2ថ្ងៃក្រោយ...
2ថ្ងៃមកនេះជុងវ៉ុនព្យាយាមគេចពីជេយ៍ខ្លះមែនទេនតែក៏មិនភ្លេចឌឺដងដាក់គេដែរ ឯជេយ៍ពីមួយថ្ងៃទៅមួយថ្ងៃគេតែងតែយកសានអុីមកនៅផ្ទះគេជានិច្ច សានអុីបន្ទាប់ពីបែបនេះកាន់តែខ្លាំងដៃតែងតែថាអោយ អ្នកធ្វើការនៅក្នុងផ្ទះជេយ៍សឹងតែរាល់ថ្ងៃទៅហើយ សំណាងល្អជុងវ៉ុនតែងតែតតាំងជាមួយសានអុី មិនអោយនាងប៉ះពាល់អ្នកធ្វើការក្នុងនេះឡើយ
______
កាត់មកព្រឹកថ្ងៃថ្នី
9:45នាទីព្រឹក-ថ្ងៃសុក្រ
"បងជុងវ៉ុន?ក្រោកឡើងព្រឹកហើយ"
"បងជុងវ៉ុន?"
ស៊ាវណានដោយចម្លែកចិត្តបន្តិចជុងវ៉ុនមានទម្លាប់ល្អមួយនៅពេលដែរមិនមែនថ្ងៃឈប់សម្រាកជុងវ៉ុនតែងតែក្រោងរាងរាល់ម៉ោង8ព្រឹកហើយ តែនេះ 9:45 ហើយ!!
ក្រឹក ក្រឹក
"អាយណា បងអាយណា!!"
ស៊ាវណានស្រែកហៅអាយណា ទាំងដៃកំពុងមួលកន្លឹសទ្វាជាប់
"មានអីមែនទេស៊ាវស៊ាវ?"
គ្រាន់តែលឺសម្លេងស្រែករបស់ស៊ាវណានភ្លាម អាយណាក៏ប្រញ៉ាប់រត់មកខាងលើភ្លាម
"គឺ..គឺបងជុងវ៉ុន គាត់មិនដឹងកើតអីទេពេលនេះហើយគាត់មិនទាន់ក្រោកទេ បើទ្វាវិញទោះខ្ញុំគោះយ៉ាងណា ក៏គាត់មិនតបដែរ"ស៊ាវណាន
"បង...បងឆាប់ទៅយកសោមក"
"ទេ!!សោនៅបងជេយ៍ឯណោះ"អាយណា
"ហឺយ...ស៊យហើយ!សាកទៅសួរម៉ែទៅមើល?"
តឺត តឺត
"ឡានមកហើយ ចាំបងអ្នកទៅយកសោ"អាយណា
——————
"បង បងជេយ៍!"
"មានរឿងអីមែនទេ?"
ចុះមកដល់ខាងក្រោមភ្លាមនាងតូចអាយណា ដង្ហក់ខ្ចល់សឹងតែស្លាប់ទៅហើយ ភ័យ ផងហត់ផង មកដល់ក្រោមក៏បានឃើញសានអុី មកដែរទៀតផង
"និយាយមួយៗមកអាយណា.."
នាងតូចសានអុីដែរនៅជិតនោះក៏បាននិយាយទៅសានអុី
"គ្មានពេលបកស្រាយទេ បងជេយ៍ បងឆាប់អោយសោបន្ទប់មក!!"
"សោបន្ទប់?អ្នកណាកើតអី?"
"ហឺយ...បង បងជុងវ៉ុនគាត់មិនដឹងកើតអីទេ ស្មាលនេះហើយគាត់មិនទាន់ក្រោកទៀតទ្វាក៏ចាក់សោទៀត"អាយណា
"ចាំយើងអ្នកទៅមើល..."ជេយ៍
"បងអោយសោទៅពួកគេទៅ!!អោយពួកគេអ្នកទៅមើលជុងវ៉ុនដោយខ្លួនឯងទៅ!"
ជេយ៍រៀបនឹងឡើងទៅមើលនាយតូចតែក៏ត្រូវសានអុីឃាត់
ធ្វើអោយនាយអាក់ដំណើរបន្តិច
"បងជេយ៍...?"
"តោះ"
(ចង្រៃយ៍ក មកពីអាក្មេងនោះទាំងអស់)
ពិតណាស់ជេយ៍ ទោះបីនាយស្រឡាញ់សានអុីយ៉ាងណា គេក៏គ្មានថ្ងៃភ្លេចជុងវ៉ុនដែរ
———«ខាងលើបន្ទប់»
"ជុងវ៉ុន....វ៉ុន...ក្ដៅខ្លួនខ្លាំងណាស់"ជេយ៍
"អាយណា!!ឆាប់ទៅអោយគេរៀបចំឡានមួយទៀតអោយបងមក"
"ចា៎....ចា៎ស"
"ស៊ាវណាន ចា៎?"
"យកសោឡាននេះទៅអោយអុីអុីទៅ ហើយប្រាប់ផងថាអោយនាងទៅផ្ទះមុនទៅ បងជាប់ជាមួយជុងវ៉ុនហើយ"
"ចា៎ លោកប្រុស"ស៊ាវណាន