Ep:16
ជុងវ៉ុនបានរត់ទៅអោបក្មេងប្រុស ក្មេងប្រុសម្នាក់នោះក៏បានមកអោបជុងវ៉ុនវិញដូចគ្នា
ពួកគេទាំងពីរមើលទៅស្និទ្ធនឹងគ្នាណាស់!!
"ឯងជា?"សានអុីដែរនៅជិតនោះដោយមិនស្គាល់ថ្នាក្មេងនោះជានរណាក៏បានហើបមាត់សួរដោយដៃរចង្អុលទៅក្មេងនោះផងដែរ
"គេ នីសុីមូរ៉ា នីគី ជាជនជាតិជប៉ុន!គេជាប្អូនជីដូចមួយបង"
"អា៎!!សួស្ដីនីគី រីករាយដែរបានស្គាល់"
"បាទ!!"
"ខានបានជួបឯងយូរឯងធំច្រើនណាស់...សំខាន់ខ្ពស់ជាងបងច្រើនណាស់"(ភាសាជប៉ុន)ធម្មតានីគីនិងជុងវ៉ុនពេលនៅជាមួយគ្នាភាគច្រើនតែងតែនិយាយភាសាជប៉ុន
"អា៎ សរសើរពេកហើយ ~ បងកាន់តែស្អាតទៅទៀតចង់លង់ហើយ"(ភាសាជប៉ុន)
"ភាសាជប៉ុនបងអភិវឌ្ឍច្រើនណា៎...មិនមែនបេកបឹកដូចកាលបងនៅរៀនទេ..."
"អឹ..."នីគី
"បងជុងវ៉ុន!?"នីគី
"ហឹម?"
"ខ្ញុំចង់ទៅដើរលេងជុំវិញប្រទេសកូរ៉េ"នីគី
"ហា៎??បងគ្មានពេលទេ..."ជុងវ៉ុន
"ចាំយើងជូនទៅ!"ជេយ៍
"តែនីគីចង់ទៅជាមួយបងជុងវ៉ុន "នីគី
"ល្អៗមិនអីទេចាំបងនាំដើរលេងអោយជុំវិញនឹងហ្មង ហិហិ"ជុងវ៉ុន
"ឃ្លានទេ?បងorderអីអោយញ៉ាំ"ជុងវ៉ុន
"ឃ្លានណាស់បាទទទ....."នីគី
"អា៎ៗអូខេណា៎ ចង់ញ៉ាំអី?ម្ហូបជប៉ុន?"
"ហួច ខ្ញុំនៅជប៉ុនញ៉ាំតែម្ហូបជប៉ុនហើយមកដល់កូរ៉េបងហៅខ្ញុំញ៉ាំម្ហូបជប៉ុនទៀត?"
"អាហាសហាា...អូខេៗចាំបងorderអោយធានាម៉ាពេញចិត្ត"
"បងជុងវ៉ុនល្អជាងគេ....ល្អជាងជីដូនមួយខ្ញុំទៀត"នីគី
"ហាសហាាហាា"
ទម្រាំអាហារមកដល់ ពួកគេជជែកគ្នាយ៉ាងសប្បាយ សើចក្អាកក្អាយ ស្នាមញញឹមជាប់មាត់ មិនខ្វល់ពីអ្នកដែរនៅជិតនោះ
ជាពិសេសសានអុីនឹងហ្មង ជេយ៍មើលទៅពួកគេដោយស្នាមញញឹម តែសានអុីមើលទៅពួកគេដូចចង់ហែកគេសុីទាំងរស់យ៉ាងចឹងNishimura niki!!ជាប្អូនជីដូនមួយរបស់ជេយ៍ដែរឆ្នាំនេះគេមានអាយុ19ឆ្នាំហើយ...ពិតណាស់ដូចអ្នកបានឃើញហើយថានីគីនិងជុងវ៉ុនស្និទ្ធស្នាលគ្នាប៉ុណ្ណា?ឆ្ងល់ហើយមែនទេ ថាហេតុអ្វីបានជាពួកគេទាំងពីរស្គាល់គ្នា
_____
"បងជុងវ៉ុន ខ្ញុំញ៉ារួចហើយតោះយើង"នីគីដែរទើបនឹងញ៉ាំបាយរួចមិនទាម់ទាំងអស់ពីមាត់ផងក៏ប្រញ៉ាប់ពោលឡើងទៅកាន់ជុងវ៉ុន
"អឹម...បងអាចទៅដែរបានទេ?"
"អ្នកនាងជាអ្នកណាគេ?ពួកយើងដែរស្គាល់គ្នាមែនទេ?"
"នីគី!!"
ដោយលឺនីគីនិយាយបែបនេះ ជេយ៍ហៅឈ្មោះនីគីដោយសម្កត់សម្លេង
"បាទ ម្ចាស់បង?"នីគី
"និយាយអោយស្រួលបួលជាមួយចាស់ទុំតិចទៅ"
"គ្រាន់តែសួរគាត់ថាគាត់ជានរណានរណាសោះអត់ស្រួលបួលដែរ?"
"សានអុីជាសង្សាររបស់ជេយ៍ ទេ!អនាគតប្រពន្ធ!"ជុងវ៉ុន
"អ៎!!សានអុី..?"នីគី
"សានអុីមិត្តបងកាលនៅរៀននោះនឹងហ៎?"
"?"ជុងវ៉ុន
"បានហើយ...មិនចង់និយាយ"
"បងជុងវ៉ុន!!!"នីគី
"ហា៎?"
"ខ្ញុំចង់ជួបបងស៊ុនវ៊ូ"
"ចឹងចាំល្ងាចចាំពួកយើងទៅញ៉ាំអីខាងក្រៅទៅ?"
"រឿងដើរជុំវិញប្រទេសចាំគិតតាមក្រោយល្អទេ?"ជុងវ៉ុន
"តាមបងទេ"
ងាកមកមើលសានអុីនិងជេយ៍ឯនេះវិញដោយសានអុីនាងធុញទ្រាន់នឹងការស្ដាប់ការសន្ទនាពីរនាក់បងប្អូនគេនោះនាងក៏ហៅជេយ៍ចេញមកខាងក្រៅ
"ជេយ៍..."
"ហឹម?"
"អូនមានអារម្មណ៍ថានីគីគេមិនចូលចិត្តអូនតតែសោះ..."
"អូនកុំគិតបែបនេះអី"
ដែរពួកគេនិយាយបណ្ដើរដើរបណ្ដើរជេយ៍ក៏បង្អាក់ដំណើរនេះហើយក៏បានងាកមកមើលមុខសានអុីក៏បានចាប់កាន់ដៃរនាងដូចគ្នា
"យូរទៅគេស្គាល់អូន គេកាន់តែស្រឡាញ់អូនហើយ"
"ពេលណាទើបបងលែងលះជាមួយជុងវ៉ុន?"
"បងកំពុងតែព្យាយាមសុំលោកតាហើយ"
"បងកុំយករឿងអតីតកាលមកបំបែកបំបាក់ក្ដីស្រឡាញ់ពួកយើងណាជេយ៍"
"បងមុនបានទេ!"
"ហឹម ឈប់និយាយទៅ"
"អូនទៅផ្ទះសិនហើយ"
"អឹម...ប្រយ័ត្នខ្លួនផង"
"ចា៎"
និយាយរួចជេយ៍ក៏បានដើរចូលក្នុងផ្ទះវិញ /
"ឯណានីគី?"ជេយ៍
"មិនដឹង"ជុងវ៉ុន
"ឯងទៅយកស្នេហ៍ពីណាដាក់ប្អូនយើងទៀតហើយ?"
"អា៎វ?ស្នេហ៍អតីតកាលនឹងណា៎..."
គ្រាន់តែពាក្យ (អតីតកាល)មួយម៉ាត់!ជេយ៍ស្ទុះវឹងទៅចាប់ដៃរជុងវ៉ុនខ្លាំងៗ ធ្វើអោយដៃរនាយតូចក្រហមឡើងភ្លាមៗ
"ឯងកុំមករំលឹករឿងនោះឡើងមកអោយយើងកាន់តែស្អប់ឯងអោយសោះ!"
"ខ្ញុំមិនបាន"
"ឆាប់លែងលះទៅ"
"យើងកាន់តែឃើញមុខឯង យើងកាន់តែស្អប់ឯងទៅហើយ"ជេយ៍
វឹប
ភ្លាមៗកម្លាំងជុងវ៉ុនមកពីណាមិនដឹងធ្វើអោយនាយអាចគ្រលាស់ដៃរចេញពីការចាប់ដៃររបស់ជេយ៍នោះ មកប្ដូរជាការអោបរបស់នាយទៅកាន់ជេយវិញម្ដង...
Jungwon part:
"តែខ្ញុំនៅស្រឡាញ់លោកជេយ៍"
"ខ្ញុំមិនដែរមានគំនិតក្បត់លោកនោះទេជេយ៍"
"ខ្ញុំស្រឡាញ់លោកណាស់ ទោះលោកចង់និយាយស្អប់ខ្ញុំប៉ុន្មានរយលានដងទៀតក៏ខ្ញុំនៅតែស្រឡាញ់លោកដែរជេយ៍..."
ខ្ញុំទ្រាំលែងបានហើយ ខ្ញុំលាក់អារម្មណ៍ខ្ញុំលែងបានហើយ
ខ្ញុំមិនដែរមានអារម្មណ៍ថាស្អប់គេទេ ទោះគេនិយាយបែបណាដាក់ខ្ញុំក៏ដោយ...ខ្ញុំស្រឡាញ់គេណាស់ ស្រឡាញ់ណាស់!
"លែងយើង..."
"លែង!"
ខ្ញុំបានប្រលែងគេពីការអោបគេក៏បានដើរចេញពីខ្ញុំភ្លាមៗ
ខ្ញុំមិននិយាយអីក៏បានរត់ឡើងទៅខាងលើសម្ដៅទៅបន្ទប់ខ្ញុំយ៉ាងលឿន
ផាំង! / សម្លេងបិទទ្វា
ហឹក ហឹ ហឺ...
វាអាចជាលើកទីមួយទេដែរខ្ញុំយំតាំងពីខ្ញុំចូលមកក្លាយជាគ្រូសារជាមួយគេ
ទេ!អាចថាខ្ញុំយំគ្មាននរណាគេឃើញល្អជាង
ភ្លាម ការចងចាំដែរខ្ញុំស្អប់មួយបានលិចឡើងក្នុងខួរក្បាលខ្ញុំ...