Ep:14

350 43 0
                                    

Ep:14
"ជឿទេ យើងនឹងប្ដឹងឯងពិបទ យកប្រពន្ធគេទៅដោយគ្មានការអនុញ្ញាតិបែបនេះ"
"អឹ..."
គ្រាន់តែលឺបែបនេះភ្លាម ស៊ូនូអាក់សម្ដីភ្លាមតែម្ដង
"វា៎!!នេះសានអុីបងអន់ចិត្តនឹងជេយ៍ស្លាប់ហើយទេដឹង?អឹម...ក៏សូមទោសជំនួសប្ដីខ្ញុំផងគេនិយាយការពិតពេកហើយ"
"?"
"សានអុី អូនទៅវិញសិនទៅ"
"ចា៎...ចាស"សានអុីនិយាយរួចក៏ប្រញ៉ាប់ទាញសោរឡានជិះចេញទៅបាត់
"បើចង់ទៅក៏លែងលះសិនមក!"
"មិន!"
"ចម្លើយគឺនៅដដែរទោះលោកចង់សួរខ្ញុំប៉ុន្មានរយលានដងទៀតក៏ដោយ!"ជុងវ៉ុន
"ចឹងក៏ដេកចាំតែផ្ទះនឹងទៅ"
"បាទ....ចង់អោយខ្ញុំយាមផ្ទះនឹងដល់ក្លាយជាខ្មោចទៀតក៏មិនអីដែរ ព្រោះខ្ញុំនឹងគ្មានថ្ងៃលែង!!"
ទឹង. ទឹង.
"ទូរស័ព្ទឯង..."ជេគ
"អឹម!"
"អាឡូ?"
"ល្អ អរគុណឯង.."ជុងវ៉ុន
ប្រព័ន្ធទូរស័ព្ទក៏បានផ្ដាច់ ~
  _____
   ក្ដៅៗមុននេះបន្តិចឡានរបស់ភរិយារបស់លោក ផាកជុងស៊ុងដែរជាសដ្ឋីលំដាប់ទី3នៅលើតារាងអ្នកមានជាងគេនៅក្នុងប្រទេស កូរ៉េនេះ បានមានគ្រោះថ្នាក់ចរាចរណ៍ដោយមាននរណាម្នាក់បានចាក់ទម្លុះកង់ឡាន ទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ ឡើងតែសំណាងល្អអ្នកបើកមិនរងការប៉ះទង្គិចអ្វីធ្ងន់ធ្ងរឡើយ ហើយក៏បានអោយដឹងថាអ្នកខាងក្នុងមិនមែនជាលោកយ៉ាង ផងដែរនោះគឺជាដៃរ ស្ដាំរបស់លោកយ៉ាងទៅវិញទេ....
ចង់ដឹងណាស់ថា តើអ្នកណាមានគំនិតអាក្រក់បែបនេះទៅលើភរិយារបស់សេដ្ឋីវ័យក្មេងនេះទៅ?ឬក៏វាជាការច្រណែន....?!
____
ផាំង!
ជុងវ៉ុនបោះអាយផេតរបស់ខ្លួនដែរទើបនឹងដកពីក្នុងកាតាបនោះអោយអោយទៅជេយ៍ដោយមានព័ត៌មាននៅលើអេក្រង់ជាការស្រេច
"នេះបើសិនជាខ្ញុំមិនឆ្លាតទេ អូហូ ខ្ញុំប្រហែលជាងាប់ ហើយលោកនឹងបានសុខស្រួលជាមួយស្រីលោកនឹងហើយ"
"ចៃដន្យអី ខ្ញុំប៉ះសត្រូវស្នេហាខ្លាំង តែខ្ញុំតែងតែខ្លាំងលើសគេមួយជំហាន ព្រោះខ្ញុំឆ្លាត!"ជុងវ៉ុន
"ឯងចង់និយាយពីអី?"ជេយ៍
"និយាយពីស្អីមិនសំខាន់ បន្តិចទៀតលោកនឹងដឹងខ្លួនឯងហើយថាមនុស្សរបស់លោកអាក្រក់ប៉ុណ្ណា"
"លោកនឹងមកស្រឡាញ់ខ្ញុំវិញថ្ងៃណាមួយ ជេយ៍ ផាក..."ជុងវ៉ុន
"នាំយើងទៅខាងលើសិនទៅ...."ជុងវ៉ុន
"អឹម តោះទៅជេគ!!"ស៊ូនូ
"បើចង់ទៅក៏លែងលះទៅ!!"
"យើងមិនចង់និយាយដដែរៗច្រើនលើកច្រើនសារទេ!"ជេយ៍
"ខ្ញុំ មិន លែង"
"លោកកាន់តែចង់លែង ហ្គេមមួយនេះវាកាន់តែសប្បាយលោកដឹងទេ..."ជុងវ៉ុន
នាយរៀបនឹងឡើងទៅខាងលើតែក៏ត្រូុវជេយ៍ទាញដៃរមកវិញ ហើយក៏និយាយឡើង
"ឈប់!មកនិយាយគ្នាអោយដឹងរឿងសិន..."
"វាជាស្អី?"
"ព័ត៌មាននឹងមែនទេ?ក៏គិតមើលខ្លួនឯងទៅ!"
"ជេយ៍នេះជាលើកចុងក្រោយដែរខ្ញុំនិយាយហើយ បើសិនជាលោកមិនមើលស្រីលោកអោយបានល្អ នឹងនៅតែមកតាមចងកម្មជាមួយខ្ញុំទៀត ប្រាប់នាងចាំតែឈឺខ្លួនទៅ!"
"ឯងចង់ធ្វើស្អីសានអុី?"
"អេ៎ៗ!!និយាយគ្នាអោយស្រួលបួលទៅចាំបាច់ប្រើកម្លាំង?"
"ជុងវ៉ុនគេទើបនឹងចេញពីពេទ្យទេ!"ជេគ
ដោយឃើញជេយ៍ចាប់កាន់កដៃរជុងវ៉ុនកាន់តែខ្លាំងទៅនោះ ស៊ូនូនឹងជេគក៏បានទៅឃាត់!នឹងទាញដៃរជុងវ៉ុនចេញពីនាយ
"ខ្ញុំចង់ធ្វើអីនាងក៏បាន!!បើមិនចង់អោយនាងឈឺខ្លួនក៏យកនាងចេញពីជិវិតខ្ញុំទៅ!"ជុងវ៉ុន
"កម្រាម?ឯងមានសិទ្ធអីមកកម្រាមយើង?"ជេយ៍
"ឯងកុំភ្លេចថាគ្រួសារយើងជាអ្នកស្រោចស្រង់គ្រួសារឯងអោយសោះ"ជេយ៍
"ក៏នេះហើយខ្ញុំក៏កំពុងសងគុណពួកលោកដូចគ្នា"
"កុំធ្វើអោយយើងកាន់តែស្អប់ឯងណា យ៉ាងជុងវ៉ុន!"ជេយ៍
"ចង់ស្អប់?ក៏ស្អប់ទៅមិនបានឃាត់"
"លោកក៏ស្អប់ខ្ញុំតាំងពីដំបូងហើយមិនអញ្ចឹង?"
ផាំង!
ជុងវ៉ុននិយាយរួចរត់ឡើងទៅខាងលើយ៉ាងលឿបបិទធ្វាវិញអាចនឹងបាក់ផ្ទះមួយចំហៀងបាន
"ចាំយើងទៅតាម!"ស៊ូនូ
"មិនបាច់ទេ...គេកំពុងចង់នៅម្នាក់ឯង យើងថាទៅផ្ទះវិញទៅល្អជាង"ជេគ
Jungwon part
"ហឺយ....!!!"
"ធុញៗធុញណាស់លោកអើយ លោក!!"
ខ្ញុំមកដល់បន្ទប់ភ្លាមខ្ញុំបានហក់ទៅលើពូកផ្កាប់មុខនឹងពូកស្រែកយកៗតែម្ដង
អើយ ជិវិតអើយជិវិត ជិវិតមួយនេះខ្ញុំជួបកម្មច្រើនពេកហើយមិនដឹងជាជាតិមុនសាងអីទេ!!ហឺយ...!
រឿងពិបាកចិត្ត រឿងឈឺចាប់ រឿងទុក្ខសោកខ្ញុំជួបអស់ហើយ
ហើយខ្ញុំតែងតែចង់អោយរឿងទាំងអស់នោះបាត់ចេញពីអារម្មណ៍ខ្ញុំទាំងស្រុងណាស់ ខ្ញុំក៏មិនចង់រំឮកដល់វាម្ដងទៀតដែរ ព្រោះកន្លងមកវាបានធ្វើអោយយើងត្រូវរងភាពឈឺចាប់ មានតែទឹកភ្នែកនិងភាពសោកសៅមកគ្រប់គ្រាន់មកហើយ...
ខ្ញុំតែងតែរឮកខ្លួនឯងថាអារម្មណ៍មួយនឹងវានឹងបាត់ទៅនៅថ្ងៃណាមួយ ប៉ុន្តែវាមិនដូចអ្វីដែរខ្ញុំចង់បាននោះទេ វាមិនងាយស្រួលនោះទេនៅពេលដែលយើងកាន់តែចង់បំភ្លេចវាកាន់តែខ្លាំង វាហាក់បីដូចជារត់តាមយើងកាន់តែជិតទៅៗ
វាតែងតែពិបាកត្រៀមចិត្តក្នុងការប្រឈមមុខជាមួយនឹងវាណាស់!
តែមនុស្សខ្ញុំមិនងាយចុះចាញ់ងាយៗនោះទេ!ខ្ញុំតែងតែប្រឈមមុខជាមួយវា ទោះបីជាមនុស្សខ្ញុំធ្វើអ្វីមួយត្រូវ ក៏គេនៅតែគិតថាវា"ខុស,វាអាក្រក់"ព្រោះក្នុងភ្នែកគេខ្ញុំអាក្រក់ស្រាប់ទៅហើយចង់ខ្ញុំបកស្រាយ ចង់ខ្ញុំធ្វើល្អដល់ងាប់ទៀតក៏គេមើលមិនឃើញដែរ!!

ដឹងទេថាសូកូឡាផ្អែមខ្លាំងណាស់ វាផ្អែមដូចនៅពេលដែរយើងនៅជាមួយគ្រួសារ ជាមួយគូរស្នេហ៍របស់យើង វាផ្អែមតែម្ដង
តែស្ដាយខ្លាំងណាស់ខ្ញុំមិនដែលសាកសូកូឡានោះទេ
ក៏ដូចជាមិនចូលចិត្តរបស់ផ្អែមដូចគ្នា!!
To be continue!!
[Reupload]-ចង់បានភាគត ចាំភាគ20 បាន80 viewសិនចាំចេញអោយ

Lovers to Enemies.Where stories live. Discover now