ជុងវ៉ុន
"ល្អ!"
និយាយរួចអ្នកចាត់ការនៅទីនោះ ក៏នាំជុងវ៉ុនទៅរកលោកផាក
"លោកប្រុសធំ លោកប្រុសយ៉ាងមកដល់ហើយ"
"ឆាប់ចូលមក"
ជុងវ៉ុនដើរចូលទៅខាងក្នុង
ហាសហា នេះគេសម្ដែងកប្លែងមែនទេ ហេតុអីលោកជេយ៍ផាកមកលត់ជង្គង់នៅមុខលោកតាបែបនេះទៅវិញហាសហា-ជុងវ៉ុនព្យាយាមទប់សំណើចខ្លាំងណាស់ ដោយសារតែគេបានក្លាហានតែជាមួយនាយទេបើម៉ាក់ ឬលោកតាគេ សឹងតែដូចក្មេងអាយុ7ឆ្នាំយ៉ាងចឹង ហាសហា
"ជម្រាបសួរលោកតា!!ហៅខ្ញុំមកមានអ្វីមែនទេលោកតា?"
"ជុងវ៉ុននន!ទីបំផុតចៅមកដល់ហើយ"លោកតាផាក
"ជុងវ៉ុនអា៎!!អាចៅចោរម្សៀតនឹងស្រីរបស់វានិយាយបំបាក់មុខឯងនៅចំពោះមុខគេឯង"
"កាលពីម្សិលមិញបហេតុអីបានជាចៅមិនមកប្រាប់តាអញ្ចឹង?"លោកតាផាក
"បើតាមិនអានព័ត៌មានកាលពីព្រឹកមិញទេតាប្រហែលជាមិនដឹងថាអាចៅចោរម្សៀតនេះធ្វើបាបចៅទេ..."
"លោកតាខ្ញុំបានប្រាប់លោកតារួចហើយថា ខ្ញុំរៀបការជាមួយគេពីព្រោះលោកតាខ្ញុំមិនបានស្រឡាញ់គេនោះទេ ក្នុងជិវិតនេះខ្ញុំស្រឡាញ់តែសានអុីម្នាក់គត់!"ជេយ៍ដែរនៅលុតជង្គង់នោះក៏នៅតែលុតជង្ងង់គ្រាន់តែគេស្រែតម្លើងសម្លេងបន្តិចប៉ុណ្ណោះ
"អាប៉ាភ្លើ.."ទឹកដែរនៅលើតុនោះក៏បានជះទៅលើជេយ៍
(Sorry for bad words)
"គ្រួសារផាក របស់យើងមានសុទ្ធតែជាមនុស្សមាន ប្រាជ្ញាច្រើនជំនាន់មកហើយមិនដែរមានអ្នកណាម្នាក់ឆ្កួតស្រឡាញ់ស្រីដូចជានាងនោះទេ មានតែឯងម្នាក់គត់ដែរឆ្កួតនឹងនាងបែបនោះ"
"លោកតា!កុំខឹងអី មានរឿងអីសួរជេយ៍តាមសម្រួលសិនទៅលោកតា"ជុងវ៉ុនឃើញសភាពការមិនស្រួលក៏បាននិយាយសម្រួលលោកតាកុំអោយមានរឿងខ្លាំងជាងនេះប៉ះពាល់ដល់សុខលោកតា
"បានហើយលោកតាអោយគេទៅចុះ!មិនអីទេ ខ្ញុំមិនអីទេលោកតា!"ជុងវ៉ុន
"ចេញទៅ!!!"
"កុំអោយមានជាលើកទី2អោយសោះ ផាក ជុងស៊ុង!"
មុននឹងចេញទៅលោកតាក៏បានបោះជ្លាគម្រាមប៉ុន្មានម៉ាត់នេះទៅកាន់ជេយ៍ផងដែរ
Cut-
ពេលថ្ងៃ ជុងវ៉ុនក៏បានមកផ្ទះដើម្បីសម្រាក
មកដល់ភ្លាមជុងវ៉ុនគ្មានអារម្មណ៍និយាយជាមួយអ្នកណាឡើយ មកដល់ភ្លាមឡើងទៅលើបន្ទប់បិទទ្វាយ៉ាងខ្លាំងអង្គុយផ្អែកទ្វាសម្រក់ទឹកភ្នែកដោយភាពឈឺចាប់ពេញខ្លួន!
-តើគេតែងតែគិតថាគេជាជនរងគ្រោះតែម្នាក់ឯងមែនទេនៃ អាពាហ៍ពិពាហ៍មុខជំនួញនេះ?
យ៉ាងហោចណាស់គេក៏អាចអាចនៅជាមួយមនុស្សដែលគេស្រឡាញ់ចុះខ្ញុំវិញ...?ខ្ញុំនៅសល់ស្អីទៀត?សូម្បីតែមនុស្សដែរខ្ញុំស្រឡាញ់នៅទីណាក៏មិនដឹង??-jw's mind
ពេលរាត្រី>>>
ជុងវ៉ុនរៀបទៅណាក៏មិនដឹង ស្លៀកពាក់សុិចសុីខ្លាំងណាស់...ដូចមិនមែនជុងវ៉ុនយ៉ាងអញ្ចឹង
រៀបនឹងដើរចេញតែក៏.....
"យ៉ាងជុងវ៉ុនយើងមានរឿងនិយាយជាមួយឯង"
"យើងគ្មានរឿងអីត្រូវនិយាយជាមួយនាងទេ"
"ព្រោះនាង!គ្មានតម្លៃអោយខ្ញុំនិយាយជាមួយ!"ជុងវ៉ុន
និយាយនេះគឺដូចចាក់ទឹកលើក្បាល់ឆ្កែយ៉ាងអញ្ចឹងគឺមិនជ្រាបចូលខួរនាងសានអុីនោះទេ!ដើរចេតនាទើសស្មារាងតូចហួសចូលផ្ទះគេតែម្ដង
"ហិយ៉ា!!មើលទៅគ្រួសារផាកពេញចិត្តឯងណាស់គួរអោយច្រណែនពិតមែន ជាពិសេស!គឺលោកតា"សានអុី
"អូ៎ មើលចុះខ្ញុំខានមកទីនេះយូរ ទីនេះត្រូវបានប្ដូរដោយអ្នករចនាម៉ូដល្បីៗប្លែកនឹកនឹងប្រណិតណាស់"
"តែស្ដាយណាស់ទោះឯងចង់ប្ដូរទាំងផ្ទះនេះទៀតក៏ជេយ៍មិនខ្ចីមកជាន់អោយឃើញមុខឯងដែរ"
"ចឹងឬ!?ឆាប់ចេញទៅកុំអោយយើងហៅអ្នកយាមមកអូសក្បាលនាងទាន់"
"ហឹស ទៅហើយៗកុំភ័យ យើងគ្រាន់តែចង់មកប្រាប់ថា
កុំសង្ឃឹមថាឯងនឹងបានជេយ៍អោយសោះ!!"
_________
To be continue
Thank you for reading guys !
And i also srry for late to upload the stories becuz i rlly bc with my study !
Ps:តួណាអត់សំខាន់adminអត់ដាក់ឈ្មោះអោយទេហៅធម្មតាៗទេណា!

Lovers to Enemies.Where stories live. Discover now