"យើងប្រាប់ហើយថា យើង មិន ប្រាប់ ឯង ទេ!"
មួយ ពាក្យ មួយ ពាក្យ ច្បាស់ពេញត្រចៀកខ្ញុំ!
គិតថាខ្ញុំចុះចាញ់?
"បងជូហ្យុក!!ខ្ញុំស្រឡាញ់លោកខ្លាំងណាស់ ខ្ញុំតែងតែទុកលោកដូចជាបងប្រុសខ្ញុំបង្កើត!ប៉ុន្តែបងបែជាធ្វើបែបនេះដាក់ខ្ញុំ?"
"យើង ថ្លង់ណាស់ យើងមិនចង់ស្ដាប់ទេ!!"
វឹប
Admin's pov
ភ្លាមៗជូហ្យុកក៏បានទម្លាក់ខ្លួនតាមវេរ៉ង់ដាបន្ទប់នោះ ជុងវ៉ុនក៏ប្រញ៉ាប់ចាប់ជូហ្យុកយ៉ាងជាប់
"លែងយើង!"
"ខ្ញុំមិនលែង!!"
"យើងប្រាប់ថាអោយលែង"
ដោយនិយាយមិនស្ដាប់គ្នាបែបនេះជូហ្យុកក៏បានយកដៃរខ្លួនម្ខាងទៀតមកទាញដៃរជុងវ៉ុនចេញពីខ្លួន
ជុងវ៉ុន?ជុងវ៉ុនធ្វើអីកើត បើដៃរនាយម្ខាងកាន់ប្រកាន់ដៃរ ឯម្ខាងទៀតកាន់ដៃរជូហ្យុកបែបនេះ
វឹប
ផាំង!
ដៃរទាំងពីរក៏បានរបូតពីរគ្នា ជុងវ៉ុនក៏បិសនឹងត្រូវរបូតខ្លួនទៅតាមដែរ តែក៏ត្រូវកម្លាំងខ្លាំងមួយចាប់អោបចង្កេះនាយ ទាញមកម្ខាងវិញ
ជុងវ៉ុននាយភាំងខ្លាំងណាស់ នាយនិយាយអីមិនចេញពិតមែន
ក្អឹក
សម្លេងទឹកភ្នែក ស្រក់មក....
[....]
សម្លេងឡានប៉ូលិស និង ឡានពេទ្យលឺដំណើរគ្នា ថែមទាំងមានភ្លៀងធ្លាក់ទៀតផង...
តែក៏ក្រលេកមកមើលមនុស្សបីនាក់កំពុងតែនិយាយគ្នានេះវិញ
"លោកផាក...អធ្យាស្រ័យផងខ្ញុំចង់នាំភរិយាលោកទៅសាកសួរនៅប៉ុសិ៍ប៉ូលិស ដើម្បីផ្ដល់ផ្ដល់ព័ត៍មានទាក់ទងនឹងជនរងគ្រោះបាទ។"
ជេយ៍និងប៉ូលិសម្នាក់កំពុងនិយាយគ្នាទាក់ទងនឹងរឿងអម្បាញ់មិញ
"យកទៅ ទុកពេលអោយគេមួយអាទិត្យគេនឹងទៅផ្ដល់ព័ត៍មានអោយពួកលោក"
ក្រលេកមកមើលជុងវ៉ុនវិញ ដោយសារតែមេឃភ្លៀងអាចនឹងរងាជេយ៍ក៏បានយកអាវធំខ្លួនពាក់អោយនាយ តែថាតាំងពីពេលនោះមកគឺគេមិននិយាយស្ដីអ្វីសូម្បីមួយម៉ាត់
ជេយ៍ក៏បានយល់កាលៈទេសៈក៏មិននិយាយអីដូចគ្នាគេក៏មិននិយាយអី ហើយក៏ទាញជុងវ៉ុនឡើងឡានដើម្បីទៅរកសណ្ឋាគាដើម្បីសម្រាកសិន ព្រោះថាពីប៊ូសានទៅសេអ៊ូលយ៉ាងច្រើនត្រូវចំណាយពេលដល់ទៅ2ម៉ោងទើបទៅដល់ណាមួយក៏យប់ណាស់ហើយដែរ
សណ្ឋាគាជាជម្រើសដ៏ល្អបំផុត...
[.....]
"ទៅងូតទឹកសិនទៅ"
ពេលមកដល់បន្ទប់ភ្លាមជេយ៍ក៏ប្រញ៉ាប់ដេញនាយតូចទៅងូតទឹកព្រោះអាចនឹងឈឺបាន....
នាយតូចមិននិយាយស្ដីបានត្រឹមស្ដាប់តាមនាយជេយ៍ទាញកន្សែងយកទៅក្នុងបន្ទប់ទឹកបាត់ទៅ.....
ក្រឹក-
"បបរ នឹង ទឹកក្ដៅដែរលោកបានកម្មង់មកពីខាងយើងខ្ញុំ...."
"មិនបាច់ចូលទេ...ខ្ញុំយកខ្លួនឯងបាន!អរគុណហើយ"
"ចា៎...អរគុណដូចគ្នា"
____
បន្ទាប់ពីចាំអស់មួយសន្ទុះធំ ជុងវ៉ុនក៏បានចេញមកវិញជាមួយឈុតគេងយប់របស់ នាយកន្សែងតូចមួយដាក់ជាប់នឹងក៏ងាយស្រួលក្នុងការជូតសក់
នាយក៏បានមកអង្គុយមុខកញ្ចក់ មើលទៅកញ្ចក់ឡើងភ្លឹកទៅហើយ អាចនិយាយបានថាសភាពជុងវ៉ុនពេលនេះគឺដូចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួនយ៉ាងចឹង...
ជេយ៍ឃើញបែបនេះក៏ដើរទៅឈនៅក្រោយខ្នងជុងវ៉ុន
ភ្លាមៗទឹកភ្នែកជុងវ៉ុនក៏បានស្រក់មក ឃើញបែបនេះក៏ប្រញ៉ាប់លើកដៃរបាំងភ្នែករបស់នាយតូច....
ស្មានតែនាយមិនដឹងមែនទេថាជុងវ៉ុនស្អប់ទឹកភ្នែកខ្លួនឯងថ្នាក់ណានោះ?
មួយសន្ទុះធំក្រោយមក
"បានហើយឈប់យំទៅ ប្រញ៉ាប់ទៅញ៉ាំអីទៅ អាងបានចូលគេង"[....]កាត់ខ្លះទៅ...ប្រាប់ថាខ្ចិលសរសេរ
ព្រឹកឡើង!!
ពួកគេទាំងពីរក៏ប្រញ៉ាប់រៀបចំកាយ នឹងឥវ៉ាន់ដើម្បីទៅផ្ឬះវិញ
"ចង់ទៅណាផ្សេងសិនទេមុននឹងទៅផ្ទះ?"
"ទេ!មិនអីទេ"
ដូចដើម!ពួកគេទាំងពីរចំណាយពេល 2 ម៉ោងជាងទើបពួកគេមកដល់សេអ៊ូលវិញ
ជេយ៍មិនបានធ្វើស្អីទេ គិតតែពីដេក ដាក់កាដ ទុកក្រុមហ៊ុនចោលមិនខ្វល់នឹងអ្នកចលមកស្អីទេ
ឯជុងវ៉ុនឃើញបែបនេះចេះតែចង់សើចដែរ ឯនាយតូចវិញ នាយជាមនុស្សឆ្លាត!បើសួរថាឆ្លាតតាំងពីកើតមកជឿទេ?ប្រកដណាស់ថា អត់! តែថាគេឆ្លាតមកពីទំនេរៗបែបនេះគេចេះតែអានសៀវភៅនេះឯងបានជាគេឆ្លាតនឹងមានគំនិតថ្មីៗច្រើនដូចនេះនឹងឯងបន្ទាប់ពីជិះមកអស់រយះពេលយ៉ាងយូរមកជេយ៍ក៏បានអោយជំនិតរបស់គេយកឡានមកអោយរួចក៏
ជិះតទៀតតែថាគេជិះឡានម្ដង
"នោះមិនមែនជាផ្លូវទៅផ្ទះទេ!។"ជុងវ៉ុន
"យើងមានបានថាទៅផ្ទះឯណា?"
"ទៅណាវិញ?"
"ចាំទៅដល់ទៅ""ដល់ហើយ!"ជេយ៍
"ហឹម!"
"ចុះមក!!"
"មកទីនេះធ្វើអី?៛
"ខ្ញុំពិបាកចិត្ត!តែក៏មិនចង់មកលោតទឹកដែរ?!"ជុងវ៉ុន
"ទេ!។យើងគ្រាន់តែនាំឯងមកលំហែអារម្មណ៍ខ្លះទេតើ"
"គិតច្រើន...ឬក៏ ធុញថប់អី ភាគច្រើនគេចូលចិត្តមកកន្លែងស្ងាត់ នឹងលឺតែសម្លេងទឹកបែបនេះ!"ជេយ៍
"តែសម្រាប់ខ្ញុំ!មិនមែន!"ជុងវ៉ុន
"ឯងចង់ទៅណាវិញ"
"បារ!"ជុងវ៉ុន
"យើងថានៅទីនេះល្អជាង"
"ហឹ..."ជុងវ៉ុនសើចបន្តិចរួចក៏និយាយបន្ត"
"ជេយ៍..."
"ហឹម..?"
"លោកដែរស្រឡាញ់ខ្ញុំទេតាំងពីខ្ញុំចូលមកក្នុងជិវិតលោកម្ដងទៀត?" ភ្លាមៗជុងវ៉ុនក៏ហើបមាត់សួរសំនួតដែរល្ងីល្ងឺមួយទៅជេយ៍
គ្មានការឆ្លើយតប!
"លោកដែរស្ដាយក្រោយទេពេលដែរលោកបោះបងខ្ញុំពេលនោះ?"
"លោកដែរជឿជាក់លើខ្ញុំម្ដងណាទេ?"ជុងវ៉ុន
ជុងវ៉ុននិយាយលាយឡំជាមួយទឹកភ្នែកស្រក់មកមិនឈប់ តែថាអាចនឹងមិនឃើញពីព្រោះវាយប់ណាស់ហើយដែរ...
"តោះយើងទៅវិញទៅយប់ហើយ..."
មុននឹងនិយាយនាយតូចជូតទឹកភ្នែកចេញសិន រួចក៏បានដើរទៅឡានវិញភ្លាមៗនៅក្នុងឡានស្ងាត់ជ្រងំគ្មាននរណាម្នាក់ហាស្ដីអ្វីឡើយ ពិបាកដែរមនុស្សមិនត្រូវគ្នាមកជិះឡានជាមួយគ្នាចឹង!!
"យើងគួរលែងលះទៅ?"
- ជុងវ៉ុន
To be continue!