Ep:12
"ជេគនេះក៏មកពីអូនមិនផ្ដល់ពេលវេលាគ្រប់គ្រាន់អោយបង!!មួយខែជួបគ្នាមិនទាំងដល់ម្ដងផង លេសអូនគិតតែពី
រវល់ៗវាស្អីណាស់ណាទៅទើបអូនទុកវាសំខាន់ជាបងនោះ"ហុីសឹងស្រែកទាំងទឹកភ្នែកគេកំពុងហូរមក!!គេឈឺតែធ្វើយ៉ាងណាបានគេមានអារម្មណ៍ថាមានតែយ៊ុនជូទេដែរនៅជិតគេពេលគេលំបាក ចុះចំណែកឯជេគនោះគេតែងតែទុកហុីសឹងចោលជានិច្ចទំនាក់ទំនង3ឆ្នាំមកនេះពួកគេទាំងពីសឹងតែថាគ្មានអនុស្សាវរីយ៍ជាមួយគ្នាទៅហើយ
"បានហើយហុីសឹង!!ខ្ញុំដឹងថានេះមិនមែនជាលើកទី1ទេដែរលោកក្បត់ខ្ញុំ ខ្ញុំស្រឡាញ់លោកទើបខ្ញុំមិននិយាយ តែនេះហួសហេតុពេកហើយ!!អរគុណសម្រាប់រឿងកន្លងមក!!"
នោះហើយ!!!ជេគ ជេគគេដឹងគ្រប់យ៉ាង គេមិនមែនមិនខ្វល់ជាមួយហុីសឹងទេ តែរាល់ពេលដែរនាយជួបហុីសឹងចៃដន្យ គេតែងតែឃើញហុីសឹងនៅជាមួយមនុស្សស្រីជានិច្ច តែនាយក៏មិនមែនចេះតែស្មាន...គេជាមនុស្សយ៉ាងមិចក៏ដឹងហើយដែរគេជាមនុស្សអត់ធ្មត់ ចង់ដឹង ចង់លឺ ចង់ឈ្នះ មិនចេះចោទនរណាតែផ្ដាស់ទេ មុននឹងនាយសន្និដ្ឋានអ្វីមួយគឺតែងតែត្រូវព្រោះគេតែងតែ ស្វែងរកការពិតដោយខ្លួនឯង!
ពេលនេះនាយនិយាយមិនសូម្បីតែមើលមុខហុីសឹង ជេគគេអាចនឹងស្អប់ហុីសឹងណាស់ហើយ!!
Jake part:
តាំងពីពេលនោះមកខ្ញុំមិនដែរឃើញគេទៀតឡើយ ខ្ញុំក៏បានចាប់ផ្ដើមថ្មីជាមួយមនុស្សប្រុសម្នាក់!គេស្អាត សង្ហារ ឆ្លាត មាន គេមានគ្រប់សព្វ តែទាស់ត្រង់ថាគេតាមញ៉ែជេគទៅវិញ អាហាសហាហា និយាយរៀងកំប្លែងបន្តិចដែរ ពេលនះខ្ញុំក៏រៀនចប់ហើយដែរ...ខ្ញុំជាអ្នកមានក្ដី តែគេជំនាញរបស់ខ្ញុំគឺធ្វើcake caffe អីបែបនេះដូចនេះហើយបានជាខ្ញុំបើកហាងបែប coffe bakary មួយដែរមានឈ្មោះថា
"Fluffy coffee bakery"
ឈ្មោះនេះសូម្បីតែខ្ញុំក៏មិនដឹងថាស្អីដែរ និយាយតែប៉ុន្នឹងក៏ដឹងដែរត្រូវទេ?យេស!គឺមិត្តខ្ញុំទាំងពីរនឹងឯងជាអ្នករើសអោយខ្ញុំនោះ ភ្លាវតែរហូត
សំខាន់ខ្ញុំចំណាយអស់រាប់ពាន់ទៅលើហាងនេះក៏មិនខាតដែរភ្ញៀវចេញចូលរាល់ថ្ងៃមិនដាច់!
ម៉ោង9ព្រឹកហើយខ្ញុំក៏កំពុងតែមមាញឹកក្នុងការធ្វើការហ្វេក៏ដូចជាកំពុងតែកម្ដៅនំផងអីផង យា៎ ការពិតទៅតែប៉ុន្នឹងទេជិវិតខ្ញុំនោះ រាល់ថ្ងៃភ្ញៀវចេញចូលតែបែបនេះឯង បើថ្ងៃសៅរិ៍វិញកាន់តែជាងនេះទៀត តែក៏បានថ្ងៃអាទិត្យដែរខ្ញុំបានឈប់សម្រាកពីការងារមួយនេះ