"ឯងនិយាយថាមិច?"
"ខ្ញុំនិយាយថាពួកយើងគួរតែលែងលះគ្នាទៅ!"
"?"
"ហេតុផល?"ជេយ៍
"ក្រែងនេះជាអ្វីដែរលោកចង់បានមិនចឹងហេ៎ស?"
ជុងវ៉ុននិយាយទាំងមិនហ៊ានប្រឈមមុខនឹងជេយ៍
និយាយទាំងងាកទៅមើលខាងក្រៅកញ្ចក់ដោយទឹកភ្នែកស្រក់មិនឈប់
ស្ងាត់*
ជេយ៍ឈប់ពីការបើកឡានបន្តិចរួចក៏និយាយ
"តែឥឡូវ...មិនទេ"
ជុងវ៉ុនគ្រាន់តែលឺបែបនេះក៏ងាកទៅមើលជេយ៍
"??"
[.....]
"ជេកហា៎!!"
"អោយបងសូមទោសពិតមែនណា៎!"ស៊ុងហ៊ុន
"ល្មមឈប់មករកខ្ញុំហើយ!"ជេក
"ស៊ុននូ!ហុចគ្រីមអោយយើងបន្តិច"
"អេ៎?ហេតុអីក៏មិនប្រើនីគី?"ស៊ូនូ
"យី!!អាគ្នាកំពុងរៀបចំកន្លែងនឹងហើយ!ហើយមើលឯងចុះ គ្មានជួយធ្វើស្អីទេ!"ជេក
"ឈឺស!នេះ!!"
"ជេក..."
"បិទមាត់លោកភ្លាមទៅ!"ជេក
"ថ្ងៃនេះពីរអ្នកគេមកវិញដូច្នេះអ្វីៗទាំងអស់ត្រូវតែ perfect"
"អប់អរថ្ងៃមិត្តភក្ដិសុំប្ដីបែក!!!"ជេក
"ជេក!?"
"តោះទៅពេទ្យ"ស៊ូនូ
"ឯងចង់ថាយើងឆ្កួត?"
"ហិហិ និយាយលេង..."
[...]កាត់ចោលអោយខ្ទិច 😘😘
"ប្រាប់មកថាមានរឿងអីនៅថ្ងៃនោះ?"
"ខ្ញុំប្រាប់លោកម្ដងរួចហើយ!"ជុងវ៉ុន
"មិនទាន់ទេ!"ជេយ៍
"ខ្ញុំប្រាប់រួចហើយ លោកជាអ្នកមិនចង់ស្ដាប់ខ្លួនឯង..."ជុងវ៉ុន
"...."
"លែងលះ ខ្ញុំចង់លែងលះឥឡូវនេះ!!ពេលនេះ!!"
"អាពេលគេចង់លែងលះមិនទេដល់តែពេលហើយតាំងមកលន់តួ!!"
"មិនហាមខ្ញុំទេ?"ជុងវ៉ុននិយាយទាំងធ្វើមុខជូរបន្តិចដាក់នាង
"ហាមធ្វើអី?"ជេយ៍
"លែងលះក៏ល្អដែរមិនចឹង?"
"...."
"ឯងតាមយើងមកយូរណាស់ហើយ!"ជេយ៍
"ពេលដែរពួកយើងលែងលះ យើងក៏អាចចាប់ផ្ដើមថ្មីម្ដងទៀតបាន!"ជេយ៍
ពីមុខរកយំមកញញឹមវិញ...ខ្ញុំចាំពាក្យនេះជាយូរមកហើយ ខ្ញុំចាំពាក្យនេះទាំងគ្មានសង្ឃឹមថាអាចនឹងលឺពីមាត់គេមកទេ គ្មានសង្ឃឹមតែក៏នៅតែតស៊ូដែរ!!
"ហឹក...ខ្ញុំស្រឡាញ់បងណាស់"ជុងវ៉ុននិយាយទាំងអោបជេយ៍ដោយទឹកភ្នែក
នាយតូចស្រឡាញ់ជេយ៍ណាស់ព្រោះពរលដែរនាយពិបាកបំផុតមានតែគេនេះឯងនៅក្បែរគេ...ហើយក៏មិនគួរណាមានរឿងអាក្រក់បែបនេះកើតឡើងលើគូស្នេហ៍នេះឡើយ
"ជេយ៍..."
"បាទ?"
"ទៅហាងរបស់ជេកទៅ គេថាគេមានការរកខ្ញុំ"
"ហឹម...អូខេ""តោះ!ដល់ហើយ"ជេយ៍
ផាំង/
"ជុងវ៉ុនហា៎!!រីករាយដែរឯងត្រឡ-!"ជេកមិនទាន់ទាំងបញ្ចប់ប្រយោគនាយផងទឹកមុខញញឹមនាយក៏ធ្លាក់វិញអស់
"ពួកឯងមិនទាន់បែកគ្នាទេ?"
អួយ
"ហេតុអីក៏វាយយើង?"
"ឯងឆ្កួតទេឬ?អោយខេកមកនេះ!""
"ជុងវ៉ុន!រីករាយដែរឯងត្រឡប់មកវិញដោយសុវត្ថិភាពណា៎..."ស៊ូនូ
"ហា៎!!កម្មវិធីនេះថារៀបមកថើម្បីអប់អរទិវាសូមប្ដីលែងលះទេ!!"ពិតមែនជេកពិតជារៀបពិធីនេះដម្រាប់អប់អរថ្ងៃមិត្តលែងលះប្ដីទេ មានឯណាមកវិញឃើញសុទ្ធតែអោបដៃរគ្នាអីអួយស្ទះខ្យល់ នេះមិនដឹងជាមានសង្គ្រាមជាមួយក្រុមជេយ៍តាំងពីកាលទេស៊ុងហ៊ុនក៏ស្អប់ អត់តែនីគីមួយព្រោះនាយជាក្មេងល្អ!
"អាហា៎សហា...បានហើយឆាប់ចូលក្នុងមកពួកយើងបានរៀបចំអាហារទទួលពួកបងច្រើនណាស់"នីគី
[....]
បន្ទាប់ពីជប់លៀងសប្បាយអស់ចិត្ត ស្រវឹងស្រាគេងលក់អស់នៅតែនីគីនឹងស៊ូនូពីរនាក់ ពួកគេផឹកមិនស្រូវច្រើន...គេផឹកអស់៤ដបពួកគាត់1ដបមិនទាន់អស់ផង
ដោយគេមិនទាន់លក់ពួកគេក៏សម្រេចចិត្តមកអង្គុយលើដំបូលហាងរបស់ជេកមើលផ្កាយលេង...
"បងស៊ូនូ..."នីគី
"ហឹម??"
"លឺថាបងមានសង្សារហើយ?"នីគី
"ពិតមែនហើយ..គេល្អនឹងបងណាស់ គេតែងតែធ្វើអីអោយបងញ៉ាំ take care ពេលបងឈឺគេនៅក្បែរបង24ម៉ោងឯណោះ"ស៊ូនូ
"មើលទៅគេពិតជាស្រឡាញ់បងណាស់ហើយ"នីគី
"ពិតណាស់"ស៊ូនូ
"ខ្ញុំអាចស្គាល់គេទេ?"នីគី
"គេឈ្មោះ ដូវ៉ុន គេជាម្ចាស់ក្រុមហ៊ុនមួយកន្លែង"ស៊ូនូ
"ហឹម..."នីគី
"ប៉ុន្មានថ្ងៃទៀតឯងទៅវិញនីគី?"ស៊ូនូ
"ខ្ញុំមិនទៅវិញទេ!"
"ល្អណាស់ចឹង!!"
"ខ្ញុំ...ក៏គិតចឹងដែរ"នីគី
"អេ៎!!និយាយចឹងឯងចូលចិត្តមើលផ្កាយដែរត្រូវទេ?"ស៊ូនូ
"បាទ"
"ហេតុអីទៅ?"ស៊ូនូ
"ខ្ញុំចូលចិត្តមើលផ្កាយតាំងពីតូច ម៉ាក់ខ្ញុំបានប្រាប់ថាពេលខ្ញុំនឹកដល់នរណាម្នាក់គាត់អោយខ្ញុំមើលផ្កាយ ព្រោះវាអាចនឹងធ្វើអោយយើងអារម្មណ៍ល្អ នឹងមានអារម្មណ៍ថាអាចនឹងឃើញមុខម្នាក់នោះបាននៅពេលដែរយើងមើលទៅផ្កាយទាំងនោះ!!ខ្ញុំធ្លាប់មានមនុស្សម្នាក់ដែរខ្ញុំស្រឋឡាញ់...ខ្ញុំស្រឡាញ់គេតាំងពីតូចមកម៉្លេះ ប៉ុន្តែគួរអោយស្ដាយខ្ញុំត្រូវឃ្លាតពីគេដោយហេតុផលខ្ញុំត្រូវទៅរៀនបន្តទៅប្រទេសជប៉ុន ខ្ញុំតែងតែមើលផ្កាយជានិច្ច..បងដឹងទេ ដំបូងខ្ញុំមិនជឿម៉ាក់ខ្ញុំទេ ខ្ញុំមិនជឿថាយើងអាចឃើញមុខមនុស្សដែរយើងនឹកឬស្រឡាញ់ពេលដែរយើងមើលផ្កាយនោះទេ តែ នោះវាជាការពិតមែន!!អោយតែខ្ញុំមើលទៅផ្កាយទាំងអស់នោះ អ្វីដែរខ្ញុំឃើញគឺ ស្នាមញញឹមរបស់គេ សក់របស់គេ មុខដ៏គួរអោយស្រឡាញ់របស់គេ...ខ្ញុំពិតជាស្រឡាញ់គេណាស់!!តែចុងក្រោយ ពួកយើងក៏មិនអាចជួបគ្នា..."នីគី
"ហឹម...ហេតុអីទៅ?"ស៊ូនូសួរបកទៅវិញ!
"ព្រោះគេជាផ្កាយ!ខ្ញុំជាទន្សាយ!មានហេតុផលអីដែរអាចអោយទន្សាយចាប់ផ្កាយបាននោះ ពិតជាគ្មានវាសនាទេ"នីគី និយាយមើលទៅលើមេឃទាំងមានស្នាមញញឹមដែរមិនសមមួយនៅលើមុខរបស់នាយ
"ហឹម...បងគិតថាយប់ហើយ"
"តោះឆាប់ទៅក្រោមទៅនៅខាងលើក៏រងាណាស់ដែរ"ស៊ូនូ
"បងទៅមុនទៅ ខ្ញុំនៅបន្តិចទៀតសិន"
"អឹម...ប្រញ៉ាប់ចុះមកផង រងាចឹងអាចនឹងគ្រុន"ស៊ូនូ
"បាទ!"
[...]
បងដឹងថាខ្ញុំនឹកអ្នកណាទេ? បងដឹងថាខ្ញុំចង់និយាយពីអ្នកណាទេ? បងដឹងថាពេលដែរខ្ញុំមើលទៅផ្កាយខ្ញុំមើលឃើញអ្នកណាគេទេ?
រឿងដែរខ្ញុំនិយាយ មនុស្សដែរខ្ញំនឹក មនុស្សដែរខ្ញុំចង់ឃើញគឺជាបង
-គីម ស៊ូនូ!!
To be continue!!
Enjoy your reading!