Ep:09

416 63 7
                                    

———
Hospital office
"ជេគ អូនយ៉ាងមិចហើយ??"
បន្ទាប់ពីចូលមកដល់office ផ្ទាល់ខ្លួននាយភ្លាម នាយទាញជេគខ្ទប់នឹងជញ្ជាំងរួចក៏និយាយទៅកាន់ជេគ
"ខ្ញុំ?សុខសប្បាយល្អណាស់"
"តាំងពីបែកពីលោកមក"
បញ្ចប់ប្រយោគនេះ គឺពិរោះខ្លាំងណាស់!
"ជេគ បង..."
"នេះជាលើកទីប៉ុន្មានដែរខ្ញុំបានប្រាប់លោក??"
"កុំមករវីរវល់ជាមួយជិវិតខ្ញុំ វាជារឿងរបស់លោកទេ លោកបោះបង់ខ្ញុំចោលខ្លួនឯងទេ!!"
"ខ្ញុំបានប្រាប់លោករួចហើយមែនទេមុននឹងលោកដើរចេញពីខ្ញុំ!?ចាំបានទេ?"
"គឺ!"កុំស្ដាយអោយសោះនៅពេលដែរលោកបោះបង់ខ្ញុំ"ចាំបានទេ?"
"តែនេះក៏មកពីអូន អូនជាអ្នកមិនមានពេលវេលាអោយបង!"
"ថោកទាប!"
ផ្លាប់
"លោកគ្មានថ្ងៃដឹងកំហុសខ្លួនឯងទេ លី ហុីសឹង លោកតែងតែគិតថាខ្លួនឯងត្រូវកន្លងមកមែនទេ"ជេគ
"អូន...!!!?"ហុីសឹង
តុ តុ!
"ចូ...ចូលមក"ហុីសឹង
"អូ៎?ស៊ុងហ៊ុន!ឯងមកយកថ្នាំអោយជុងវ៉ុនមែនទេ?"ហុីសឹង
"នឹងហើយ លឿនឡើងមក"
"អេ៎?"
ស៊ុងហ៊ុនក៏ត្រូវភ្ញាក់ភ្លាមភ្លាមព្រោះសុខៗក៏ត្រូវជេគរត់មកអោបដៃនាយតែម្ដង
"លឿនឡើងទៅខ្ញុំជាអ្នកយកថ្នាំអោយជុងវ៉ុន"ជេគ
"អ...អ៎ អូខេ ចាំបន្តិច"
"អរគុណ!"
"អរគុណ!"
នេះចិត្តដូចគ្នាណាស់ឆ្លើយដំណើរគ្នាទៀតផង...(បំណងអាឆីជេគច្បាស់ណាស់....)
"តោះយើងទៅ..."ជេគចាប់អោបដៃរអ្នកម្ខាងទៀត ហើយក៏ទាញចេញទៅ ឯស៊ុងហ៊ុនរៀងឆ្ងល់បន្តិច អម្បាញ់មិញនេះទើបតែស្រែកអោយនាយទេហេតុអីមកបែបនេះ?
"ហឺយ...អរគុណណាស់ព្រះជាម្ចាស់"
"យើងគិតថាយើងទេដែរជាអ្នកដែរឯងត្រូវអរគុណ..."
"ស្អី??ខ្ញុំមានបានប្រើអោយលោកនៅស្ងៀមមកពីណា?"
"ឆ្កួតតែខ្លួនឯងមែន ឆើស"
"អេ៎?ខំជួយមិននិយាយអីខំសម្ដែងតាមហើយមិនអរគុណមួយម៉ាត់ទេ?ហើយថែមទាំងថាយើងឆ្កួតទៀត?"
"ឡប់សតិ ទេហេ៎ស??"
"រាប់មួយដល់បីបើមិនសូមទោស ឬអរគុណទេ ងាប់មិនខានទេ កុំស្មានតែជាមិត្តប្អូនថ្លៃយើង យើងមិនហ៊ានធ្វើស្អីឯង!!"
"អួយខ្លាចដល់ហើយ!!"
"យ៉ាងមិច ចង់យ៉ាងមិច!!"ជេគ
"មិនដែរខ្លាចលោកស្រាប់ហើយ"
"ហឺយ ជេគបងសុំពិតមែនណា៎!!"
"កុំខឹងបងបែបនេះអីមិនសប្បាយទេ....បងពិតជាមិនបានធ្វើរឿងនោះជាមួយនាងពិតមែន"ស៊ុងហ៊ុន
"បងពិតជាមិនបានធ្វើរឿងនោះពិតមែន!តាប៉ែណាស់ និយាយពាក្យនឹងចង់មួយខែហើយគ្មានពាក្យអីផ្សេងទេ?"
"បានហើយលែងខ្ញុំទៅ ខ្ញុំទៅមើលមិត្តរបស់ខ្ញុំ"ជេគ
"ជេគ!!បងមានរឿងនិយាយជាមួយអូន ល្ងាចនេះ!នៅ
ខនដូររបស់បង!"ស៊ុងហ៊ុន
"មិន!ទៅ..."
"ជេគ បើអូនមិនមកមែន បងនឹងប្រាប់ម៉ាក់អូនរឿងអូនតែងតែទៅក្លឹបរាល់យប់នោះ"
"នេះ?លោកហ៊ាននាំមនុស្សអោយតាមខ្ញុំផង?អាឆ្កួត ទៅក៏ទៅ!"ជេគ
ជេគនិង
ផាច់...
"ដេកចាំទៅ"ជេគ
មុននឹងចេញទៅក៏ឈ្លាតលើកដៃរទះស៊ុងហ៊ុនបន្តិច ហើយក៏បោះមួយឃ្លានេះទៅស៊ុងហ៊ុនវិញឡើងចាស់ដៃរ!!
"ហឺយ....!!"ស៊ុងហ៊ុន
_______
7:49នាទីយប់!!
កាត់មកមើលខាងជេយ៍វិញ ប្រាកដណាស់នាយចេញចូលៗតែបន្ទប់របស់ជុងវ៉ុនទេ!ជុងវ៉ុនគេមិនទាន់ក្រោកនោះទេ ហឹមម
Jay part
10ម៉ោង20នាទី45វិនាទី!គេមិនទាន់ក្រោកពីការសន្លប់នោះទេ
គេមិនទាន់មានអីចូលពោះនោះទេ សូម្បីតែទឹក
ខ្ញុំឆ្ងល់ណាស់ហេតុអីខ្ញុំតែងតែខ្វល់ពីគេ នៅតែខ្វល់ពីគេទាំងដែរប៉ុន្មានឆ្នាំមុនគេបានក្បត់ខ្ញុំ!ខ្ញុំទើបតែបើកចិត្តទទួលសានអុី3ខែ តែហេតុអីគេមកចូលក្នុងជិវិតខ្ញុំម្ដងទៀត!?
តុ តុ!
"ចូលមក..."
"សានអុី?"ជេយ៍
"អឹម...អូនមកមើលជុងវ៉ុនបន្តិច"
"អឹម...អូ៎ រឿងព្រឹកមិញ បងសូមទោសដែរទុកអូនចោល បង-"
អឹម...
សានអុី!អុីអុីនាងបានថើបខ្ញុំ ទេ!ប៉ុន្តែខ្ញុំគ្មានអារម្មណ៍រំភើប បន្តិចនោះទេ មិនដូចនៅពេលដែរខ្ញុំថើបគ្នាជាមួយគេនោះទេ
"ជេយ៍ អូនដឹងថាបងកំពុងបើកចិត្តយកអូនហើយ តែនេះក៏ព្រោះតែមុខជំនួញទើបទៅជាបែបនេះ"
"មិនអីទេ អូនអាចចាំបងបាន ចាំរហូតដល់ពេលដែរបងបែកពីគេ ចាំរហូតដល់បងលែងលះជាមួយគេ"សានអុី
"បងស្រឡាញ់អូនសានអុី ទុកពេលអោយបងបន្តិចណា៎..."
"អឹម!!"
Jungwon part'!!
បើភ្នែកមកមិនទាន់ ក្រោកពីឈឺមិនទាន់ ឈឺមិនទាន់ទាំងបាត់ផងក្រោកឡើង...ឈឺលើសដើម មកអោប ថើបគ្នានៅបន្ទប់ពេទ្យដែរប្រពន្ធកំពុងតែសន្លប់នឹងហេ៎ស?(តើខ្ញុំគួរដើរចេញទេ?)សំណួរនេះផុសមកនៅក្នុងខួរក្បាលខ្ញុំទៀតហើយ...យ៉ាងណា ចម្លើយខ្ញុំគឺ ទេ!ពិតណាស់ខ្ញុំនឹងឆ្លើយថាទេ ទោះចង់សួរខ្ញុំប៉ុន្មានលាន
ដងទៀតក៏ចម្លើយនៅតែប៉ុន្នឹង ខ្ញុំនឹងអោយគេឃើញទង្វើរអាក្រក់របស់ស្រីបីសាចនោះ
ចោទថាខ្ញុំសម្លាប់ប្អូនគេ ចោទថាខ្ញុំលួចក្បត់គេ ចោទថាខ្ញុំលួចរបស់វា!!មីឆ្កួតនឹងសមតែស្លាប់
ផាំង☠️
ពេលនោះមិត្តខ្ញុំ!ជេគ គេបានចូលមកធាក់ទ្វាចូលមកខ្លាំងៗតែម្ដង!
ខ្ញុំប្រាកដណាស់ជេគប្រហែលជាឃើញរឿងនោះដូចខ្ញុំដែរហើយបានជាមកបែបនេះជេគជាមនុស្សឆ្លាត សង្ហារ ពូកែ ឆ្នាស់ឆ្នើម គឺដូចតែខ្ញុំទេដូច្នេះហើយបានជាខ្ញុំស្និតជាមួយគេបាន...
គេដឹងថាខ្ញុំឈឺបែបនេះមេចនឹងអាចធាក់ទ្វាចូលបានទៅ?
"បើចង់ថើបគ្នា អោបគ្នាណាស់ ក៏ចេញពីទីនេះទៅ!!"ជេគ
"ហឹសអញ់ចង់តែសើចអោយធ្លាក់សួតចេញមកទេ!!មនុស្សស្អីប្រពន្ធកំពុងតែដេកឈឺមកអោបថើបប្រពន្ធចុង!អូ៎ ទេមិនត្រូវទេ!ស្រីរបស់ប្ដី មិត្តយើងទេតើ!"
ខ្ញុំភ្ញាក់ផ្អើលណាស់ស៊ូនូក៏គេមកដែរ!!ខ្ញុំស្មានតែគេមិនដឹងរឿងទេតើ តែក៏ល្អបានពីរនាក់ជាមួយជេគបានដៀលពួកនឹងខ្លះ
"ចេញទៅ នៅមើលស្អី"ស៊ូនូស្រែកមួយវាស ផ្អើលដល់ខ្ញុំទៀត
"បងថាយើងចេញសិនទៅល្អជាង..."ជេយ៍
"អឹម....បងទៅមុនទៅអូនរៀបចំកន្លែងនេះបង្ហើយ!"
"ល្អ"
ក្រឹប....
ជេយ៍ គេចេញទៅហើយ គេមិនសួរសុខទុក្ខខ្ញុំទេគេមិនខ្វល់ពីខ្ញុំទេ...
"យ៉ាងមិច?"ស៊ូនូ
"ជេគឯងទៅមើលជុងវ៉ុនទៅចាំយើងជាអ្នកចាត់ការ!"
"អឹម..."
"យើងប្រាប់ពួកឯងទៅចុះ ប៉ុន្មានខែទៀតទេជេយ៍នឹងត្រូវចប់កិច្ចសន្យាស្អី អាពាហ៍ពិពាហ៍មុខជំនួញឆ្កួតឡប់ស្អីនោះ ចុងក្រោយជេយ៍នឹងជ្រើសយកយើង យើងតែងតែជាជម្រើសរបស់ជេយ៍មិនមែនវា មិនមែនអាក្មេងឆ្កួ-"
ផាច់
"នេះជាការប្រមាននាងកុំអោយមករញ៉េរញ៉ៃជាមួយមិត្តយើងទៀត!"
ផាច់-
"នេះសម្រាប់ការសងទៅនាងឯងវិញ ដោយឯងបានជេរ ប្រមាតមិត្តយើង នាងត្រូវចាំថានាងជាជម្រើសរបស់គេមែនតែមិនមែនរហូត...ដូចនឹងជុងវ៉ុនប៉ុន្មានឆ្នាំមុនយ៉ាងអញ្ចឹង!"
ផាច់
"នេះជាសារចុងក្រោយសម្រាប់នាង!នាងនឹងគ្មានថ្ងៃបានសុខនោះ ទេនាងនឹងទទួលរងនូវអ្វីដែរនាងធ្វើដាក់ជុងវ៉ុនកន្លងមក"
"អស់ហើយ!!ក៏ចេញទៅបានហើយ"ស៊ូនូ
"នេះឯង-" នាងស្រីបីសាចម្នាក់នោះប្រហែលជាចង់ទះមិត្តខ្ញុំហើយ ខ្ញុំមិនច្បាស់ ព្រោះខ្ញុំកំពុងគេងលើគ្រែបែខ្នងដាក់រឿងដែរពួកគេកំពុងធ្វើនោះទេ
មានតែត្រជៀក ស្ដាប់បានប៉ុណ្ណោះ មិនអាចមានភ្នែកខាងក្រោយទេ.....
To be continue ~
Enjoy ur reading

Lovers to Enemies.Where stories live. Discover now